Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ស្ត្រី​មេម៉ាយ​ទីទ័លក្រវ័យ​៥៩​ឆ្នាំគ្មាន​ផ្ទះសម្បែងទទួល​ផ្ទះ​មនុស្សធម៌ពី​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប​

ដោយ Pothe Thun
23/01/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​ផ្ទះ​មនុស្សធម៌​ដល់​គ្រួសារ​ក្រីក្រនៅ​ឃុំ​កំពង់​ឃ្លាំង​
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ស្ត្រី​មេម៉ាយ​ទីទ័លក្រ វ័យ​៥៩​ឆ្នាំ ទទួល​ផ្ទះ​មនុស្សធម៌ ពិ​លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ស្ថិតនៅ​ភូមិ​អូរ​តា​ពុត ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​កាល​រសៀល​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ឱកាស​ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​៦៤ លោក ម៉ក់ ប្រុស អភិបាល​ស្រុក​សូទ្រនិគម និង ជា​ប្រធាន​អនុសាខា និង លោក ស៊ុ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានឲ្យដឹងថា អ្នក​មីង ពៅ ខុន មានកូន​ប្រុស និង​កូនប្រសារ ព្រម​ទាំង​ចៅ​នៅក្នុង​បន្ទុក ដែល​នាំ​ឲ្យ​ជីវភាព​មាន​ការលំបាក បច្ចុប្បន្ន​គាត់​មាន​មុខរបរ​ជា​អ្នក​ធ្វើ​ប្រហុក​លក់​បន្ដិច​បន្ដូច គ្រាន់​បាន​ថវិកា​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ នៅ​រដូវប្រាំង​គឺ​គ្រួសារ​គាត់​រស់​ក្នុង​នៅ​ខ្ទម​ស្លឹក ហើយ​នៅ​រដូវ​ទឹក​ឡើង គាត់​យក​ទូក​ធ្វើ​ជា​ទីជម្រក​រស់នៅ​ប្រចាំថ្ងៃ និង​មាន​ការលំបាក​វេទនា នៅពេល​ជួប​នូវ​ព្យុះ​ភ្លៀង​ខ្យល់​ម្ដងៗ ។

​ដោយ​មើលឃើញ​អំពី​ស្ថានភាព​បែប​នេះ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត សម្រេច សាងសង់​ផ្ទះ​ទំហំ ៥​ម៉ែត្រ x ៦​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី​ភ្លីធំ ក្រាល​ក្ដារ ជញ្ជាំង​ក្ដារ កម្ពស់​៤ ម៉ែត្រ ស្ថិត​នៅជាប់​បឹង​ទន្លេសាប ជូន​អ្នក​មីង ឲ្យមាន​លំនៅដ្ឋាន​ស្នាក់​នៅ​អចិន្ត្រៃយ៍ មិន​លំបាក​ចល័ត​ចុះឡើង​ដូចពេលមុន​ឡើយ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ឃឹម ប៊ុន​សុង បានបញ្ជាក់​ថា ក្នុង​នាម​ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តែងតែ​ខ្វាយខ្វល់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ក្នុងនោះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន គណៈកម្មាធិការ​សាខា ក៏​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​ជារឿយៗ​ផងដែរ ។​

​លោកជំទាវ បាន​សំណូមពរ​ដល់​គ្រួសារ​អ្នក​មីង ត្រូវ​ចេះ​ថែរក្សា​លំនៅដ្ឋាន​ថ្មី និង សុខភាព​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការដាំដុះ​ដំណាំ​រួមផ្សំ ក្នុងការ​ទ្រទ្រង់​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ ។ លោកជំទាវ​ក៏បាន ធ្វើការ​ក្រើនរំលឹក​ផងដែរ​ថា ក្នុង​រដូវក្តៅ​នេះ ត្រូវមាន​ការថែរក្សា​នូវ​សុខភាព សំខាន់​ចំពោះ​បញ្ហា​ភ្លើង​ផ្សែង ដោយ​ពេល​នេះ​ជា​រដូវប្រាំង ដែល​ធ្វើឲ្យ​មាន​ការ​ហួតហែង និង ងាយ​រង​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​។ ម្យ៉ាងទៀត​តាម​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សូមឲ្យ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​នៅពេលខាងមុខ ដែល​ធ្វើឲ្យ​តំបន់​មួយចំនួន​ខ្វះខា​តទឹកប្រើប្រាស់ ដូច្នេះ​សូម​បងប្អូន​ត្រូវ​ចេះ​ប្រើប្រាស់​ទឹក​នៅ​ក្នុង​មូលដ្ឋាន​ខ្លួន សំខាន់​ចំពោះ​អ្នក​ធ្វើ​ស្រែប្រាំង ត្រូវ​ចេះ​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ នៅតាម​បឹង ត្រពាំង ស្រះ​ជា​ដើម ។

