Tuesday, November 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មជ្ឈមណ្ឌល​ស្រាវជ្រាវដំបូងបង្អស់​របស់​កម្ពុជាបញ្ជាក់​ថា​កេ​សរកូលជា​រុក្ខជាតិ​ដ៏​សំខាន់សម្រាប់​ទ្រទ្រង់​បរិស្ថាននិង​ឧស្សាហកម្ម​

ដោយ Pothe Thun
24/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​ដំបូងបង្អស់​របស់ក​ម្ពុ​ជា ត្រូវបាន​បង្កើតឡើង​នៅ​ស្រុក​បន្ទាយស្រី ជាប់​ជើងភ្នំ​គូលែន ។ មជ្ឈមណ្ឌល​នេះ​ត្រូវបាន​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ថា ” មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល សុខ អាន ភ្នំ​គូលែន ” មជ្ឈមណ្ឌល​នេះ​បង្កើតឡើង ក្នុង​គោលបំណង​ផ្តោត​ការអភិរក្ស និង​ស្រាវជ្រាវ​ពូជ​កេ​សរកូល​គ្រប់​ប្រ​ទ​ភេទ​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា ។

​លោក​សុខ វិជ្ជា ជំនួយការ​បច្ចេកទេស និង​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល សុខ អាន ភ្នំ​គូលែន របស់​ក្រសួង​បរិស្ថាន បានឱ្យដឹងថា ក្រោយ​បង្កើត​បាន​រយៈពេល​ប្រមាណ​ជា ៦​ខែ​មកនេះ មាន​សំណាក​កេ​សរកូល​ចំនួន ៨០​ប្រភេទ រួចមកហើយ ដែល​ត្រូវបាន​ប្រមូល​យក​មក​រក្សាទុក​នៅ​មជ្ឈមណ្ឌល ។

​លោក​បន្ថែមថា សំណាក​ទាំងនោះ​ត្រូវបាន​ប្រមូល​មក​ពី​តំបន់​៣ ផ្សេងៗ​គ្នា​រួម​មាន​ភ្នំ​គូលែន (​សៀមរាប​) ភ្នំ​បូកគោ (​កំពត​) និង​តំបន់​ភ្នំក្រវាញ (​ពោធិ៍សាត់​) ។

ព័ត៌មានជាតិ ថ្មីៗ

វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

23/11/2023
ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

23/11/2023

​លោក​បាន​ពន្យល់ថា ការស្រាវជ្រាវ និង​ស្វែងរក​សំណាក​កេ​សរកូល គឺ​មាន​ភាពលំបាក​ខ្លះៗ​ដែរ ដ្បិត​សំណាក​ខ្លះ​ត្រូវ​រុកចូល​ព្រៃ​ជ្រៅៗ ឯ​ខ្លះ​ទៀត​ក៏​នៅ​ក្បែរផ្លូវ​ដែរ​។​

ដោយសារ​ការស្វែងរក​មាន​ភាពលំបាក​ដូច្នេះ ទើប​លោក​សុខ វិជ្ជា ប៉ាន់ស្មាន​ថា ក្រុមការងារ​របស់​លោក​ត្រូវការ​ពេល​យ៉ាងហោច​ពី​៣ ទៅ​៥​ឆ្នាំ​ទៀត ដើម្បី​ប្រមូល​សំណាក​កេ​សរកូល​ឲ្យបាន​គ្រប់​ប្រភេទ​ដែល​ជា​សក្តានុពល​នៅក្នុង​ប្រទេស​កម្ពុជា យក​មក​រក្សាទុក​ក្នុង​មជ្ឈមណ្ឌល​ខាងលើ ។ លោក​វិជ្ជា ឲ្យដឹង​ដែរ​ថា​ការងារ​នេះ​ពិតជា​មាន​សារសំខាន់​ណាស់ ព្រោះ​វា​ជា​រុក្ខជាតិ​ម្យ៉ាង​ជួយ​ទ្រទ្រង់​ដល់​បរិស្ថាន ហើយក៏​ជា​ជីវៈចម្រុះ​សម្រាប់​ផ្នែក​ឧស្សាហកម្ម ដោយ​យក​ទៅ​កែច្នៃ​គ្រឿងសំអាង គ្រឿងក្រអូប និង​ឱសថ ។​ល ។ ក្នុង​ផែនការ​អភិរក្ស​រុក្ខជាតិ​កេ​សរកូល​នៅ​ប្រទេស​កម្ពុជា គឺ​ទើប​នឹង​ចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ឆ្នាំ​កន្លង​មក​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ប្រទេសជិតខាង​ដូចជា ថៃ និង​វៀតណាម គេ​បាន​ធ្វើ​ការងារ​នេះ​មុន​កម្ពុជា​យើង​យូរ​មក​ហើយ ។

