Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៖ការងារ​ធ្វើ​អធិការកិច្ចពុំមែន​ជា​ការស្រាវជ្រាវ​ចាប់កំហុស​នោះទេ​

ដោយ Pothe Thun
21/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដើម្បី​អប់រំ កែលម្អ​ចំណុច​អសកម្ម និង​ជម្រុញ​ឲ្យ​មន្ត្រី​-​រាជការ អនុវត្ត​អភិក្រម​ទាំង​៥ នៃ​សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការងារ​ធ្វើ​អធិការកិច្ច​ជា​ការងារ​ចាំបាច់ តែ​ពុំ​មែន​ជា​ការស្រាវជ្រាវ​ចាប់កំហុស​នោះទេ​។​

ឯកឧត្តម រស់ វ​រុណ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ៖ ការងារ​អធិការកិច្ច ដែល​ដឹកនាំ​បំពេញ​ការងារ​ដោយ​អគ្គារធិការដ្ឋាន​ក្រសួ​ង​មហាផ្ទៃ មាន​គោលដៅ​ជា​ចម្បង គឺ​ការត្រួតពិនិត្យ ស្រាវជ្រាវ​ស្វែងរក​ចំណុច​អសកម្ម ដើម្បី​ផ្តល់ជូន​នូវ​ការអប់រំ ណែនាំ តម្រង់​ទិសដៅ​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ឌភាព​ការងារ អនុវត្ត​គោលនយោបាយ​វិម​ជ្ឈការ​និង​វិសហមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​មិនមែន​ស្ថិត​ក្នុង​គោលបំណង​ស្វែងរក​ទោស​កំហុស​នោះ​ទេ ។ ការងារ​អធិការកិច្ច ក៏​ជា​ផ្នែក​មួយ​ជម្រុញ​ឲ្យ​មន្ត្រីរាជការ យកចិត្តទុកដាក់​ដល់​ការអនុវត្ត អភិក្រម​ទាំង​៥ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពីមុន​មាន​ចំនួន​៤ គឺ ងូតទឹក ឆ្លុះ​កញ្ចក់ ដុះ​ក្អែល ព្យាបាល និង​ត្រូវ​បាន​បន្ថែម​អភិក្រម​ទី​៥ គឺ វះកាត់ ។​

( សម្លេង​ដើម ឯកឧត្តម រស់ វ​រុណ )(មានក្នុងវីដេអូ)
ឯកឧត្តម មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​អធិការកិច្ច កិច្ចការរដ្ឋបាល និង​ពន្ធនាគារ នៅ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ២១ ខែ​មករា ឆ្នាំ​២០១៩​នេះ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម​បញ្ជាក់ទៀតថា គ្រប់​បណ្តា​គោលដៅ​នៃ​ការចុះ​ធ្វើ​អធិការកិច្ច ក្រុមការងារ​ពិតជា​មិន​អាច​រកឃើញ​ចំណុច​អវិជ្ជមាន ១០០% នោះទេ បើសិន​ជា​បណ្តា​អង្គភាព​នោះ មាន​ចេតនា​លាក់​ទុក​អាថ៌កំបាំង​ទាំងនោះ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី សូម​ឲ្យ​បណ្តា​អង្គភាព ឬ បុគ្គល​បម្រើ​អង្គភាព​នោះ គប្បី​ភ្ញាក់រលឹក កែសម្អ​ឡើងវិញ​ដោយ​ស្វ័យភាព រាល់​ចំណុច​អសកម្ម​របស់ខ្លួន ។ បើ​គ្មាន​មនសិការ​ក្នុង​ការកែលម្អ នោះទេ គឺ​ក្រុម​ការងារ​រកឃើញ​ចំណុច​ណា កែលម្អ​ចំណុច​នោះ ចំណុច​ណា​រក​មិនឃើញ នៅតែ​បន្ត​អនុវត្ត​ខុស​បំពាន វា​ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដល់​កិច្ចដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ ។

