Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រធាន​សហគមន៍ធម្មជាតិ​បឹង​ពារាំងរង​ការចោទប្រកាន់​ថា​បាន​កាន់កាប់តំបន់​បឹង​ពារាំង​ខុសច្បាប់និង​ប្រើប្រាស់​អំពើហឹង្សា​

ដោយ Pothe Thun
28/01/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
642
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់ពី​ប្រើ​អំពើ​លើ​ហឹង្សា​លើ​មន្ត្រី​បរិស្ថាន និង​ជា​អនុប្រធាន​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា កាលពី​ថ្ងៃ​សៅរ៏​កន្លងទៅនេះ ប្រធាន​សហគមន៍ និង​សមាជិក នៃ សមាគម​ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹង​ពារាំង ត្រូវបាន​ជន​រងគ្រោះ​ប្ដឹង​ពី​បទ​មនុស្សឃាដ​គិតទុក​ជាមុន និង​ទាម​ទារជំងឺចិត្ត​១​លាន​ដុ​លា្ល​។​

​លោក ស៊ីម ឈី​វ​ឈាន​ពិសិដ្ឋ អតីត​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បច្ចុប្បន្ន​ជា​មន្ត្រី​នៅ​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​នៅ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា ដែល​ជា​ជនរងគ្រោះ និង​ជា​ដើមបណ្តឹង លោក​បាន​រៀបរាប់​ប្រាប់​អ្នកកាសែត​នៅមុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ជ្រាវ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា កាលពី​ព្រលប់​ថ្ងៃ​សៅរ៏ ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ លោក​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​សកម្មភាព​បទល្មើស ស្ថិតនៅ​ក្នុង​សហគមន៍ សមាគម​ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹង​ពារាំង​។

​លោក​បន្តថា យោងតាម​សេចក្តីជូនដំណឹង​លេខ​១១៨ របស់​រដ្ឋបាល​ជលផល បាន​ហាមឃាត់​មិនឲ្យ​សហគមន៍​ធម្មជាតិបឹងពា​រាំងនេះ ធ្វើ​អាជីវកម្ម​ណាមួយ​នៅក្នុង​តំបន់​បឹង​ពារាំង​នោះទេ និង​ថា ការចូល​ទៅ​កាន់កាប់​តំបន់​បឹង​ពារាំង​ពេល​កន្លងមក​របស់​លោក​គង់ មង្គល គឺ​ធ្វើឡើង​ដោយ​ខុសច្បាប់​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​លោក ពិសិដ្ឋ បានបញ្ជាក់​ថា ខណៈ​លោក​ចុះ​ទៅ​ថត​យក​រូបភាព​មួយចំនួន ដែល​បង្ហាញ​ពី​សកម្មភាព​ល្មើស​ច្បាប់​នៅ​ទីនោះ មនុស្ស​របស់​លោក​គង់ មង្គល បាន​ប្រើ​អំពើហឹង្សា​លើ​រូបលោក រហូតដល់​សន្លប់ លែង​ដឹង​ខ្លួន មុនពេល​ដែល​កម្លាំង​នគរបាល​សង្កាត់​ជ្រាវ​ចុះ​ទៅ​សង្គ្រោះ​រូបលោក​។​

​ឆ្លើយតប​ការចោទប្រកាន់​នេះ លោក គង់ មង្គល ប្រធាន​សហគមន៍ និង​សមាជិក នៃ សមាគម​ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹង​ពារាំង បានឲ្យដឹងថា ការចូល​ទៅ​គ្រប់​គ្រង់​ក្នុង​តំបន់​បឹង​ពារាំង របស់​សហគមន៍​បឹង​ពារាំង គឺ​ធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់​របស់​ក្រសួងមហាផ្ទៃ ដែល​អនុញ្ញាតឲ្យ​លោក​ចូល​ទៅ​គ្រប់គ្រង អភិរក្ស​បឹង​ត្រី​មេ​ពូជ​មួយ​នេះ ដែល​នៅក្នុង​ដែន​រដ្ឋបាល​សង្កាត់​ជ្រាវ​។​

