Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរាសាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ពី​បង្គន់ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​

ដោយ Pothe Thun
23/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រាជរដ្ឋាភិបាល​បារាំង​ក្រោម​គម្រោង PAAGERA(​ប៉ាជឺរ៉ា​) បាន​សាកល្បង នូវ​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ចេញពី​បង្គន់​ខ្នាត​តូច​មួយ​កន្លែង ដើម្បី​កាត់បន្ថយ​ទឹក​កខ្វក់​ជ្រាបចូល​ក្រោម​ដី មាន​ទីតាំង​នៅ​ភូមិ​រហាល សង្គាត់​នគរធំ ក្រុង​សៀមរាប​នៃ​រមណីយដ្ឋាន​អង្គរ​។​

​លោក ឡៃ ប៉ូ​ទី បុគ្គលិក​បច្ចេកទេស នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើង​ថា​គម្រោង​នេះ​គឺជា​ប្រព័ន្ធ​សុ​វុឌ្ឍិកម្ម​ទឹក ដែល​ស្តុក​ទឹក​កខ្វក់ ដែល​បង្ហូរ​ចេញពី​បង្គន់​របស់​ប្រជាជន ទៅ​ចម្រោះ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​មួយ មុន​នឹង​បញ្ចេញ​ទៅកាន់​ប្រព័ន្ធ​លូ​ធំ​។ ក្នុង​ជំហាន​សាកល្បង គម្រោង​នេះ​បាន​ធ្វើ​ការតភ្ជាប់​ប្រព័ន្ធ​ចម្រោះ​ជា​បណ្តាញ​តាម​បង្គន់​អនាម័យ​របស់​ប្រជាជន​ចំនួន​២៨​ខ្នង​ផ្ទះ ដោយ​ប្រើ​ពេល​ចំនួន​បី​ខែ និង​គ្រោង​បញ្ចប់​នៅ​ចុង​ខែ​មករា ឬ​ដើមខែ កុម្ភៈ ឆ្នាំ​២០១៩​ខាងមុខ​។ ប្រព័ន្ធ​ចម្រោះ​ទឹក​នេះ ត្រូវបាន​អនុវត្ត​ក្នុង​បំណង​លើកកម្ពស់​សុខុមាលភាព អនាម័យ​របស់​ប្រជាជន ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​កាត់បន្ថយ​ទឹក​កខ្វក់​ជ្រាបចូល​ក្រោម​ដី​។​

​អ្នកស្រី ទេព ព្រឿន ជា​អ្នកភូមិ ទទួល​បាន​ការ​ត​បណ្តា​ញ​ចម្រោះ​ទឹក​កខ្វក់ បាន​លើកឡើង​ថា បង្គន់​អនាម័យ​របស់​គាត់​បាន​កសាង​ឡើង​ជាង​១០​ឆ្នាំមុន តែ​ពុំ​ដែល​បាន​រៀបចំ​ឲ្យមាន​ប្រព័ន្ធ​ចម្រោះនោះ​ទេ ដូច្នេះ​ទឹក​កខ្វក់ និង​មេរោគ​គឺ​មាន​នៅ​ជុំវិញ​ទីនោះ​។ អ្នកស្រី​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​យកចិត្តទុកដាក់​លើ​សុខភាព​ប្រជាជន ជាពិសេស​ការបណ្តុះបណ្តាល​ដល់​ប្រជាជន​ឲ្យ​ចេះ​រស់នៅ​ស្អាត និង​មាន​អនាម័យ ដើម្បី​កាត់បន្ថយ​នូវ​ប្រភព​មេរោគ និង​ជំងឺ​ទាំងឡាយ​ដែល​អាច​កើតមាន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខលំបាក​របស់​បងប្អូន​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដូចជា អនុញ្ញាត​ឱ្យ​មាន​ការជួស​ជុល​កែលម្អ​ផ្ទះ បង្គន់​អនាម័យ និង​កសាង​ផ្លូវ​ថ្នល់ ស្ពាន ព្រមទាំង​ហេដ្ឋារចនាសម្ព័ន​រូប​វន្ត​ចាំបាច់​ផ្សេងៗ​ដើម្បី​លើកកម្ពស់​ស្ថានភាព​រស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើ​និង​មាន​ចំណូល​កាន់តែ​ខ្ពស់​៕

​គួរបញ្ជាក់​ថា ដើម្បី​លើកកម្ពស់​ស្ថានភាព​រស់នៅ របស់​ប្រជាជន ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​តែ​តែង​លើក​គម្រោង​ជាច្រើន​ដូចជា​កសាង​ផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន​រូប​វ័ន្ត​ចាំបាច់​ផ្សេងៗ ជាពិសេស​អនុញ្ញាត​ឲ្យមាន​ការជួ​សជុល​កែលម្អ​ផ្ទះ ដើម្បី​លើកកម្ពស់​ស្ថានភាព​រស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើ និង​មាន​ចំណូល​កាន់តែ​ខ្ពស់​៕

​និយមន័យ (​ប្រព័ន្ធ​សុ​វុឌ្ឍិកម្ម​ទឹក​: ប្រព័ន្ធ​ចម្រោះ​ទឹក​ឲ្យ​ប្រសើរ​ឡើង​។​)

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គម្រោង PAAGERA(​ប៉ាជឺរ៉ា​)​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ពី​បង្គន់ព័ត៌មានខេត្តសៀមរាបអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទDBSTប្រវែង៤.៣០០ម៉ែត្រផ្លូវ​ពី​ឃុំ​សសរស្តម្ភទៅ​ស្រុក​អង្គរ​ជុំកំពុង​ធ្វើ​ការជួសជុល​

ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទDBSTប្រវែង៤.៣០០ម៉ែត្រផ្លូវ​ពី​ឃុំ​សសរស្តម្ភទៅ​ស្រុក​អង្គរ​ជុំកំពុង​ធ្វើ​ការជួសជុល​

ស្ថាប័ន​ធានា​គុណភាព​ជប៉ុនបង្ហាញ​ពី​ចំណុច​សំខាន់ៗសម្រាប់​ការចុះ​ធ្វើ​សវនកម្ម​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថានISO14001: 2015លើក​ទី​១ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​

ស្ថាប័ន​ធានា​គុណភាព​ជប៉ុនបង្ហាញ​ពី​ចំណុច​សំខាន់ៗសម្រាប់​ការចុះ​ធ្វើ​សវនកម្ម​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថានISO14001: 2015លើក​ទី​១ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​

ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​ផ្ទះ​មនុស្សធម៌​ដល់​គ្រួសារ​ក្រីក្រនៅ​ឃុំ​កំពង់​ឃ្លាំង​

ស្ត្រី​មេម៉ាយ​ទីទ័លក្រវ័យ​៥៩​ឆ្នាំគ្មាន​ផ្ទះសម្បែងទទួល​ផ្ទះ​មនុស្សធម៌ពី​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.