Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរ​ស្រុក​ពួកគាំទ្រ​ការបង្កើត​កម្មវិធី​រត់​ម៉ារ៉ាតុន​ស្រុកស្រែជា​លើកដំបូង​

ដោយ Pothe Thun
28/01/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយ​មាន​ការផ្ដួចផ្តើម​រៀបចំ​ពី​មជ្ឈមណ្ឌល​គ្រីស្ទបរិស័ទ​ខ្មែរ សហការ​ជាមួយ​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​ពួក អាជ្ញាធរ​ស្រុក​ពួក បាន​ឯកភាព និង​គាំទ្រ​បង្កើត​កម្មវិធី​រត់​ម៉ារ៉ាតុន​ស្រុកស្រែ ជា​លើកដំបូង​នៅក្នុង​ស្រុក​របស់​ខ្លួន ក្រោម​ប្រធានបទ កីឡា​នាំមក​នូវ​សុខភាព និង ដើម្បី​បំផុល​ចលនា​យុវជន ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជិត​២០០​នាក់ ក្នុងនេះ​មាន​សិស្សានុសិស្ស មក​ពី​អនុវិទ្យាល័យ​ចំនួន​៥ និង​វិទ្យាល័យ​ចំនួន​២​ទៀត​នៅក្នុង​ស្រុក​ពួក សរុប​មាន​ចំនួន​ប្រមាណ​ជាង​១០០​នាក់ និង​មន្ត្រីរាជការ​ជុំវិញ​រដ្ឋបាល​ស្រុក ប្រមាណ​ជា​៥០​នាក់ ។​

​លោក ម៉ៅ វិសុទ្ធ អភិបាល​ស្រុក​ពួក មានប្រសាសន៍ថា ថ្វី​ត្បិត​តែ​កម្មវិធី​នេះ មាន​លក្ខណៈ​មិន​ជា​ធំដុំ​ក៏ពិតមែន ព្រោះ​វា​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ តែ​យ៉ាងហោចណាស់​ក៏មាន​សិស្សានុសិស្ស​មក​ពី​សាលា​កំរិត​មធ្យមសិក្សា​ចំនួន​៧​ដែរ ដែល​បាន​ចូលរួម ហើយ​វា​មាន​អត្ថន័យ​ល្អប្រសើរ ដល់​ការអប់រំ​យុវវ័យ ។​

​លោក ហ៊ឹម សុខ​រក្សា អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​គ្រឹះ​បរិស័ទ​ខ្មែរ បាន​បង្ហាញ​ឲ្យដឹងថា មជ្ឈមណ្ឌល បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព​យុវវ័យ ដែល​ជា​មូលដ្ឋាន​នៃ​ការផ្តល់​នូវ​ជំនឿ​ទុកចិត្ត​របស់​ពួកគេ​ទៅ​លើ​ការរៀនសូត្រ ព្រោះ​ថា​សុខភាព​វា​ជា​កត្តា​ដ៏​សំខាន់​សំរាប់​ជីវិត​សិក្សា​របស់​ពួកគេ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា ការរត់​ម៉ារា់តុន​នេះ​មាន​ចម្ងាយ​ផ្លូវ​ប្រវែង​៤ គីឡូម៉ែត្រ ដែល​ចំណុច​ចាប់ផ្ដើម​ចេញដំណើរ និង ទី​ផ្តាច់ព្រ័ត្រ នៅ​ក្លឹប​បាល់ទាត់​ស្រុកស្រែ ស្ថិត​នៅ​ចំណុច​ទំនប់​កិល សម្តេច​តេជោ ហ៊ុន សែន ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ។​

​ចំពោះ​ចំណាត់ថ្នាក់​ជ័យលាភី ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ គឺ​យុវជន និង យុវនារី ដែល​រង្វាន់​ជ័យលាភី​លេខ​១ ទទួល​បាន​មេដាយមាស​១​គ្រឿង អម​ដោយ​ទឹកប្រាក់ ១៥​ម៉ឺន​រៀល ក្នុងនេះ​រង្វាន់​លើក​ទឹកចិត្ត​របស់​លោក​អភិបាល​ស្រុក​ចំនួន ៥​ម៉ឺន​រៀល , ជ័យលាភី​លេខ​២ ទទួលបាន​មេដាយប្រាក់​១​គ្រឿង អម​ដោយ​ទឹកប្រាក់​ចំនួន ៦​ម៉ឺន​រៀល និង ជ័យលាភី​លេខ​៣ ទទួលបាន​មេដាយសំរិទ្ធ​១​គ្រឿង និង ទឹកប្រាក់​ចំនួន ៤ ម៉ឺន​រៀល ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាប​រត់​ម៉ារ៉ាតុន​ស្រុកស្រែអាជ្ញាធរ​ស្រុក​ពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ប្រាប់ថាសូម​កុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​សហភាព​អឺរ៉ុប​យក​ព​ន្ឋលើ​អង្ករ​របស់​កម្ពុជា​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ប្រាប់ថាសូម​កុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​សហភាព​អឺរ៉ុប​យក​ព​ន្ឋលើ​អង្ករ​របស់​កម្ពុជា​

រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិនិង​បរិស្ថាននៃ​សហព័ន្ធ​រុស្សីមក​ទស្សនា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិនិង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​

រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិនិង​បរិស្ថាននៃ​សហព័ន្ធ​រុស្សីមក​ទស្សនា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិនិង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​

ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាតដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្នុង​ឃុំ​ស្រែ​ខ្វាវ​

ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាតដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្នុង​ឃុំ​ស្រែ​ខ្វាវ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.