Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត សៀមរាប បានអនុញ្ញាត​ឲ្យ​លោកស្រី ហា​លី អា​លីន អគ្គនាយិកា​បវរកញ្ញាភពផែនដីលើ​ពិភពលោកនិងសហការីចូលជួប​ពិភាក្សានិងសម្តែង​ការគួរសម

ដោយ Pothe Thun
29/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជំនួប​ពិភាក្សា សម្តែង​ការគួរសម​​នៅ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត សៀមរាប បានអនុញ្ញាត​ឲ្យ​លោកស្រី ហា​លី អា​លីន អគ្គនាយិកា​បវរកញ្ញា ភពផែនដី លើ​ពិភពលោក និង សហការី ចូលជួប​ពិភាក្សា និង សម្តែង​ការគួរសម ។

​តាម​ការបញ្ជាក់​របស់​លោកស្រី ហា​លី អា​លីន បានឲ្យ​ដឹង​ពី​គោលបំណង​របស់​ប្រតិភូ ក្នុង​ការ​ចូល​ជួបពិភាក្សា​នាពេលនោះ គឺ ដើម្បី​សុំ​ការជួយ​គាំទ្រ​ពី​គណៈ​អភិបាលខេត្ត​សៀមរាប ពី​សកម្មភាព​របស់​ប​វរ​កញ្ញា​ភពផែនដី លើ​ពិភពលោក ដែល​ធ្វើ​ការប្រកួត​ជ្រើស រើស​បវរកញ្ញា​ភពផែនដី នា​ថ្ងៃ​ខាងមុខនេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​០២ ខែ​មិនា ឆ្នាំ​២០១៩​នេះ ។

លោក ស្រី​ក៏​បាន​លើក​ផង​ដែរ អំពី​ខ្លឹមសារ​នៃ​ប្រធានបទ ក្នុង​ការប្រកួត​បវរ​កញ្ញា​ភព​ផែនដី​នេះ ដែល​មាន​បវរកញ្ញា​មកពី​បណ្តា​ប្រទេស ចំនួន ៥២ មក​ចូលរួម ដោយ​ផ្តោត​ទៅលើ​បរិស្ថាន​លើ​ភពផែនដី និង ការបង្ហាញ​អំពី​វប្បធម៌ ប្រពៃណី​តាម​បណ្តា​ប្រទេស​នី​មួយៗ​ផងដែរ ។ លោកស្រី​ក៏​បាន​គូសបញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ ក្នុង​ការប្រកួត​បវរ​កញ្ញា​ភពផែនដី ហើយ​ជា​កិត្តិយស​សម្រាប់​ព្រះរាជាណាចក្រ កម្ពុជា ក្នុងការ​បង្ហាញ​អំពី​អ​រី​យ​ធម៌ វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​យើង និង ផ្សព្វផ្សាយ​ទៅ​លើ​ពិភពលោក ឲ្យ​កាន់តែ​មាន​ភាពល្បីល្បាញ ថែម​ទៀត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងនោះ​ដែរ​លោកស្រី ក៏​បាន​លើក​នូវ​សំណូមពរ​មួយ​ចំនួន ដល់​ឯកឧត្តម​អភិបាលខេត្ត នៅ​ក្រោយ​ពេល​ការប្រកួត បវរ កញ្ញា​នៅឯ​រាជធានី​ភ្នំពេញ ក្រុម​បវរកញ្ញា​គ្រប់​បណ្តា​ប្រទេស​ទាំងនោះ និង ឆ្ពោះ​មក​ខេត្តសៀមរាប ដើម្បី​ទស្សនា​សម្បត្តិ​វប្បធម៌​កម្ពុជា នៅតាម​ប្រាង្គ​ប្រាសាទ​នានា​សំខាន់​ប្រាសាទអង្គរវត្ត ។

ក្នុងនោះដែរ​ឯកឧត្តម ទៀ សីហា ក៏​បាន​ធ្វើការ​សាទរ​ចំពោះ​កម្មវិធី និង សកម្មភាព​ដែល​លោកស្រី​អគ្គនាយិកា​បវរកញ្ញា ភពផែនដី ដែល​មាន​បំណង​ក្នុង​ការផ្សព្វផ្សាយ​អំពី​អ​រី​យ​ធម៌ វប្បធម៌ ប្រពៃណី​ជាតិ​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ។ ម្យ៉ាងទៀត​សកម្មភាព ទាំងនេះ​ក៏​ជា​ការលើក​ស្ទួយ​ដល់​ស្ត្រី​ខ្មែរ ដែល​ជា​ប្រជាជាតិ​មួយ​មាន​ចរិក​ទន់ភ្លន់ សុភាពរាបសារ ប្រកប​ទៅ​ភាព​ញញឹម​ស្រស់​ស្រាយ តាម​ក្បាច់រចនា​ដែល​បុព្វបុរស​ដូនតា​ខ្មែរ​យើង បាន​ចារឹក​នៅតាម​ជញ្ជាំង​ថ្ម​ប្រាង្គ​ប្រាសាទ ។

ក្នុងនោះដែរ​ឯកឧត្តម​ក៏​បាន​ធ្វើ​ការគាំទ្រ ផងដែរ ទៅលើ​ប្រធានបទ អំពី​បរិស្ថាន​ភពផែនដី ដោយ​បច្ចុប្បន្ននេះ​ការ​បម្រែបម្រួល​អាកាសធាតុ​នៅលើ​ភពផែនដី បាន​កំពុង​ចោទ ជា​បញ្ហា​ចំបង ដោយ​ប្រទេស តំបន់​មួយចំនួន​បាន​ទទួល​រង​ដោយ​គ្រោះធម្មជាតិ គឺ​បណ្តា​មក​ពី​ការបំពុល​បរិស្ថាន​នេះឯង ។

