Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយិកា​ថ្មីនៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជាប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការជំនួស​អគ្គនាយក​ចាស់ចូលនិវត្តន៍​

ដោយ Pothe Thun
31/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់​ពី លោកជំទាវ ឈឹម ពៅ​សុ​កាន់​ឌី ទទួលបាន​ការតែងតាំង ពី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អគ្គនាយិកា​ថ្មី នៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា ជំនួស ឯកឧត្តម ទន់ សា​រ៉ា​ត ដែល​បាន​ចូល​និវត្ត​ន៏ នៅ​ថ្ងៃ​ទី​៣០ ខែ មករា ឆ្នាំ ២០១៩ លោកជំទាវ ត្រូវ ប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​។​

នៅក្នុង​ឱកាស​នោះ ឯកឧត្តម លី វ៉ាន​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល បន្ទុក​ជា អគ្គ នាយក រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន បាន​អាន​នូវ ព្រះរាជក្រឹត្យ របស់ ព្រះមហា ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការតែងតាំង លោកជំទាវ ឈឹម ពៅ​សុ​កាន់​ឌី ជា អគ្គ នាយិកា នៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ កម្ពុជា និង ឯកឧត្តម ទន់ សា​រ៉ា​ត ជា​រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ។​

បន្ទាប់ពី​បាន​ចូលកាន់​តំណែង​ជា​ផ្លូវការ ជា​អគ្គនាយិកា វិទ្យុជាតិ​កម្ពុជា លោកជំទាវ ឈឹម ពៅ​សុ​កាន់​ឌី បាន​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត ខិតខំ​ជម្រុញ​អោយ ថ្នាក់ដឹកនាំ​គ្រប់​នាយកដ្ឋាន និង​ការិយាល័យ ចំណុះអោយ អគ្គនាយកដ្ឋាន វិទ្យុជាតិ​កម្ពុជា​ទាំងមូល ពង្រឹង​បន្ថែម​លើ ការងារ​គ្រប់​ផ្នែក ទាំង​ពេល​វេលា បំពេញការងារ ទាំង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន ទាំង កម្មវិធី ផ្សាយ ហើយ​ត្រូវបាន ពង្រីក​បន្ថែម​នូវ​ចំណុចខ្លាំង ដែល​ជា​គុណប្រយោជន៏ ក្នុងការ ផ្ស​ព្វ ផ្សាយ បំរើ ប្រជារាស្ត្រ និង​សង្គមជាតិ ពិសេស​អនុវត្ត​ន៏​តាម​អនុសា​ស​ន៏​របស់​ប្រមុខ​នៃ រាជ​រដ្ឋា ភិបាល​កម្ពុជា ដោយ​យកចិត្តទុកដាក់ ទប់ស្កាត់​និង ប្រឆាំង ព័ត៌មាន​ក្លែងក្លាយ ដែល​បំពុល សង្គម ដើម្បី​ឈាន​ទៅ អនុវត្ត​ន៏​អោយបាន​សម្រេច តាម​ទិស ដៅ​របស់​ក្រសួង ដែល​បាន កំណត់ ពិស​ស​រួមចំណែក​អនុវត្ត​ន៏ អោយបាន ជោគជ័យ នូវ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់ កាល​ទី ៤ របស់​រាជរដ្ឋាភិបាល កម្ពុជា​អាណិត្ត ទី ៦ ។