ឯកឧត្តម សុខ លីន​ណា អគ្គារធិការរង នៃ​អគ្គារធិការដ្ឋាន​ក្រសួ​ង​មហាផ្ទៃ បង្ហាញ​ឲ្យដឹង​ក្នុង​របាយការណ៍ ថា ៖ ក្រុមការងារ​អធិការកិច្ច នៃ អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ អស់​រយៈពេល​៥​ថ្ងៃ កាល​ក្នុង​សប្តាហ៍​ទី​២ ខែ​សីហា ឆ្នាំ​២០១៧​កន្លងទៅ បាន​ចុះ​ធ្វើ​អធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និង ពន្ធនាគារ​នៅ​ខេត្តសៀមរាប ដោយ​បាន​កំណត់​គោលដៅ គឺ នៅ​សាលាខេត្ត​សៀមរាប សាលាក្រុង​សៀមរាប សាលា​សង្កាត់​សាលា​កំរើក សាលា​ស្រុក​សូទ្រនិគម សាលាឃុំ​ខ្ចាស់ ពន្ធនាគារ​ខេត្តសៀមរាប និង ផ្នែក​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម និង ប៉ូស្ថិនគរបាល​រដ្ឋបា​ល​ចំនួន​៩​ទៀត ចំណុះ​ឲ្យ​អធិការដ្ឋាន​ទាំងពីរ ( ក្រុង​សៀមរាប និង ស្រុក​សូទ្រនិគម ) នៃ​គោលដៅ​អធិការកិច្ច ។ មុន​នឹង​ឈាន​ដល់​ការផ្សព្វផ្សាយ​នេះ របាយការណ៍​លទ្ធផល​នេះ ក៏​ត្រូវ​បាន​ឆ្លងកាត់​កិច្ចប្រជុំ​ពិភាក្សា​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ផងដែរ និង​បាន​ធ្វើ​របាយការណ៍ គោរព​ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ ។​

ឯកឧត្តម​បាន​បញ្ជាក់​នៅក្នុង​ពី​ធី​ផ្សព្វផ្សាយ​នោះ​ថា ក្នុង​ដំណើរ​ចុះ​ធ្វើ​អធិការកិច្ច ក្រុម​ការងារ​បាន​កំណត់​វិធីសាស្ត្រ​ចំនួណ​២ គឺ ទី​១ ការធ្វើ​សម្ភាសន៍​ប្រមូល​ព័ត៌មាន ដោយ​ធ្វើ​កំណត់ហេតុ​សង្ខេប​ជាមួយ​បុគ្គល​ជា​មន្ត្រី និង​អ្នកពាក់ព័ន្ធ សម្រាប់​កត់​សម្គាល់ ធ្វើ​ជា​អំណះអំណាង អំពី​លទ្ធផល​ដែល​បាន​រកឃើញ ទី​២ ពិនិត្យ​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការផ្ទៀងផ្ទាត់ ៕

​អត្ថបទ និង​រូបថត​៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​ក្រសួងមហាផ្ទៃព័ត៌មានខេត្តសៀមរាបអធិការកិច្ច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាបសរសើរ​សមាគម​ចុងភៅ​កម្ពុជា​ក្នុង​ការលើកស្ទួយ​ពី​ប្រពៃណីវប្បធម៌​របស់​ជាតិ​

អភិបាលខេត្ត​សៀមរាបសរសើរ​សមាគម​ចុងភៅ​កម្ពុជា​ក្នុង​ការលើកស្ទួយ​ពី​ប្រពៃណីវប្បធម៌​របស់​ជាតិ​

ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​ផ្ទះ​មនុស្សធម៌​ដល់​គ្រួសារ​ក្រីក្រនៅ​ឃុំ​កំពង់​ឃ្លាំង​

ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​ផ្ទះ​មនុស្សធម៌​ដល់​គ្រួសារ​ក្រីក្រនៅ​ឃុំ​កំពង់​ឃ្លាំង​

អាជ្ញាធរ​ជាតិ​អប្សរាសាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ពី​បង្គន់ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​

អាជ្ញាធរ​ជាតិ​អប្សរាសាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ពី​បង្គន់ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.