Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សា​១​ខ្នង​និង​របងដែល​សាងសង់​អស់​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិកស្ថិត​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​បេងក្នុងស្រុក​អង្គរជុំត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
30/01/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អគារសិក្សា​ថ្មី​មួយ​ខ្នង មាន ០៦​បន្ទប់ សង់​ឡើង​អំពី​ឥដ្ឋ​ថ្ម ប្រក់​ក្បឿង និង​របង​ព័ទ្ធ​ដោយ​លួស​បន្លា​ប្រវែង​២៦៥​ម៉ែត្រ ដែល​បាន​ចំណាយ​ថវិកា​សាងសង់​សរុប​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក ជា​អំណោយ​របស់​មូលនិធិ​ត្រែ​ល​ប្លេ​សឺ​ស​-​សហរដ្ឋអាមេរិក តាមរយៈ​អង្គការ​អ្នកត្រួសត្រាយ​អង្គរ ស្ថិត​នៅក្នុង​បរិវេណ​សាលា​បឋម សិក្សា​បេង ស្ថិតក្នុង​ភូមិ​បេង ឃុំ​ដូនពេង ស្រុក​អង្គរជុំ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ព្រឹក​មិញ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប , លោកស្រី គ្រីស ខូត​ស៍ (Chris Coats) និង​លោក ឃី​ត ស្ព្រូល (Keith Sproul) តំណាង​មូលនិធិ​ត្រែ​ល​ប្លេ​សឺ​សហរដ្ឋអាមេរិក ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មូលនិធិ​ត្រែ​ល​ប្លេ​សឺ​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​អំណោយ​ជា​អគារសិក្សា ដល់​សាលា​បឋមសិក្សា​បេង តាមរយៈ​អង្គការ​អ្នកត្រួសត្រាយ​អង្គរ ដែល​សកម្មភាព​ទាំងនេះ គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​សកម្ម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការស្ដារ និង​អភិវឌ្ឍ​សង្គមជាតិ តាមរយៈ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​ជនបទ មាន​លទ្ធភាព​ទទួលបាន​ការអប់រំ​ដូចៗ​គ្នា ទៅ​នឹង​កុមារ​នៅ​ទីក្រុង​ផងដែរ សំដៅ​លើកកម្ពស់​សិទ្ធិ​កុមារ សីលធម៌​សង្គម និង​ការជួយ​គ្នា​ទៅវិញទៅមក ដើម្បី​អនាគត​ដ៏​ប្រពៃ​នៃ​កុមារ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀត​ថា វិស័យ​អប់រំ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ជា​វិស័យ​អាទិភាព ដែល​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ បាន​យកចិត្តទុកដាក់​ក្នុង​ការបង្កើន​លទ្ធភាព​ឲ្យ​កុមារ និង យុវជន​គ្រប់រូប ទទួលបាន​សេវា​អប់រំ​ប្រកបដោយ​សមធម៌ តាមរយៈ​ការបន្ដ​ជម្រុញ​កសាង​សាលា​បឋម​សិក្សា​ឲ្យបាន​ដល់​ភូមិ និង អនុវិទ្យាល័យ​ឲ្យបាន​យ៉ាងតិច​ចំនួន​មួយ​នៅក្នុង​ឃុំ​នី​មួយៗ សាលា​វិទ្យាល័យ​នៅ​គ្រប់​បណ្តា​ស្រុក ព្រមទាំង​បាន​ជំរុញ​ឲ្យមាន​សាកលវិទ្យា​ល័យ ឬ​សាខា​សាកលវិទ្យាល័យ នៅតាម​ខេត្ត​ក្រុង​ទាំងអស់​ទូទាំង​ប្រទេស ពិសេស បាន​វិភា​ជ​ថវិកា​ជាតិ​ដ៏​គំហុក​ក្នុង​មួយឆ្នាំៗ ក្នុង​ការពង្រីក​ក្របខ័ណ្ឌ​គ្រូបង្រៀន ដោយ​ផ្ដល់​អាទិភាព​ជ្រើសរើស​គ្រូបង្រៀន​ក្នុង​បរិមាណ​ច្រើន ដើម្បី​បម្រើ​ដល់​យុទ្ធសាស្ដ្រ ពង្រាយ​គ្រូ និង​បំពេញ​បន្ថែម​ក្របខណ្ឌ​ជំនួស​គ្រូ​ដែល​ត្រូវ​ចូលនិវត្តន៍ ព្រមទាំង​បាន​គិតគូរ​អំពី​ការដំឡើង​ប្រាក់បៀវត្ស និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ជូន​ដល់​គ្រូ​បង្រៀន និង​បុគ្គលិក​សិក្សា​ជា​បន្ដបន្ទាប់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ក៏​បាន​ជំរុញ​ដល់​កុមារ​កុមារី​ឱ្យ​ខិតខំ​រៀនសូត្រ ស្តាប់​ការ​ទូន្មាន​ប្រៀនប្រដៅ​របស់​ឪពុកម្តាយ និង​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀនសូត្រ ស្តាប់​ការពន្យល់​របស់​លោកគ្រូ​អ្នកគ្រូ ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​រឹងមាំ​នា​ថ្ងៃ​អនាគត សម្រាប់​ជា​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល និង​មាន​សមត្ថភាព ជាពិសេស ក្មួយៗ ត្រូវ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​មិន​គប្បី​ទាំងឡាយណា​ដែល​សង្គម​ស្អប់ខ្ពើម ៕

​អត្ថបទ និង រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបមូលនិធិ​ត្រែ​ល​ប្លេ​សឺ​ស​-​សហរដ្ឋអាមេរិកវិស័យ​អប់រំសាលា​បឋមសិក្សា​បេង​អគារសិក្សា​ថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបចុះ​ត្រួតពិនិត្យ​ការ​ដាក់​តាំង​លក់​ផាវ​កាំជ្រួច​គ្រឿងផ្ទុះ​គ្រប់​ប្រភេទនៅតាម​ទីផ្សារ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបចុះ​ត្រួតពិនិត្យ​ការ​ដាក់​តាំង​លក់​ផាវ​កាំជ្រួច​គ្រឿងផ្ទុះ​គ្រប់​ប្រភេទនៅតាម​ទីផ្សារ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបរំពឹងថាភ្ញៀវទេសចរ​ជនជាតិ​ចិនដែលម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​​នៅ​លំដាប់​ថ្នាក់​លេខ​១ក្នុងឆ្នាំ២០១៩នេះខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១មករួចហើយ

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបរំពឹងថាភ្ញៀវទេសចរ​ជនជាតិ​ចិនដែលម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​​នៅ​លំដាប់​ថ្នាក់​លេខ​១ក្នុងឆ្នាំ២០១៩នេះខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១មករួចហើយ

រដ្ឋបាល​ខេត្ត​សៀមរាបនិងអង្គការ​ហ្វ្រេន្ស​អ៊ីន​ធើ​ណាសិ​នណលចុះហត្ថលេខា​រួមគា្ន​លើ​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នាជុំវិញ​ការធ្វើ​ផែនការ​អនុវត្តនិងត្រួតពិនិត្យ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កុមារ​

រដ្ឋបាល​ខេត្ត​សៀមរាបនិងអង្គការ​ហ្វ្រេន្ស​អ៊ីន​ធើ​ណាសិ​នណលចុះហត្ថលេខា​រួមគា្ន​លើ​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នាជុំវិញ​ការធ្វើ​ផែនការ​អនុវត្តនិងត្រួតពិនិត្យ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កុមារ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.