​ក្នុងនោះ​លោក​ជំទាវ ក៏​បាន​សង្កត់ធ្ងន់​ចំពោះ បញ្ហា​សុខភាព​មាតា ទារក និង ស្ត្រី​មាន​ផ្ទៃពោះ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​សុខភាព ដោយ​ងាយ​ទទួលរង​ជម្ងឺ​ផ្សេងៗ តែបើ​មាន​ជម្ងឺ​ត្រូវ​ប្រញាប់​នាំ​កូនចៅ ទៅ​កាន់​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បងប្អូន​ក្នុង​ការសង្គ្រោះ​អាយុជីវិត និង ត្រូវ​ហូប​ស្អាត ផឹក​ស្អាត មាន​អនាម័យ​ល្អ ក្នុង​ការកាត់បន្ថយ​ការចំណាយ​ថវិកា​ក្នុង​ក្រុម​គ្រួសារ​ទៀតផង ។​

​ក្រៅពី​ផ្ទះ​មនុស្សធម៌​នេះ លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ឃឹម​ប៊ុន​សុង ក៏​បាន​នាំយក​អំណោយ​ចាំបាច់​មួយ​ចំនួន​សម្រាប់​គេហដ្ឋាន​ថ្មី​រួមមាន -​មុង​១ -​ភួយ​១ -​សារុង​១ -​ក្រមា​១ -​កន្ទេល​១ -​អង្ករ​៥០​គីឡូក្រាម -​មី​១​កេស -​ត្រីខ​១​យួរ ទឹកត្រី​១​យួរ សម្ភារៈ​ផ្ទះបាយ​មួយចំនួន និង ថវិកា​២០​ម៉ឺន​រៀល ។ សម្រាប់​លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម ម្នាក់ៗ​ទទួលបាន​សារុង​១ និង​ថវិកា​១​ម៉ឺន​រៀល ផងដែរ ៕

​អត្ថបទ និង រូបថត : លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ​កាកបាទក្រហម​ផ្ទះ​មនុស្សធម៌​ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការបើក​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាបដោយសារ​ក្រុមហ៊ុន​សម្លឹង​ឃើញសក្ដានុពល​កំណើន​ភ្ញៀង​ទេសចរ​ជា​រៀងរាល់ឆ្នាំ​

ការបើក​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាបដោយសារ​ក្រុមហ៊ុន​សម្លឹង​ឃើញសក្ដានុពល​កំណើន​ភ្ញៀង​ទេសចរ​ជា​រៀងរាល់ឆ្នាំ​

អាគារ​សិក្សា​ថ្មី​របស់​អង្គការ​ជប៉ុនក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯកជួយ​លើកកម្ពស់​ការអប់រំ​កុមារ​ក្នុង​តំបន់​បេតិកភណ្ឌ​កាន់តែ​ប្រសើរ​

អាគារ​សិក្សា​ថ្មី​របស់​អង្គការ​ជប៉ុនក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯកជួយ​លើកកម្ពស់​ការអប់រំ​កុមារ​ក្នុង​តំបន់​បេតិកភណ្ឌ​កាន់តែ​ប្រសើរ​

ប្រធាន​មន្ទីរ​ធនធានទឹកនិង​ឧត្តុនិយម​ខេត្តសៀមរាប​៖ស្រូវប្រាំងជាង​២​ម៉ឺន​ហិច​តាក្នុង​ស្រុក​ក្រុង​៦កំពុង​ត្រូវបាន​ជួយសង្គ្រោះ​

ប្រធាន​មន្ទីរ​ធនធានទឹកនិង​ឧត្តុនិយម​ខេត្តសៀមរាប​៖ស្រូវប្រាំងជាង​២​ម៉ឺន​ហិច​តាក្នុង​ស្រុក​ក្រុង​៦កំពុង​ត្រូវបាន​ជួយសង្គ្រោះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.