Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោង​សាងសង់​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​ដ៏​ធំ​មួយ​នៅ​ខេត្ត​សៀមរាបនឹង​ត្រូវ​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​២០២០

ដោយ Pothe Thun
28/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
666
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ដែល​ឯកឧត្តម ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះទៅពិនិត្យ​មើល​ការដ្ឋាន​សាងសង់​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​ដ៏​ធំ​មួយ ដែល​ស្ថិត​នៅក្នុង​បរិវេណ​សណ្ឋាគារ​សុខា​សៀមរាប ក្នុង​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក Liu Zhijie ប្រធានការិយាល័យ​កុងស៊ុល​ចិន​ប្រចាំ​នៅ​ខេត្ត​សៀមរាប បានឲ្យដឹងថា ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​នេះ ត្រូវបាន​ក្រុមហ៊ុន​ចិន Yunnan Cultural Industry Investment Holding Group បាន​បណ្ដាក់​ទុន​ជាង ៧០ លាន​ដុល្លារ សម្រាប់​ការសាងសង់ ដោយ​បាន​នឹង​កំពុង​សាងសង់​លើ​ផ្ទៃដី​សរុប​ប្រមាណ ៣,៣ ហិកតា ខណៈ​ដែល​គម្រោង​នេះ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាល​ក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ហើយ​គ្រោង​នឹង​សាងសង់​ឲ្យ​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​២០២០ និង​បើក​ឲ្យ​ភ្ញៀវទេសច​រចូល​ទស្សនា​ឈ្វែងយល់​ពី​វប្បធម៌​ខ្មែរ​និង​ចិន ។​

​លោក Liu Zhijie បាន​បញ្ជាក់ទៀតថា ឧទ្យាន​នេះ​នឹង​ក្លាយជា​បណ្ដុំ​នៃ​តំបន់​ទេសចរណ៍​បែប​វប្បធម៌ រួមមាន រោង​មហោស្រព​ញញឹម​អង្គរ ១៥០០-​កៅអី , សារមន្ទីរ Zhou Daguan , មជ្ឈមណ្ឌល​វប្បធម៌​សម័យ​ចេនឡា ,​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​វប្បធម៌​កម្ពុជា​-​ចិន , មជ្ឈមណ្ឌល​ពិព័រណ៍​ផលិតផល​វប្បធម៌ និង​ភោជនីយដ្ឋាន ជាដើម ។​

​លោក ង៉ូវ សេង​កាត់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឲ្យដឹងថា ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បង្ហាញ​វប្បធម៌​កម្ពុជា​-​ចិន ជាពិសេស​ការបង្ហាញ​ពី​វប្បធម៌​ខ្មែរ​ព្រោះ​នៅក្នុង​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន មាន​សម្តែង​ពី​វប្បធម៌​ខ្មែរ ដូច​ជា​ការ កសាង​អង្គរ ការ​ចំ​ម្បាំង​របស់​កងទ័ព​ខ្មែរ​ពី​សម័យ​បុរាណ និង​ការបង្ហាញ​ពី​ទំនៀម​ទំលាប់​ប្រពៃណ៍​ខ្មែរ​ជាច្រើនទៀត ហើយ​តាមរយៈ​នៃ​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន នឹង​ធ្វើឲ្យ​ទំនាក់ទំនង​ផ្នែក​វប្បធម៌​កម្ពុជា​-​ចិន​កាន់តែ​រឹងមាំ ជា​ពិសេស​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ឲ្យមក​ទស្សនា​កម្ពុជា​កាន់តែច្រើ​ន​បន្ថែមទៀត ព្រោះ​បច្ចុប្បន្ននេះ ចិន​គឺជា​ទីផ្សារ​ទេសច​រដ៍​សំខាន់​របស់​កម្ពុជា ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ ៖ លោក ឃុត សៅ​
​រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​វប្បធម៌​និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនព័ត៌មានខេត្តសៀមរាបឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃរសៀល​ម្សិលមិញសកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​សៀមរាបបើក​ការប្រឡងប្រជែង​សមត្ថភាព​ភាសា​ជប៉ុន​អង្គរ វគ្គ​ទី​៩

ថ្ងៃរសៀល​ម្សិលមិញសកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​សៀមរាបបើក​ការប្រឡងប្រជែង​សមត្ថភាព​ភាសា​ជប៉ុន​អង្គរ វគ្គ​ទី​៩

ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​កម្ពុជារបស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍នៃ​ប្រទេស​ចិនក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​

ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​កម្ពុជារបស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍នៃ​ប្រទេស​ចិនក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​

អាជ្ញាធរ​ស្រុក​ពួកគាំទ្រ​ការបង្កើត​កម្មវិធី​រត់​ម៉ារ៉ាតុន​ស្រុកស្រែជា​លើកដំបូង​

អាជ្ញាធរ​ស្រុក​ពួកគាំទ្រ​ការបង្កើត​កម្មវិធី​រត់​ម៉ារ៉ាតុន​ស្រុកស្រែជា​លើកដំបូង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.