Wednesday, March 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​កន្លែង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩

ដោយ Pothe Thun
21/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​កន្លែង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩
អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​កន្លែង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩
អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​កន្លែង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩
អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​កន្លែង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​ខ្លឹមសារ​នៃ​លិខិត​មួយច្បាប់​របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ ហើយ​បាន​ផ្ញើជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ បានបង្ហាញ​នូវ​ការ​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋបាលខេត្ត ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​កន្លែង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ជោគជ័យ ដើម្បី​សម្រេច​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​ដឹកនាំ​យុ​ខ្ញុំ​នាំ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ ក្នុងការ​លុបបំបាត់​ការជួញដូរ ប្រើប្រាស់​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​ទីតាំង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ឲ្យ​បាន​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩ ។​

​តាម​ខ្លឹមសារ​នៃ​លិខិត​បានបញ្ជាក់​ទៀតថា ដើម្បី​សម្រេចបាន​តាម​ផែនការ​នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​កន្លែង​សប្បាយដ្ឋាន និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ក្នុង​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត , បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត , អង្គភាព​នគរបាល​ទេសចរណ៍ , គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក , បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង , មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ម្ចាស់ ឬ​តំណាង​ម្ចាស់​ក្លឹប​កម្សាន្ត និង​ទីតាំង​សប្បាយដ្ឋាន និង​អ្នកពាក់ព័ន្ធ សរុប​ចំនួន ១០០​នាក់ ហើយ​អង្គ​ប្រជុំបាន​ឯកភាពគ្នា​ដាក់ចេញ​ទិសដៅ​អាទិភាព​ចាប់ពីពេលនេះ រហូតដល់​ដំណាច់ឆ្នាំ​២០១៩ ។​

​រដ្ឋបាល​ខេត្តសៀមរាប បានដាក់​ផែនការ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ដឹកនាំ​តម្រង់ទិស ដាក់ចេញ​ផែនការ​ចំណុច​ខ្ពស់​ក្នុងការ​ផ្សព្វផ្សាយ​អប់រំ វិធានការ​រដ្ឋបាល និង​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ត ទីតាំង​សប្បាយដ្ឋាន​និង​កន្លែង​អឺ​ន​ធឺ​ណិ​ត​ផ្សេងៗ ជាពិសេស​ត្រូវ​បង្ក្រាប និង​ស្រាវជ្រាវ​រក​មេក្លោង​ជួញដូរ​គ្រឿងញៀន​ឲ្យ​ដល់​ឫសគល់ ក្នុងនោះ​៖ កងកម្លាំង​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទាំងអស់ ដែលជា​សេនាធិការ ត្រូវខិតខំ​ក្តាប់​សភាពការណ៍​ប្រមូលផ្ដុំ​ព័ត៌មាន​ជំនាញ និង​ផ្តួចផ្តើម​នូវ​វិធាន​ការតស៊ូ​បង្ការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ បទល្មើស​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន និង​ត្រូវ​កំណត់​ស​ន្ទ​ស្សន៍​ទីតាំង​គោលដៅ​ដែល​ងាយ​អាច​កើតឡើង​នូវ​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​បានច្បាស់លាស់ ដោយ​លើកឡើង​នូវ​ផែនការ​ប្រតិបត្តិការ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​បញ្ចប់​ទាំងស្រុង​នូវ​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​ទីតាំង​ទាំងនោះ ជាពិសេស​មន្ត្រី​សមត្ថកិច្ច​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​ចៀសវាង​ឱ្យបាន​ជាដាច់ខាត​នូវ​កុំ​៤ គឺ កុំ​ពាក់ព័ន្ធ , កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក , កុំ​បន្ទរ​បន្ថយ និង​កុំ​អន្តរាគមន៍ ក្នុងករណី​បទល្មើស​ល្បែងស៊ីសង និង​គ្រឿងញៀន ។​

ព័ត៌មានជាតិ ថ្មីៗ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្ដេចពិជ័យសនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

