Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាបប្រកាស​គាំទ្រ​គម្រោង​លាភបន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​គម្រោង​

ដោយ Pothe Thun
31/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
103
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ប្រកាស​គាំទ្រ​ដល់​សកម្មភាព​នៃ​គម្រោង​លាភ និង សមាសភាព​អ្នកសម្របសម្រួល ព្រមទាំង​ធ្វើ​ការជំរុញ និង ធ្វើ​កិច្ច​សហការ ដើម្បី​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ និង ប្រជាជន​កម្ពុជា សំខាន់​ប្រជាជន​ខេត្តសៀមរាប ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទៅ​អនាគត ពីព្រោះ​កិច្ច​ការងារ​គម្រោង​លាភ​នេះ ខេត្ត​សៀមរាប​មាន​អភិបាលរង​ខេត្ត​មួយ​ទទួល​បន្ទុក ហើយក៏​បាន​អនុវត្ត​នា​ពេល​កន្លង​មក​ផង​ដែរ ។​

​ឯកឧត្តម ទៀ សីហា បាន​ប្រកាស​យ៉ាង​ដូច្នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​គម្រោង​លាភ ដឹកនាំ​ដោយ​ឯកឧត្តម ងី ច័ន្ទ្រផ​ល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងលាភអមដោយមន្ត្រីធនាគារពិភពលោក​ចូលរួម​ផង​ដែរ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ នៅ​សាលាខេត្ត​សៀមរាប ។​

​មានប្រសាសន៍​ក្នុងឱកាស​ជួប​ជាមួយ​ឯកឧត្តម ទៀ សីហា កាល​ពី​ម្សិលមិញ​នេះ ឯកឧត្តម ងី ច័ន្ទ្រផ​ល បានបញ្ជាក់​ថា គម្រោង​នេះ​គឺ បាន​ធ្វើ​ប្រតិបត្តិការ​ជា​យូរ​មក​ហើយ ក្នុង​គោលដៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដោយ​ផ្តល់​នូវ​ជា​ពូជ​កសិកម្ម​ដល់​ពួកគាត់ , ការធ្វើ​ផ្លូវ​នៅតាម​មូលដ្ឋាន សំខាន់​ធ្វើឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ចេះ​ជួយ​ខ្លួនឯង ហើយ​យើង​ក៏ មាន​មន្ត្រី​សម្របសម្រួល​ជា​អ្នកផ្តល់​នូវ​បច្ចេកទេស ហើយ​គម្រោង​នេះ ក៏​មិនមែន​ជា​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​ដូច​មុន​នោះឡើយ គឺជា​គម្រោង​មួយ​ផ្តល់​សមត្ថភាព​ដល់​សហ​គ​មន៍ ឲ្យ​ពួកគាត់​ចេះ​ជួយ​ខ្លួនឯង ព្រមទាំង​ធ្វើការ​ចងក្រង​ជា​ក្រុម និង ធ្វើការ​ពង្រឹងសមត្ថភាព​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ឃុំ ទៀតផង ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ងី ច័ន្ទ្រផ​ល បាន​បញ្ជាក់ទៀតថា ដើម្បី​ឲ្យ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ ស្នើសុំ​ឯកឧត្តម​អភិបាលខេត្ត ជួយ​ធ្វើ​ការជំរុញ​ដល់​សកម្មភាព​ការងារ​គម្រោង​នេះ រួមទាំង​ទទួលស្គាល់​សមាសភាព និង កិច្ចសហការ​ជាមួយ​មន្ត្រី​គម្រោង ព្រោះ​ថា​គម្រោង ក៏​បាន​ធ្វើ​ការជ្រើសរើស​មន្ត្រី សម្របសម្រួល​ថ្នាក់ស្រុក ហើយ​ថ្នាក់​ឃុំ​ក៏​មាន​អ្នកសម្របសម្រួល​ថ្នាក់ឃុំ ដើម្បី​ជ្រើសរើស​ធ្វើការ​ជាមួយគ្នា ដូច្នេះ​សង្ឃឹមថា ឆ្នាំ​នេះ​គម្រោង​យើង បាន​ដំណើរការ​ទៅ​បាន​លឿន បើ​ទោះបី​នៅ​មិនទាន់​ទទួលបាន​លទ្ធផល​ក៏ពិតមែន ហើយ​ចំពោះ​ការងារ​បច្ចេកទេស គឺ​មាន​មន្ត្រី​ធនាគារពិភពលោក និង ចុះមក​ធ្វើ​ការពិនិត្យ សហការ ក្នុង​រយៈពេល​៣​ខែម្តង ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រឹទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គម្រោង​លាភព័ត៌មានខេត្តសៀមរាបអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយិកា​ថ្មីនៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជាប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការជំនួស​អគ្គនាយក​ចាស់ចូលនិវត្តន៍​

អគ្គនាយិកា​ថ្មីនៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជាប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការជំនួស​អគ្គនាយក​ចាស់ចូលនិវត្តន៍​

ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

ថ្ងៃនេះអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាបបើក​យុទ្ឋនាកា​ររឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភា​ពនៅ​ពេល​បើកបរ​តាម​ដងផ្លូវ​

ថ្ងៃនេះអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាបបើក​យុទ្ឋនាកា​ររឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភា​ពនៅ​ពេល​បើកបរ​តាម​ដងផ្លូវ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.