Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្ត​សៀមរាបនិងអង្គការ​ហ្វ្រេន្ស​អ៊ីន​ធើ​ណាសិ​នណលចុះហត្ថលេខា​រួមគា្ន​លើ​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នាជុំវិញ​ការធ្វើ​ផែនការ​អនុវត្តនិងត្រួតពិនិត្យ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កុមារ​

ដោយ Pothe Thun
31/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅ​សាលាខេត្ត​សៀមរាប លោកស្រី យូ សុភា អភិបាលរង​ខេត្ត តំណាង​ឲ្យ​រដ្ឋបាល​ខេត្ត​សៀមរាប និង លោក សេ​បា​ស្យៀន ម៉ា​រ៉ូ នាយក​ប្រតិបត្តិ​អង្គការ​ហ្វ្រេន អ៊ី​ន​ធើ​ណាសិ​នណល ប្រចាំ​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្ត​សៀមរាប និង អង្គការ​ហ្វ្រេន​អ៊ីន​ធើ​ណាសិ​នណល កាន់តែ​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ព្រមទាំង​ការធ្វើ​ផែនការ​អនុវត្ត និង ត្រួតពិនិត្យ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កុមារ ខណៈ​ដែល​កម្មវិធី​កល្យាណមិត្ត នឹង​ធ្វើ​សមាហរណកម្ម​កុមារ និង​យុវវ័យ ចាប់ពី​អាយុ​០ ដល់ ២៤​ឆ្នាំ ដែល​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ , គំនរ​សំរាម ឲ្យទៅ​ក្នុង​សង្គម​ឡើងវិញ និង ធ្វើការ​ការពារ​កុមារ ផ្តល់​ទី​ជំរក និង ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​ការពារ​សុវត្ថិភាព​កុមារ និង កិច្ច​គាំពារការធ្វើសមាហរណកម្ម​ទៅកាន់​សាលារៀន​ឡើងវិញ និង សមាហរណកម្ម​ទៅកាន់​គ្រួសារ​ផង​ដែរ ។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ភាគី​ទាំងពីរ ក៏​បាន​ធ្វើ​ការឯកភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ទៅតាម​ផ្នែក​ចំនួន​៣ ដែលមាន ២៨​ចំណុច មាន​សុពលភាព​រយៈពេល ៣​ឆ្នាំ ទើប​ភាគី​ទាំងពីរ​ធ្វើការ​ពិនិត្យ​ឡើងវិញ ដែល​មាន​កម្មវិធី​សំខាន់ៗ គឺ​ចុះ​ធ្វើការ​នៅ​តាម​ចិញ្ចើមថ្នល់ និង សហគមន៍ , ផ្តល់​ការ​ស្នាក់នៅ​បណ្តោះអាសន្ន , ធ្វើ​សមាហរណកម្ម​ទៅ​នឹង​សាលារៀន​ឡើងវិញ , បណ្តុះបណ្តាល​វិជ្ជាជីវៈ , ការធ្វើសមាហរណកម្ម​ទៅនឹង​សង្គម​គ្រួសារ​ឡើងវិញ , ជួយ​ដល់​កុមារ និង យុវជន​ឲ្យ​ផ្តាច់សារ​ធាតុ​ញៀន , ការអប់រំ​បំណិន​ជីវិត និង សុវត្ថិភាព​កុមារ​ជាដើម ។​

​លោកស្រី យូ សុភា មានប្រសាសន៍ថា ខេត្ត​សៀមរាប​ជា​តំបន់​ទេសចរណ៍ បាន​ធ្វើឲ្យ​មាន​ការហូរ​ចូល​របស់​ប្រជាជន​ពនេចរ​មកពី​បណ្តា​ខេត្ត​នានា ដែល​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ ទីប្រជុំជន និង រមណីយដ្ឋាន​ទេសចរណ៍ ព្រមទាំង​បង្ក​នូវ​ភាព​អាណាធិបតេយ្យ​ទៀតផង ដែល​បញ្ហា​ទាំងនេះ អាជ្ញាធរខេត្ត តែ​បាន​ធ្វើ​ជា​ច្រើនលើក ច្រើនសារ គឺ​ទទួលបាន​លទ្ធផល​ទាំង​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សេ​បា​ស្យៀន ម៉ា​រ៉ូ នាយក​ប្រតិបត្តិ​អង្គការ​ហ្វ្រេន អ៊ី​ន​ធើ​ណាសិ​នណល មានប្រសាសន៍ថា អង្គការ​ហ្វ្រេន​អ៊ីន​ធើ​ណាសិ​នណល កល្យាល​មិត្ត បាន​មក​កាន់​ខេត្តសៀមរាប នា​ឆ្នាំ​២០០៥ ហើយ​បាន​ធ្វើ​ការងារ​ជាមួយ​កុមារ​រងគ្រោះ កុមារ​អាណា​ថា កុមារ​ដើរ​ដេក​តាម​ចញ្ចើមផ្លូវ កុមារ​រស់នៅ​តាម​គំនរ​សំរាម និង រើស​សំរាម ព្រម​ទាំង​កុមារ​ដើរ​សុំទាន និង កុមារ​ប្រកប​របរផ្លូវភេទ​ជាដើម ខណៈ​ដែល​គម្រោង​របស់​អង្គការ ដោយ​ផ្តោត​ឆ្ពោះ​ទៅ​លើ​ការកសាង​អនាគត និង ជួយ​ជីវិត​កុមារ យុវជន ព្រមទាំង​ធ្វើ​ការអប់រំ បណ្តុះបណ្តាល និង ការពារ​សុវត្ថិភាព​កុមារ និង កិច្ច​គាំពារ ការធ្វើ​សមា​រណកម្ម​ទៅកាន់​សាលារៀន​ឡើងវិញ និង សមា​រណកម្ម​ទៅកាន់​គ្រួសារ​ទៀត​ផង ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាបហត្ថលេខា​រួមគា្ន​លើ​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នា ជុំវិញ​ការធ្វើ​ផែនការ​អនុវត្តនិងត្រួតពិនិត្យ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កុមារ​អង្គការ​ហ្វ្រេន្ស​អ៊ីន​ធើ​ណាសិ​នណល​អនុស្សរណៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ក្រុង​សៀមរាបបង្ហាញ​ពី​គម្រោង​ផែនការ​ថ្មី​សម្រាប់​គ្រប់គ្រង​សំរាម​នៅក្នុង​ក្រុងឲ្យមាន​និរន្តភាព​

អាជ្ញាធរ​ក្រុង​សៀមរាបបង្ហាញ​ពី​គម្រោង​ផែនការ​ថ្មី​សម្រាប់​គ្រប់គ្រង​សំរាម​នៅក្នុង​ក្រុងឲ្យមាន​និរន្តភាព​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ខេត្តត្រូវតែ​បន្ត​ធានា​ឲ្យបាន​ការចូលរៀន​របស់​កុមារ​ទាំង​អស់​គ្នាប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​គុណភាព​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ខេត្តត្រូវតែ​បន្ត​ធានា​ឲ្យបាន​ការចូលរៀន​របស់​កុមារ​ទាំង​អស់​គ្នាប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​គុណភាព​

អភិបាលខេត្ត​សៀមរាបប្រកាស​គាំទ្រ​គម្រោង​លាភបន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​គម្រោង​

អភិបាលខេត្ត​សៀមរាបប្រកាស​គាំទ្រ​គម្រោង​លាភបន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​គម្រោង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.