​លោក វិជ្ជា បន្តថា កន្លងមក​កម្ពុជា​មិនទាន់បាន​យល់​ពី​សារសំខាន់​លើ​ការងារ​នេះ ទើប​មាន​ការយឺតយ៉ាវ ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​។ លោក​បន្ថែមថា នៅ​ប្រទេស​ដទៃ​គេ​បាន​ទាញ​យក​អត្ថប្រយោជន៍ នៃ​រុក្ខជាតិ​កេ​សរកូល​នេះ​ដែល​មាន​សារសំខាន់​ដូចជា​លើ​ផ្នែក​ឧស្សាហកម្ម ប្រកបដោយ​ប្រសិទ្ធិភាព​ក្រៃលែង ពិសេស​ផ្នែក​ទិន្នន័យ​ព័ត៌មាន​ជីវចម្រុះ​ដែល​អាច​ចងក្រង​ជា​ឯកសារ សម្រាប់​ការស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​ផងដែរ​។​

​តាម​ការអះអាង​របស់​លោក សុខ វិជ្ជា កេ​សរកូល ឬ បច្ចុប្បន្ន​គេ​និយម​ហៅ​ថា អ័​រគឺ​ដេរតាម​ភាសា​បារាំង​នោះ មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ច្រើន​រយ​ឆ្នាំ​មកហើយ គឺ​តាមរយៈ​ភស្ដុតាង​ដែល​បាន​រកឃើញ​នៅ​ជញ្ជាំង​ប្រាសាទ​បន្ទាយស្រី និង​អង្គរវត្ត​។ តាម​ការបញ្ជាក់​របស់​អ្នកជំនាញ ប្រសិនបើ​ជោគជ័យ​ក្នុង​ការប្រមូល​សំណាក​កេ​សរកូល សើ​ម រក្សាទុក​នៅ​មជ្ឈមណ្ឌល​ខាងលើ ក្នុង​នោះ​ក្រុម​ការងារ​មានបំណង​រៀបចំ​សួន​ដាច់ដោយឡែក​មួយ​ទៀត ដើម្បី​រៀបចំ​សំណាក​ស្ងួត​ពូជ​កេ​សរកូល​នេះ ព្រោះ​សំណាក​ស្ងួត អាច​រក្សាទុក​រាប់រយ​ឆ្នាំ និង​មាន​ភាពងាយស្រួល​ក្នុង​ការស្រាវជ្រាវ​៕

​អត្ថបទ និង​រូបភាព លោក​ម៉ាត់ អា​រី​ហ្វីន
​កែសម្រួល​ដោយ លោក លីវ សុខុន !!!​

Tags: ​កេ​សរកូលជា​រុក្ខជាតិព័ត៌មានខេត្តសៀមរាបមជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោង​សាងសង់​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​ដ៏​ធំ​មួយ​នៅ​ខេត្ត​សៀមរាបនឹង​ត្រូវ​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​២០២០

គម្រោង​សាងសង់​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​ដ៏​ធំ​មួយ​នៅ​ខេត្ត​សៀមរាបនឹង​ត្រូវ​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​២០២០

ថ្ងៃរសៀល​ម្សិលមិញសកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​សៀមរាបបើក​ការប្រឡងប្រជែង​សមត្ថភាព​ភាសា​ជប៉ុន​អង្គរ វគ្គ​ទី​៩

ថ្ងៃរសៀល​ម្សិលមិញសកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​សៀមរាបបើក​ការប្រឡងប្រជែង​សមត្ថភាព​ភាសា​ជប៉ុន​អង្គរ វគ្គ​ទី​៩

ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​កម្ពុជារបស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍នៃ​ប្រទេស​ចិនក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​

ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​កម្ពុជារបស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍នៃ​ប្រទេស​ចិនក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    84 shares
    Share 34 Tweet 21
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

    78 shares
    Share 31 Tweet 20
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

    62 shares
    Share 25 Tweet 16

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (553)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,251)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,121)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (851)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (806)
  • សាសនា និង មនុស្សធម៌ (883)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.