Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិនិង​បរិស្ថាននៃ​សហព័ន្ធ​រុស្សីមក​ទស្សនា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិនិង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​

ដោយ Pothe Thun
28/01/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម Dmitry Kobylkin រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន នៃ​សហព័ន្ធរុស្ស៊ី បាន​មក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រួម​មាន​ប្រាសាទបាយ័ន , ព្រលាន​ជល់​ដំរី , ប្រាសាទតាព្រហ្ម , ស្រះស្រង់ , ទំនប់​បារាំង , អាង​បារាយណ៍ទឹកថ្លា និង​ប្រាសាទ​អង្គរវត្ត ដែល​អមដំណើរ​ដោយ​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ និង​ជា​តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន , ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន , តំណាង​គណៈ​អភិបាលខេត្ត​សៀមរាប អាជ្ញាធរ​អប្សរា និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​ឯកឧត្តម Dmitry Kobylkin បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការការពារ និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ធម្មជាតិ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​តំបន់​អង្គរ ពិសេស​ឯកឧត្តម​បាន​កោតសរសើរ និង ស្ញប់ស្ញែង​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​បាន​ល្អ​តាំង​ពី​សតវត្ស​ទី​១១ រហូត​ដល់​សព្វថ្ងៃ​។​

​សូមបញ្ជាក់​ថា ទស្សនកិច្ច​របស់ ឯកឧត្តម Dmitry Kobylkin នៅ​តំបន់​អង្គរ ខេត្តសៀមរាប រៀបចំ​ឡើង​បន្ទាប់ពី​ឯកឧត្តម​បាន​អញ្ជើញ​ចូលរួម​ជា​សហប្រធាន​ជាមួយ​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​កាបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​កិច្ចប្រជុំ​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស នៅ​រាជធានី​ភ្នំពេញ ដែល​បាន​បញ្ចប់​ដោយ​ផ្លែផ្កា​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ដោយ​បាន​ពិនិត្យ និង​ពិភាក្សា​លើ​ការវិវឌ្ឍ​ដែល​សម្រេច​បាន​ពី​សម័យ​ប្រជុំ​លើក​ទី​១០ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧​កន្ល​ទៅ ព្រមទាំង​បាន​កំណត់​នូវ​មាគ៌ា​ថ្មី​សម្រាប់​សកម្មភាព​ជាក់លាក់ ដើម្បី​លើក​កំពស់​ភាព​ជា​ដៃគូ និង​ការប្រើប្រាស់​សក្តានុពល​សម្រាប់​វិស័យ​កិច្ចសហប្រតិបត្តិកា​រថ្មីៗ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ​ដែរ ភាគី​ទាំង​២ ក៏​បាន​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ភាព​ជា​ដៃគូ​រលើ​ការ​សហប្រតិបត្តិ​លើ​គម្រោង​ជួសជុល និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទ​ព្រះវិហារ​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សន​:​កិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម Dmitry Kobylkin រដ្ឋ​មន្ត្រី​បរិស្ថាន​នៃ​ប្រទេស​រុស្សី បាន​ទទួល​ការអនុញ្ញាត​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ទាប់​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​វិស័យ​បរិស្ថាន រវាង​ប្រទេស​ទាំ​ពីរ​កម្ពុជា​-​រុស្ស៊ី ៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​ធនធានធម្មជាតិនិង​បរិស្ថាននៃ​សហព័ន្ធ​រុស្សី​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាតដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្នុង​ឃុំ​ស្រែ​ខ្វាវ​

ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាតដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្នុង​ឃុំ​ស្រែ​ខ្វាវ​

ប្រធាន​សហគមន៍ធម្មជាតិ​បឹង​ពារាំងរង​ការចោទប្រកាន់​ថា​បាន​កាន់កាប់តំបន់​បឹង​ពារាំង​ខុសច្បាប់និង​ប្រើប្រាស់​អំពើហឹង្សា​

ប្រធាន​សហគមន៍ធម្មជាតិ​បឹង​ពារាំងរង​ការចោទប្រកាន់​ថា​បាន​កាន់កាប់តំបន់​បឹង​ពារាំង​ខុសច្បាប់និង​ប្រើប្រាស់​អំពើហឹង្សា​

អណ្តូង​ទឹកស្អាត​ចំនួន​២០​អណ្តូងនៅក្នុង​ស្រុក​ប្រាសាទបាគងជា​អំណោយ​សប្បុរសជន​ប្រទេស​ជប៉ុនត្រូវបាន​ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​

អណ្តូង​ទឹកស្អាត​ចំនួន​២០​អណ្តូងនៅក្នុង​ស្រុក​ប្រាសាទបាគងជា​អំណោយ​សប្បុរសជន​ប្រទេស​ជប៉ុនត្រូវបាន​ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.