28/03/2023
សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

28/03/2023

​តាម​ខ្លឹមសារ​នៃ​លិខិត​ដដែល​បាន​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត , បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត , មន្ទីរ​ទេសចរណ៍​ខេត្ត , គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវធ្វើ​បច្ចុប្បន្នភាព និង​កំណត់​គោលដៅ​កន្លែង​អឺ​ន​ធឺ​ណិ​ត ក្លឹប​កម្សាន្ត និង​ទីតាំង​សប្បាយដ្ឋាន ដែលមាន​សញ្ញាណ​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន និង​ក្តាប់​ឲ្យ​បាន​នូវ​គោលដៅ​ដែល​ងាយ​រងគ្រោះ​ដោយសារ​គ្រឿងញៀន និង​ចាត់វិធានការ​រដ្ឋបាល​និង​វិធានការ​ច្បាប់​ចំពោះ​ទីតាំង​ណា​ដែល​មិន​ចូលរួម​សហការ និង ចាត់វិធានការ​បិទ ឬ​ដកហូត​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ជាៈ​បណ្តោះអាសន្ន ឬ​ជា​ស្ថាពរ ចំពោះ​ទីតាំង​អាជីវ​កម្មដ្ឋាន​ណា​ដែល​ពិនិត្យឃើញថា មាន​បង្កប់​ល្បែងស៊ីសង​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​

​តាម​ខ្លឹមសារ​នៃ​លិខិត​បានបញ្ជាក់​បន្ថែមថា ម្ចាស់​ក្លឹប​កម្សាន្ត និង​ទីតាំង​សប្បាយដ្ឋាន ដែល​ងាយ​នឹង​ទទួលរង​នូវ​ការពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដាច់ខាត​មិនត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន មិន​ត្រូវយក​អាជីវកម្ម​ស្របច្បាប់​ឆ្លៀតឱកាស​រក​ចំណេញ​ពី​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ត្រូវតែ​គោរព​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន និង​ការណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ហើយ​ចូលរួម​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ដោយ​ត្រូវ​រាយការណ៍ ឬ​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ពេល​សង្ស័យថា​មាន​បទល្មើស​គ្រឿងញៀន​ដោយ​មិន​លាក់បាំង និង​សូមជួយ​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​អ្នក​ក្រោម​ឱវាទ​របស់ខ្លួន បាន​យល់ដឹង​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន និង​អនុវត្តតាម​កិច្ចសន្យា​ដែល​បានដាក់​ពាក្យស្នើសុំ​ប្រកប​អាជីវកម្ម ជាពិសេស​ការអនុវត្ត​តាម​កិច្ចសន្យា​ចូលរួម​ផ្តល់​កិច្ចសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​បង្ការ បង្ក្រាប​គ្រឿងញៀន ព្រោះថា​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន​បានល្អ គឺជា​ការការពារ​ផលប្រយោជន៍​ខ្លួនឯង ៕​


Tags: ​ក្លឹប​កម្សាន្ត​គ្រឿងញៀនអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​

អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា នឹង​បន្ត​ជំរុញជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​របស់​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន​

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា នឹង​បន្ត​ជំរុញជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​របស់​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន​

របាំង​សាច់​រ៉ាវ​ប្រវែង ៧,០៥០​ម៉ែត្រ និង​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយចំនួន ត្រូវបាន​កម្លាំងចម្រុះ​ចុះ​កាប់បំផ្លាញចោល​នៅនឹងកន្លែង​

របាំង​សាច់​រ៉ាវ​ប្រវែង ៧,០៥០​ម៉ែត្រ និង​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយចំនួន ត្រូវបាន​កម្លាំងចម្រុះ​ចុះ​កាប់បំផ្លាញចោល​នៅនឹងកន្លែង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1376 shares
    Share 550 Tweet 344
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    888 shares
    Share 355 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    273 shares
    Share 109 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (476)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,029)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,626)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (783)
  • សាសនា និង មនុស្សធម៌ (804)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.