Monday, April 12, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អង្គភាព​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្សានុសិស្សនិង​បងប្អូន​អាជីវករ​នៅ​ឃុំ​កំពង់​ភ្លុកបន្ទាប់ពី​មាន​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​នេះកាលពីពេល​ថ្មីៗ​កន្លងមក​

ដោយ Pothe Thun
21/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អង្គភាព​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្សានុសិស្សនិង​បងប្អូន​អាជីវករ​នៅ​ឃុំ​កំពង់​ភ្លុកបន្ទាប់ពី​មាន​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​នេះកាលពីពេល​ថ្មីៗ​កន្លងមក​
អង្គភាព​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្សានុសិស្សនិង​បងប្អូន​អាជីវករ​នៅ​ឃុំ​កំពង់​ភ្លុកបន្ទាប់ពី​មាន​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​នេះកាលពីពេល​ថ្មីៗ​កន្លងមក​
អង្គភាព​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្សានុសិស្សនិង​បងប្អូន​អាជីវករ​នៅ​ឃុំ​កំពង់​ភ្លុកបន្ទាប់ពី​មាន​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​នេះកាលពីពេល​ថ្មីៗ​កន្លងមក​
អង្គភាព​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្សានុសិស្សនិង​បងប្អូន​អាជីវករ​នៅ​ឃុំ​កំពង់​ភ្លុកបន្ទាប់ពី​មាន​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​នេះកាលពីពេល​ថ្មីៗ​កន្លងមក​
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ អង្គភាព​កាំកុងត្រូល​សាខា​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ផ្សព្វផ្សាយ អំពី​សុវត្ថិភាព​ចំណីអាហារ ជូន​ដល់​សិស្សានុសិស្ស និង​បងប្អូន​អាជីវករ ប្រមាណ​ជាង​៤០០​នាក់ នៅ​សាលាបឋមសិក្សា​កំពង់​ភ្លុក ភូមិ​ដីក្រហម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង និង ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការប្រើប្រាស់ និង បរិភោគ នូវ​គ្រឿង​ឧបភោគបរិភោគ​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់ខ្លួន ។​

​លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ដើម្បី​ជៀសវាង​នូវ​ការខាតបង់​ទាំង​ថវិកា និង​ពេលវេលា យើងទាំងអស់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន និង ត្រូវ​ចូលរួម​ទប់ស្កាត់​ចំពោះ​ម្ហូបអាហារ​ណា​ដែល​គ្មាន​គុណភាព និង ហួស​កាលបរិច្ឆេទ​ជាដើម ដែល​ជាក់ស្តែង​ដូច​កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ មាន​ករណី​ពុល​នំប៉័ង​រួចមកហើយ ដែល​បណ្ដាល​ឲ្យ​ក្មេង​អាយុ​ក្រោម​១០​ឆ្នាំ​ចុះ ចំនួន ២៩​នាក់ ក្នុងនោះ​មាន​ស្រី​២២​នាក់ បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​នានា​ក្នុង​ខេត្តសៀមរាប ខណៈ​ក្មេងៗ​ទាំងនោះ បាន​ទិញ​នំ​បុ័ង​ញ៉ាំ​ពី​អ្នកគ្រូ ដែល​បាន​បង្ហាត់​សិស្ស​នៅ​សាលារៀន​បឋមសិក្សា​កំពង់​ភ្លុក​ឈ្មោះ ខ្ចៅ ម៉ា​រ៉ា អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ដោយ​អ្នកគ្រូ​បានទទួល​ទិញ​នំប៉័ង​ពី​ម៉ូយ​អ្នកលក់​ឈ្មោះ សុខ លីន ភេទ​ស្រី រស់នៅ​ភូមិ​កញ្ជរ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ។​

​លោក ព្រៅ ខេ​ម​រិ​ទ្ធ មានប្រសាសន៍​បន្ថែមថា បើទោះបីជា​ករណី​ពុល​នំប៉័ង​នេះ មាន​អាកា​រៈ​ក្អួត និង​រាក​រួស ដែល​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ក៏ពិតមែន ប៉ុន្តែ​វា​ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង ហើយ​បើ​យើង​នៅតែ​បណ្ដែតបណ្ដោយ​ទៀត ទៅ​ថ្ងៃ​ខាងមុខ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ជាមិនខាន ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ សូម​បញ្ឈប់​ការលក់ដូរ​នូវ​ម្ហូបអាហារ​ណា​ដែល​គ្មាន​គុណភាព និង ហួស​កាលបរិច្ឆេទ​ជាដើម និង សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ រួមទាំង​សិស្សានុសិស្ស មុននឹង​ទិញ​ចំណីអាហារ​ណា​មក​បរិភោគ ត្រូវ​គិតគូ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ទំនិញ​ទាំងឡាយណា ដែល​ខូចគុណភាព និង គ្មាន​អនាម័យ ។​

ព័ត៌មានជាតិ ថ្មីៗ

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

12/04/2021
រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ ដែលមានមុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ក្នុងក្រុងសៀមរាប និង សម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោមនេះផងដែរ

​ក្នុងឱកាស​នោះដែរ លោក ស្រី លី ក្រុមប្រឹក្សាឃុំ​កំពង់​ភ្លុក បាន​ណែនាំ​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់ ធ្វើយ៉ាងណា​កុំ​ទិញយក​គ្រឿង​ឧបភោគបរិភោគ​ទាំងឡាយណា​ដែល​ពុំមាន​គុណភាព​ល្អ ដែល​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​មនុស្ស ពិសេស​មុននឹង​ទិញ​ត្រូវ​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់​សិន ។​

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ឃុំ​កំពង់​ភ្លុកចំណីអាហារមន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាបអង្គភាព​កាំកុងត្រូល​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​កន្លែង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩

អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​

អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា នឹង​បន្ត​ជំរុញជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​របស់​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន​

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា នឹង​បន្ត​ជំរុញជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​របស់​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

08/04/2021
នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

08/04/2021
ឥណ្ឌាបំបែកកំណត់ត្រាថ្មីដំបូង ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១០០,០០០នាក់ក្នុង១ថ្ងៃ

ឥណ្ឌាបំបែកកំណត់ត្រាថ្មីដំបូង ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១០០,០០០នាក់ក្នុង១ថ្ងៃ

05/04/2021

ព័ត៌មានមើលច្រើនជាងគេ

  • បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    4804 shares
    Share 1922 Tweet 1201
  • សមត្ថកិច្ចចម្រុះចុះបង្រា្កបទីតាំងលួចក្លែងបន្លំចែកចាយផលិតផលម៉ាក NNP មួយចំនួននៅក្នុងផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប

    4697 shares
    Share 1879 Tweet 1174
  • ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

    3054 shares
    Share 1222 Tweet 764
  • មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    2277 shares
    Share 911 Tweet 569
  • ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

    1053 shares
    Share 421 Tweet 263

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (59)
  • ​គ្រោះធម្មជាតិ (62)
  • ចំណេះដឹង និង ការអប់រំ (288)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,237)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (3,037)
  • ព័ត៌មានជាតិទូទៅ (79)
  • ព័ត៌មានអន្តរជាតិ (502)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (370)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (639)
  • សាសនា និង មនុស្សធម៌ (470)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.