Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​

ដោយ Pothe Thun
21/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​
អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​
អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​
អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកស្រី​បណ្ឌិត ឆោម គ​ន្ធា អ្នកជំនាញ​សិលាចារឹក នៃ​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា មាន​ភស្ដុតាង​មួយចំនួន​ដែល​បង្ហាញថា មនុស្ស​សម័យ​ដើម បានចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា ប្រៀបដូចជា​ព្រះ​បដិមា​ដូច្នោះ​ដែរ តួយ៉ាង​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទបាយ័ន ដែល​ក្នុង​នោះគេ​ឃើញ​មាន​កិច្ច​ពិធី​មួយ ដោយមាន​ផ្ទាំងសិលា​ចារឹក​តម្កល់​នៅ​កន្លែង​ខ្ពស់​មួយ និង​មាន​មនុស្សម្នា​រៀបចំ​កិច្ច​ពិធី​អបអរ​និង​លើកតម្កើង ដូច្នេះ​អក្សរ​ថ្ម ឬ​សិលាចារឹក គឺជា​វត្ថុ​ដែល​គេ​ការពារ​យ៉ាង​យកចិត្តទុកដាក់ ហើយ​លើសពីនេះទៅទៀត នោះ មាន​ភស្តុតាង​ខ្លះ​បញ្ជាក់ថា អ្នកស្រុក​សម័យ​ដើម​ចារ​សិលាចារឹក ទុក​សម្រាប់​ជាការ​បង្រៀន​មនុស្ស​ទូទៅ​ឲ្យ​ស្គាល់ «​ធម៌​» ពោលគឺ​ធ្វើ​តែ​បុណ្យ មិន​ធ្វើបាប ។​

​លោកស្រី​បណ្ឌិត ឆោម គ​ន្ធា បាន​ឲ្យ​ដឹង​បន្ថែមថា សិលាចារឹក បើ​និយាយ​សង្ខេប​ទៅ គឺ​ទាក់ទង​នឹង​ព្រះ និង​ព្រះរាជា គឺ​សុទ្ធតែជា​អ្នក​គួរ​គោរពបូជា មិនមាន​ចារ​អំពី​ប្រធានបទ​ផ្សេង ដូចជា​ការ បូក លេខនព្វន្ដ​ខាង​គណិតសាស្ដ្រ​អ្វី​ទេ ហើយ​មែនទែនទៅ មនុស្ស​សម័យបុរាណ​ស្ទើរ​ទាំងអស់ មិនថាតែ​ជនជាតិខ្មែរ​ទេ តែង​គោរព​អក្សរ ឬ​អត្ថបទ​សំណេរ ព្រោះ​អក្សរ​នេះ​ប្រហែលជា​បច្ចេកវិទ្យា​ទីមួយ ដែល​មនុស្សជាតិ​បាន​បង្កើតឡើង ហេតុនេះ​មិនមាន​អ្វី​គួរ​ឆ្ងល់​ទេ​ថា មនុស្ស​នាំគ្នា​គោរព​កោតខ្លាច​អក្សរ ឬ​សំណេរ ខណៈ​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជាច្រើន​សន្ធឹក ត្រូវបាន​អ្នកស្រាវជ្រាវ​សិក្សា​តាមរយៈ​វត្ថុតាង​ជាច្រើន ក្នុងនោះ​សិលាចារឹក ក៏​ជា​ភស្ដុតាង​ដ៏​សំខាន់​មួយ​ដែរ ហើយ​សិលាចារឹក​ដែល​ចារ​ដោយ​បុព្វបុរស​ខ្មែរ បាន​រៀបរាប់​នូវ​រឿងរ៉ាវ​ជាច្រើន ដែល​អាចឱ្យ​មនុស្ស​សម័យថ្មី​ដឹង​ពី​សាច់រឿង និង​របៀប​រស់នៅ​រប​ស់មនុស្ស​បុរាណ ដោយ​អ្នកសិក្សា​ស្រាវជ្រាវ​យល់ថា មនុស្ស​ពី​ដើម ចារ​អក្សរ​លើ​ថ្ម ដើម្បី​មូលហេតុ​សាសនា​។​

​លោកស្រី​បណ្ឌិត ឆោម គ​ន្ធា បញ្ជាក់​យ៉ាងដូច​នេះ ក្នុង​បាឋកថា​ស្ដីពី «​សាកល្បង​ពិនិត្យមើល​សិលាចារឹក​កម្ពុ​ជាតា​មក្រ​សែ​ភ្នែក​មនុស្ស​សម័យ​ចាស់​» ដែល​រៀបចំ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកស្រី​បណ្ឌិត ឆោម គ​ន្ធា បាន​ឲ្យ​ដឹង​បន្ថែមទៀតថា មកដល់​បច្ចុប្បន្ននេះ សិលាចារឹក​ប្រមាណ​ជាង ១.៤០០ ត្រូវបាន​ស្រាវជ្រាវ​រកឃើញ និង​ចុះបញ្ជី​រួច ក្នុងនោះ​មាន​ទាំង​ជា​ភាសា​ខ្មែរ​និង​សំស្ក្រឹត ហើយ​យ៉ាងហោចណាស់ សិលាចារឹក​ជាង​មួយ​ពាន់ បាន​បកប្រែ​រួច និង​ខ្លះទៀត​កំពុង​បន្ត​បកប្រែ ដូច្នេះ​អ្វីដែល​សំខាន់​នោះ តាម​ការបញ្ជាក់​របស់​អ្នកជំនាញ គឺ សិលាចារឹក ជា​ភាសាសំស្ក្រឹត និពន្ធ​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពល្បីល្បាញ​ជាង​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​ដូចគ្នា​នៅ​ប្រទេស​ឥណ្ឌា​ជា​ស្រុក​ដើម​នៃ​ភាសា​នេះ​ទៅទៀត ដែល​ភាពល្បីល្បាញ​នោះ គឺ​ឃើញច្បាស់​ទាំង​រូបរាង ទាំង​អត្ថន័យ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: មនុស្ស​សម័យ​ដើម​វត្ថុ​សក្ការៈបូជា​សិលាចារឹកអាជ្ញាធរជាតិអប្សរាអ្នកជំនាញ​សិលាចារឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា នឹង​បន្ត​ជំរុញជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​របស់​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន​

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា នឹង​បន្ត​ជំរុញជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​របស់​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន​

របាំង​សាច់​រ៉ាវ​ប្រវែង ៧,០៥០​ម៉ែត្រ និង​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយចំនួន ត្រូវបាន​កម្លាំងចម្រុះ​ចុះ​កាប់បំផ្លាញចោល​នៅនឹងកន្លែង​

របាំង​សាច់​រ៉ាវ​ប្រវែង ៧,០៥០​ម៉ែត្រ និង​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយចំនួន ត្រូវបាន​កម្លាំងចម្រុះ​ចុះ​កាប់បំផ្លាញចោល​នៅនឹងកន្លែង​

ប្រទេស​កម្ពុជា​អាច​នឹងមាន​ភ្លៀង​ធ្លា​ក់នៅ​ចន្លោះ​ពីថ្ងៃ​ទី ២២ ដល់ ២៨ ខែសីហា​នេះ​

ប្រទេស​កម្ពុជា​អាច​នឹងមាន​ភ្លៀង​ធ្លា​ក់នៅ​ចន្លោះ​ពីថ្ងៃ​ទី ២២ ដល់ ២៨ ខែសីហា​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.