Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មនៃ​កម្ពុជាបង្ហាញថាឆ្នាំ​២០១៨​កន្លងទៅនេះកម្ពុជា​-​អាមេរិកសម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង​៣​ប៊ី​លាន​ដុល្លារ​អាមេរិក​

ដោយ Pothe Thun
28/01/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ លើក​ទី​៥ ស្តីពី​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នៅ​សណ្ឋាគារ​អប្សរា ផា​ឡេស រី​សត ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មាន​ទឹកប្រាក់​ប្រមាណ ៣,៣១​ប៊ី​លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ២៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ត្រឹមតែ ២,៦១​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ការ​ចេញ​របស់​កម្ពុជា មានតម្លៃ ២,៨៨​ប៊ី​លាន​ដុល្លារ និង​នាំចូល​មានតម្លៃ ៤២៦​លាន​ដុល្លារ ធ្វើឱ្យ​សហរដ្ឋអាមេរិក ក្លាយជា​ទី​ផ្សារ​ធំ​លំដាប់​ទី​ពីរ​របស់​កម្ពុជា ។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ក៏បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​ប្រព្រឹត្តិកម្ម​អនុគ្រោះ GSP សម្រាប់​ទំនិញ​កាបូប​ដាក់​សម្ភារ​ធ្វើដំណើរ និង​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម , ការសិក្សា​លទ្ធភាព​អនុវត្ត​កិច្ច​ព្រមព្រៀង ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កម្មវិធី​កសាង​សមត្ថភាព​ផ្សេងទៀត ហើយ​សង្ឃឹម​មុតមាំ​ថា ប្រទេស​ទាំង​ពីរ​ត្រូវ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត ស្របពេល​ដែល​ពិភពលោក មាន​ការផ្លាស់ប្តូរ​មិន​ទៀងទាត់ នៅ​ក្នុង​របៀបវារៈ​ពាណិជ្ជ​កម្ម​អន្តរជាតិ ហើយ​តាមរយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា TIFA លើក​ទី 5 ថ្ងៃនេះ គឺជា​ឱកាស​ដ៏​សំខាន់​មួយ សម្រាប់​ភាគី​ទាំងពីរ ធ្វើ​ការតាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​ដែល​នៅ​សេសសល់ រួម​ជាមួយ​បញ្ហា​ថ្មីៗ​ផ្សេងទៀត ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ប្រទេស​ទាំងពីរ ដូចដែល​មានចែង​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍​ទៀត​ថា វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល បាន​នឹង​កំពុង​បន្ត​អនុវត្តន៍​គោលនយោបាយ​បើកចំហរ និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច នៅ​គ្រប់​កម្រិត ដើម្បី​ទាក់ទាញ​ការវិនិយោគ សំដៅ​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាជន ព្រមទាំង​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​
​សូមជម្រាបថា នៅក្នុង​ឆ្នាំ​២០១៨ វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា ទី​កាន់​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់ ១២,១​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​បាន​កើនឡើង ១០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ហើយ​ទឹកប្រាក់​នេះ ត្រូវបាន​គេ​ព្យាករណ៍​ថា អាច​នឹង​កើនឡើង​ដល់​ប្រមាណ ១៣​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ខាងមុខ​៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​ពាណិជ្ជកម្មព័ត៌មានខេត្តសៀមរាបពាណិជ​កម្ម​កម្ពុជា​អាម៉េរិក​សេដ្ឋកិច្ច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃនេះរដ្ឋមន្ត្រីក្រសួង​វប្បធម៌និង​ទេសចរណ៍​នៃ​ប្រទេស​ចិនបាន​ធ្វើ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ​

ថ្ងៃនេះរដ្ឋមន្ត្រីក្រសួង​វប្បធម៌និង​ទេសចរណ៍​នៃ​ប្រទេស​ចិនបាន​ធ្វើ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​ក្នុង​ការជួសជុល​ផ្លូវ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​ក្នុង​ការជួសជុល​ផ្លូវ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត សៀមរាប បានអនុញ្ញាត​ឲ្យ​លោកស្រី ហា​លី អា​លីន អគ្គនាយិកា​បវរកញ្ញាភពផែនដីលើ​ពិភពលោកនិងសហការីចូលជួប​ពិភាក្សានិងសម្តែង​ការគួរសម

ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត សៀមរាប បានអនុញ្ញាត​ឲ្យ​លោកស្រី ហា​លី អា​លីន អគ្គនាយិកា​បវរកញ្ញាភពផែនដីលើ​ពិភពលោកនិងសហការីចូលជួប​ពិភាក្សានិងសម្តែង​ការគួរសម

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.