​លោក មង្គល បាន​បន្ថែមថា ចំពោះ​មូលហេតុ​ដែល​នាំឲ្យ​មាន​ហឹង្សា​នេះ ដោយសារតែ​សមាជិក​សហគមន៍​រប​ស់លោក​មាន​ការ​មិន​ពេញចិត្ត នៅពេលដែល​លោក​ស៊ីម ឈី​វ​ឈាន​ពិសិដ្ឋ បាន​ទៅ​ថត​ចានឆ្នាំង របស់​កម្លាំង​ល្បាត និង​ប្រាប់​ទៅ​ពួកគេ​ថា គាត់​ចុះ​មក​នេះ​ដើម្បី​ប្រកាស​រំសាយ សហគមន៍​បឹង​ពារាំង​នេះ​ចោល និង​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​មួយចំនួន​លើ​កម្លាំង​សហគមន៍​បឹង​ពារាំង​។ លោក​ថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ លោក​បាន​ហាមឃាត់​កម្លាំង​ប្រជា​សហគមន៍​កុំឲ្យ​ប្រព្រឹត្តិ​បែបនេះ និង​បាន​រាយការណ៍​ទៅ​លោក​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ ពី​ករណី​នេះ​។​

​មកទល់​នឹង​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ សហគមន៍ សមាគម​ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹង​ពារាំង នៅ​មិនទាន់​មាន​ការសម្រេច​រំ​សាយ​ណាមួយ​នៅឡើយ​ទេ រីឯ​ពាក្យបណ្ដឹង របស់លោក ស៊ីម ឈី​វ​ឈាន​ពិសិដ្ឋ កំពុងស្ថិត​នៅ​ក្នុង​ដៃ​របស់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ជ្រាវ នៅឡើយ​ទេ ចំពោះ​នីតិវិធី​បន្តបន្ទាប់​សមត្ថកិច្ច​កំពុង​ធ្វើ​ការស៊ើបអង្កេ​ត​បន្ថែមទៀត​។​

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ព័ត៌មានខេត្តសៀមរាបសមាគម​អ្នកសារព័ត៌មាន​កម្ពុជាសហគមន៍ធម្មជាតិ​បឹង​ពារាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អណ្តូង​ទឹកស្អាត​ចំនួន​២០​អណ្តូងនៅក្នុង​ស្រុក​ប្រាសាទបាគងជា​អំណោយ​សប្បុរសជន​ប្រទេស​ជប៉ុនត្រូវបាន​ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​

អណ្តូង​ទឹកស្អាត​ចំនួន​២០​អណ្តូងនៅក្នុង​ស្រុក​ប្រាសាទបាគងជា​អំណោយ​សប្បុរសជន​ប្រទេស​ជប៉ុនត្រូវបាន​ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មនៃ​កម្ពុជាបង្ហាញថាឆ្នាំ​២០១៨​កន្លងទៅនេះកម្ពុជា​-​អាមេរិកសម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង​៣​ប៊ី​លាន​ដុល្លារ​អាមេរិក​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មនៃ​កម្ពុជាបង្ហាញថាឆ្នាំ​២០១៨​កន្លងទៅនេះកម្ពុជា​-​អាមេរិកសម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង​៣​ប៊ី​លាន​ដុល្លារ​អាមេរិក​

ថ្ងៃនេះរដ្ឋមន្ត្រីក្រសួង​វប្បធម៌និង​ទេសចរណ៍​នៃ​ប្រទេស​ចិនបាន​ធ្វើ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ​

ថ្ងៃនេះរដ្ឋមន្ត្រីក្រសួង​វប្បធម៌និង​ទេសចរណ៍​នៃ​ប្រទេស​ចិនបាន​ធ្វើ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.