Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ការបើក​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាបដោយសារ​ក្រុមហ៊ុន​សម្លឹង​ឃើញសក្ដានុពល​កំណើន​ភ្ញៀង​ទេសចរ​ជា​រៀងរាល់ឆ្នាំ​

ដោយ Pothe Thun
24/01/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
327
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ផ្សារ​ម៉ាក្រូ​ខេត្តសៀមរាប នឹង​បើក​សម្ពោធ​ជា​ផ្លូវការ បន្ទាប់ពី​បាន​បើក​ដំណើរការ​ផ្សារ​ម៉ាក្រូ​ទី​១​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១៧​កន្លងទៅ នេះ​បើ​តាម​ប្រសាសន៍​លោក Thomas Hammer នាយក​ប្រតិបត្តិ​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រុមហ៊ុន Siam Makro Public Company Limited នៅក្នុង​សន្និសីទ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​ប្រារព្ធ​នៅក្នុង​ផ្សា​ម៉ាក្រូ​សាខា​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​។​

​លោក Thomas Hammer បានឲ្យ​ដឹង​នៅក្នុង​សន្និសីទ​នោះថា ផ្សារ​ម៉ាក្រូ គឺជា​ផ្សារ​វិនិយោគទុន​រួមគ្នា រវាង​ក្រុមហ៊ុន Siam Makro Public Company Limited និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា ។ ការពង្រីក​ខ្លួន​របស់​ផ្សារ​ម៉ាក្រូ មកកាន់​ទឹកដី​អង្គរ​-​សៀមរាប គឺ​ដោយ​ការ​សម្លឹង​ឃើញ​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​ល្អ ទាំង​ក្នុង​វិស័យ​ទេ​ចរណ៍​និង​សេវាកម្ម ហើយ​ការបើក​ដំណើរការ​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាប ដែល​ជា​សាខា​ទី​២​របស់​ផ្សារ​ម៉ាក្រូ​នៅ​កម្ពុជា គឺ​វា​ស្របពេល​ផងដែរ នៃ​គម្រប់​ខួប​ទី​៣០ នៃ​កិច្ចដំណើរការ​ផ្សារ​ម៉ាក្រូ​នៅ​ប្រទេស​ថៃ ។

​នាយក​ប្រតិបត្តិ​រូបនេះ បានឲ្យ​ដឹង​បន្ថែមថា ៖ ផ្សា​ម៉ាក្រូ​សាខា​នៅ​ខេត្តសៀមរាប ស្ថិតនៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៦ ភូមិ​គោក​ត្នោត ឃុំ​កណ្តែក នៃ​ស្រុក​ប្រាសាទបាគង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប​នោះទេ ។ ក្រុមហ៊ុន មាន​គម្រោង​៥​ឆ្នាំ​របស់​ខ្លួន ដើម្បី​ពង្រីក​សាខា​របស់​ខ្លួន​ឲ្យបាន​ចំនួន​៩​សាខា នៅក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា យ៉ាងតិច​ប្រមាណ​ជា ២ ០០០ កន្លែង ។ បច្ចុប្បន្ននេះ ផ្សារ​ម៉ាក្រូ​ទាំង​២​សាខា​នៅ​កម្ពុជា មាន​បុគ្គលិក​បំរើការ​ប្រមាណ​ជាង ៥០០​នាក់ ក្នុង​ខេត្ត​សៀមរាប មាន​បុគ្គលិក​ប្រមាណ​ជា ២០០​នាក់ ហើយ ៩៨% ជា​បុគ្គលិក​ជនជាតិខ្មែរ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាម​ការលើកឡើង​របស់ លោក យុ​ត្ថាភូមិ ចំរើន​សុខ (Yuthapoom Jarernsuk) នាយក​គ្រប់គ្រង​ផ្សារ​ម៉ាក្រូ​នៅ​កម្ពុជា នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​៖ ខេត្តសៀមរាប ត្រូវបាន​ជ្រើសរើស សម្រាប់​បើក​សាខា​ទី​២ របស់​ផ្សារ​ម៉ា​ក្រូ គឺ​ដោយសារ​ភាព​លេចធ្លោ​នៃ​កំណើន​ភ្ញៀវទេសចរ​ជា​រៀងរាល់ឆ្នាំ ហើយ​ផ្សារ​ម៉ាក្រូ​សង្ឃឹមថា នឹង​បាន​ផ្តល់​សេវាកម្ម ផ្គត់ផ្គង់​ទំនិញ ដល់​អតិថិជន​ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្នែក​សេវាកម្ម​អាជីវកម្ម​ម្ហូបអាហារ បាន​ល្អឥតខ្ចោះ​តាម​តម្រូវការ ។​

​លោក​បន្ត​ឲ្យដឹង​ទៀតថា លើសពីនេះ ផ្សា​ម៉ាក្រូ ក៏​នឹង​ផ្តល់​ការប្រឹក្សា​ដល់​អាជីវករ​លក់រាយ ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង តាមរយៈ​នៃ​ការ​ក្លាយ​ជា​សមាជិក របស់ ម៉ាក្រូ​មិត្តសម្លាញ់​ចាប់ហួយ​ផងដែរ ៕

​អត្ថបទ និង​រូបភាព លោក ងិន គឹម​ឡេង​
​កែសម្រួល​ដោយ លោក សេង ផល្លី​

Tags: Siam Makro Public Company Limitedផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាបព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាគារ​សិក្សា​ថ្មី​របស់​អង្គការ​ជប៉ុនក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯកជួយ​លើកកម្ពស់​ការអប់រំ​កុមារ​ក្នុង​តំបន់​បេតិកភណ្ឌ​កាន់តែ​ប្រសើរ​

អាគារ​សិក្សា​ថ្មី​របស់​អង្គការ​ជប៉ុនក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯកជួយ​លើកកម្ពស់​ការអប់រំ​កុមារ​ក្នុង​តំបន់​បេតិកភណ្ឌ​កាន់តែ​ប្រសើរ​

ប្រធាន​មន្ទីរ​ធនធានទឹកនិង​ឧត្តុនិយម​ខេត្តសៀមរាប​៖ស្រូវប្រាំងជាង​២​ម៉ឺន​ហិច​តាក្នុង​ស្រុក​ក្រុង​៦កំពុង​ត្រូវបាន​ជួយសង្គ្រោះ​

ប្រធាន​មន្ទីរ​ធនធានទឹកនិង​ឧត្តុនិយម​ខេត្តសៀមរាប​៖ស្រូវប្រាំងជាង​២​ម៉ឺន​ហិច​តាក្នុង​ស្រុក​ក្រុង​៦កំពុង​ត្រូវបាន​ជួយសង្គ្រោះ​

មជ្ឈមណ្ឌល​ស្រាវជ្រាវដំបូងបង្អស់​របស់​កម្ពុជាបញ្ជាក់​ថា​កេ​សរកូលជា​រុក្ខជាតិ​ដ៏​សំខាន់សម្រាប់​ទ្រទ្រង់​បរិស្ថាននិង​ឧស្សាហកម្ម​

មជ្ឈមណ្ឌល​ស្រាវជ្រាវដំបូងបង្អស់​របស់​កម្ពុជាបញ្ជាក់​ថា​កេ​សរកូលជា​រុក្ខជាតិ​ដ៏​សំខាន់សម្រាប់​ទ្រទ្រង់​បរិស្ថាននិង​ឧស្សាហកម្ម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.