Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ក្រុង​សៀមរាបបង្ហាញ​ពី​គម្រោង​ផែនការ​ថ្មី​សម្រាប់​គ្រប់គ្រង​សំរាម​នៅក្នុង​ក្រុងឲ្យមាន​និរន្តភាព​

ដោយ Pothe Thun
31/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
70
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប បានឲ្យដឹងថា ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​នៅក្នុង​ក្រុង​សៀមរាប ឲ្យ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ អាជ្ញាធរ​ក្រុង​សៀមរាប​កំពុង​តែ​រៀបចំ​គម្រោង​ផែនការ​ថ្មី ដោយ​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ​អាជ្ញាធរ​គ្រោង​ដាក់​ឲ្យ​ក្រុមហ៊ុន​ចំនួន​បី​ធ្វើ​ការប្រមូល និង​ដឹក​សំរាម​ចេញពី​ក្រុង និង​មាន​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ឲ្យបាន​ល្អ។

ហើយ​ក្រុមហ៊ុន​ទាំងនោះ នឹង​មាន​ការបែងចែក​តំបន់​គ្នា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចេញ ដូចជា ក្រុមហ៊ុន​មួយ​ធ្វើ​ការប្រមូល​សំរាម​នៅ​ផ្នែក​ខាងលិច​ស្ទឹង , មួយ​ធ្វើ​ការប្រមូល​ផ្នែក​ខាងកើត​ស្ទឹង និង​មួយទៀត​ធ្វើ​ការប្រមូល​តាម​ទីសាធារណៈ ដោយ​ធ្វើយ៉ាងណា​ឲ្យ​ការប្រមូល​សំរាម​ចេញពី​ក្រុង​សៀមរាប ឲ្យបាន​លឿន ពិសេស​អាជ្ញាធរ​ក្រុង នឹង​ធ្វើ​ការពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ​ខេត្ត , មន្ទីរ​បរិស្ថាន​ខេត្ត ក្នុង​ការរៀបចំ​សៀវភៅ​បន្ទុក​ថ្មី និង​ធ្វើ​កិច្ចសន្យា​ថ្មី ជាមួយ​ក្រុមហ៊ុន សម្រាប់​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ ។​

​លោក​អភិបាលក្រុង បាន​បញ្ជាក់ទៀតថា ក្រៅ​ពី​ការរៀបចំ​ផែនការ​ថ្មី​សម្រាប់ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ទៅ​ទទួល​បាន​ជោគជ័យ អាជ្ញាធរ​ក្រុង​សៀមរាប ក៏​បាន​សាកល្បង​ប្រតិភូកម្ម​ថវិកា​មួយចំនួន​ដល់​សង្កាត់​សម្រាប់​ធ្វើ​ការគ្រប់គ្រង និង​ទទួលខុសត្រូវ​លើក​បរិស្ថាន​អនាម័យ​ដោយ​ខ្លួនឯង ដែល​សម្រាប់​ជំហាន​សាកល្បង​ដំបូង​នេះ គឺ​ក្រុង​បាន​ជ្រើសរើស​យក​សង្កាត់​សាលា​កំរើ​មួយ​សិន សម្រាប់​ធ្វើ​ការអនុវត្ត​សាកល្បង​ក្នុង​រយៈពេល​១​ឆ្នាំ ហើយ​បើ​ការសាកល្បង​នេះ​ទទួលបាន​ជោគជ័យ សាលាក្រុង​នឹង​ប្រតិភូកម្ម​ថវិកា​ទៅគ្រប់​សង្កាត់​ទាំងអស់​របស់​ក្រុង​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក នួន ពុទ្ធា​រ៉ា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អាជ្ញាធរ​ទទួលស្គាល់ថា នៅ​មាន​សំរាម​សេសសល់​នៅតាម​បណ្តា​ផ្លូវ​មួយចំនួន​នៅ​ជាយៗ​ក្រុង ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សោភ័ណ្ឌភាព​របស់​ក្រុង​សៀមរាប ហើយ​អាជ្ញាធរ​ក្រុង​ក៏​កំពុង​តែ​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​សកម្ម​បំផុត ព្រោះថា កាលពី​២០​ឆ្នាំមុន អាជ្ញាធរ​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​តែ​នៅតាម​ផ្លូវ​ធំៗ ប៉ុន្តែ​រហូត​មក​បច្ចុប្បន្ន យើង​មាន​ការរីកចម្រើន​មាន​ផ្លូវធំៗ​ច្រើន​ជាង​មុន ហើយ​ចំនួន​សំរាម​ក៏​ចេះ​តែ​មាន​ការកើនឡើង​ខ្ពស់ ឯក​ក្រុមហ៊ុន​ប្រមូល និង​ដឹង​ជញ្ជូន​សំរាម​ចេញ​មាន​តែ​មួយ ដែល​ធ្វើ​ឲ្យ​ការប្រមូល​សំរាម​នេះ មាន​ការយឺតយ៉ាវ ៕

​អត្ថបទ និង រូបថត ៖ លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គម្រោង​ផែនការ​សម្រាប់​គ្រប់គ្រង​សំរាមព័ត៌មានខេត្តសៀមរាបសំរាមអាជ្ញាធរ​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ខេត្តត្រូវតែ​បន្ត​ធានា​ឲ្យបាន​ការចូលរៀន​របស់​កុមារ​ទាំង​អស់​គ្នាប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​គុណភាព​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ខេត្តត្រូវតែ​បន្ត​ធានា​ឲ្យបាន​ការចូលរៀន​របស់​កុមារ​ទាំង​អស់​គ្នាប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​គុណភាព​

អភិបាលខេត្ត​សៀមរាបប្រកាស​គាំទ្រ​គម្រោង​លាភបន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​គម្រោង​

អភិបាលខេត្ត​សៀមរាបប្រកាស​គាំទ្រ​គម្រោង​លាភបន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​គម្រោង​

អគ្គនាយិកា​ថ្មីនៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជាប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការជំនួស​អគ្គនាយក​ចាស់ចូលនិវត្តន៍​

អគ្គនាយិកា​ថ្មីនៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជាប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការជំនួស​អគ្គនាយក​ចាស់ចូលនិវត្តន៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.