ដូច្នេះ បញ្ហា​បរិស្ថាន នេះ នៅ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ប្រមូលផ្តុំ​ទៅដោយ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ ចូល​មក​ទស្សនា​កម្សាន្ត ហើយ​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក ក្រៅ​ពី​ការងារ​សន្តិសុខ បាន​ផ្តោត​សំខាន់​ចំពោះ​បរិស្ថាន នៅតាម​សាធារណៈ និង ទីប្រជុំជន​ជាដើម ។

ម្យ៉ាងទៀត​ក្នុង​ដំណើរ​មក​កាន់​ខេត្ត​នេះ ក៏​សូមឲ្យ​ប្រតិភូ​បវរកញ្ញា​ភពផែនដី បង្កើន​នូវ​អនុស្សាវរីយ៍​មួយ​នៅ​ខេត្ត​សៀមរាប ដោយ​រៀបចំ​ពិធី​ដាំ​កូនឈើ ដែល​ក្រោម​ការឧបត្ថម្ភ​កូន​ឈើ​របស់​មន្ទីរ​បរិ​ស្ថាន​ខេត្ត ។

ឯកឧត្តម អភិបាល​ខេត្ត​ក៏​បាន​ជម្រាប​ទៅ​ដល់​ប្រតិភូ ចំពោះ​ការអញ្ជើញ​មក​ទស្សនា​កម្សាន្ត​នៅ​តាម​ប្រាង្គ​ប្រាសាទ និង មានការ​បង្ហោះ ទ្រូ​ន​ថត​ពីលើ​អាកាស​នៅ​តំបន់​អង្គរ​នោះ គឺ​ផុត​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ហើយ គឺ​សូមឲ្យ​មាន​ការទំនាក់​ទំនង​ជា​មួយ​អាជ្ញាធរ ជាតិ​អប្សរា ។

ចំពោះ​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ គឺជា​ភារកិច្ច​របស់​ខេត្ត​ដែល​ត្រូវ​យកចិត្តទុកដាក់ នៅ​គ្រប់​ទីកន្លែង​ដែល​ក្រុម ប្រតិភូ​ទៅ​ទស្សនា​កម្សាន្ត ។ ក្នុងនោះដែរ​ឯកឧត្តម ក៏​បាន​គាំទ្រ​ផងដែរ គ្រប់​សកម្មភាព បវរកញ្ញា​ភពផែនដី ដែល​បាន​ធ្វើឡើង ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​សង្គមជាតិ សំខាន់​ក្រោយពេល​ដែល​ក្រុម​ប្រតិភូ​បវរកញ្ញា​ពិភព​ផែនដី បាន​និវត្តន៍​ទៅ​កាន់​មាតុប្រទេស​របស់ ខ្លួន​វិញ ពិតជា​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន អំពី​សម្បត្តិ​វប្បធម៌​ជាតិ​យើង ហើយ​កត្តា​សំខាន់​នោះ នឹង​ធ្វើ​ការទាក់ទាញ ដល់​ភ្ញៀវ​ទេសចរណ៍ បាន​ចូលមក​កម្ពុជា សំខាន់​គឺ​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប ឲ្យ​កាន់តែ​មាន​ការកើនឡើង​ផងដែរ ៕​

អត្តបទ៖ម៉ី សុខារិទ្ធ

Tags: ជួប​ពិភាក្សា និង សម្តែង​ការគួរសមបវរកញ្ញា ភពផែនដី លើ​ពិភពលោកព័ត៌មានខេត្តសៀមរាបអភិបាលខេត្ត សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សា​១​ខ្នង​និង​របងដែល​សាងសង់​អស់​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិកស្ថិត​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​បេងក្នុងស្រុក​អង្គរជុំត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ព្រឹក​មិញ​នេះ​

អគារសិក្សា​១​ខ្នង​និង​របងដែល​សាងសង់​អស់​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិកស្ថិត​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​បេងក្នុងស្រុក​អង្គរជុំត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ព្រឹក​មិញ​នេះ​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបចុះ​ត្រួតពិនិត្យ​ការ​ដាក់​តាំង​លក់​ផាវ​កាំជ្រួច​គ្រឿងផ្ទុះ​គ្រប់​ប្រភេទនៅតាម​ទីផ្សារ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបចុះ​ត្រួតពិនិត្យ​ការ​ដាក់​តាំង​លក់​ផាវ​កាំជ្រួច​គ្រឿងផ្ទុះ​គ្រប់​ប្រភេទនៅតាម​ទីផ្សារ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបរំពឹងថាភ្ញៀវទេសចរ​ជនជាតិ​ចិនដែលម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​​នៅ​លំដាប់​ថ្នាក់​លេខ​១ក្នុងឆ្នាំ២០១៩នេះខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១មករួចហើយ

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបរំពឹងថាភ្ញៀវទេសចរ​ជនជាតិ​ចិនដែលម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​​នៅ​លំដាប់​ថ្នាក់​លេខ​១ក្នុងឆ្នាំ២០១៩នេះខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១មករួចហើយ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.