មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ការងារធ្វើអធិការកិច្ចពុំមែនជាការស្រាវជ្រាវចាប់កំហុសនោះទេ
ដើម្បីអប់រំ កែលម្អចំណុចអសកម្ម និងជម្រុញឲ្យមន្ត្រី-រាជការ អនុវត្តអភិក្រមទាំង៥ នៃសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការងារធ្វើអធិការកិច្ចជាការងារចាំបាច់ តែពុំមែនជាការស្រាវជ្រាវចាប់កំហុសនោះទេ។ ឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ៖ ការងារអធិការកិច្ច ដែលដឹកនាំបំពេញការងារដោយអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ មានគោលដៅជាចម្បង គឺការត្រួតពិនិត្យ ស្រាវជ្រាវស្វែងរកចំណុចអសកម្ម ដើម្បីផ្តល់ជូននូវការអប់រំ ...