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

លោកជំទាវ ឈឹម ពៅ​សុ​កាន់​ឌី បាន​ធ្វើ​ការបញ្ជាក់​ថា ដើម្បី​អោយ​ការងារ វិទ្យុជាតិ កម្ពុជា​ទាំងមូល សម្រេចបាន ជោគជ័យ គឺ​មិន​អាស្រ័យ​តែ​លើ​រូប​លោក ជំទាវ​ម្នាក់ឯង នោះទេ ចាំបាច់​ណាស់​ត្រូវ​មានកា​រ​ចូលរួម ពី​គ្រប់​មជ្ឍដ្ឋាន នៃ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន វិទ្យុជាតិ កម្ពុជា ទាំងមូល​ដែល​ក្នុងនោះ​រាប់​បញ្ជូ​ល ទាំង​បុគ្គលិក ថ្នាក់ក្រោម​ផងដែរ​។​
ឯកឧត្តម ទន់ សា​រ៉ា​ត អតីត​អគ្គនាយក ទូ​រទស្ស​ន៏​ជាតិ​កម្ពុជា បាន​ឡើង​ធ្វើ របាយ​ការណ៏ ជម្រាប​ជូន​ពី​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រូប​លោក​សម្រេច អនុវត្ត​ន៏​បាន​ក្នុង​អាណិត្ត ជា អគ្គនាយក​វិទ្យុជាតិ រយះពេល​ជាង ៣ ឆ្នាំ ៨ ខែ មក នេះ ទាំង​លើ​ការបង្កើត ជា​កម្ម​វី​ធី​ថ្មីៗ ជាច្រើន រួម​ជាមួយ​ការផ្សាយ​ម៉ាស៊ីន​ថ្មី កំលាំង ខ្លាំង ទាំង AM និង FM ។

ជាមួយ​នេះ​ក៏​បង្កើត បាន​ឡើង​វិញ នូវ​សិល្បះករ សិល្បះការិនី ជា​ស្រករ ទី ២ នៃ​ក្រុមសិល្បះ​បូរាណ និង​សម័យ ធ្វើអោយ​កម្មវិធី សិល្បះ​បូរាណ ផលិត​បាន​នូវ​ទម្រង់​សិល្បះ​ល្អៗ ហើយ​មាន​ការពេញនិយម ពី​អ្នក​ស្តាប់​។ ទន្ទឹម​ជាមួយគ្នានេះដែរ វិទ្យុជាតិ​ក៏​សម្រេចបាន​នូវ កិច្ច​ការងារ​នានា​ជា ច្រើន ផ្សេងទៀត ពិសេស​ការងារ បំពង​សំលេង នូវ​ពិធី​បុណ្យ​ជាតិ ធំៗ ដោយ ធានាបាន​នូវ គុណភាព សំលេង និង​ខ្លឹមសារ​ផ្សាយ​។ ឯកឧត្តម ទន់ សា​រ៉ា​ត បាន បញ្ជាក់ថា ការងារ​ដែល សម្រេច​បាន​កន្លងមក​នេះ អាស្រ័យ​ដោយ​មាន​ការ​យក ចិត្ត​ទុកដាក់ ជាប្រចាំ និង​ជួយ ទំនុក បំរុង ទាំង​ស្មារតី សំភា​រះ ថវិកា ពី ឯកឧត្តម រ​មន្ត្រី ខៀវ កាញារីទ្ធ ។​

​មាន​ប្រសា​ស​ន៏​ក្នុងឱកាស​នោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​លើក ឡើង​ថា ការតែងតាំង នារី​ដែល​មាន​សមត្ថភាព ជា​អគ្គនាយិកា វិទ្យុជាតិ​កម្ពុជា នា​ឱកាស​នេះ គឺជា​ការ រួមចំណែក​លើកកម្ពស់​តូ​នាទី នារី​នៅក្នុង​សង្គមជាតិ និង ដោយឡែក​នៅក្នុង ប្រពន្ធ័​ផ្សព្វ ផ្សាយ​។ ទាក់ទង​ទៅ​និង​ការងារ​ព័ត៌មាន ឯកឧត្តម បាន​ធ្វើ​ការបញ្ជាក់​ថា បច្ចុប្បន្ន​នៅ កម្ពុជា ព័ត៌មាន កំពុង​តែ​ជា​សង្គ្រាម​ក្តៅគគុក ពិសេស គឺ ព័ត៌មាន​ក្លែងក្លាយ Fake News កើតមាន​យ៉ាង ច្រើន​ដែល​គេ​ធ្វើឡើង ដើម្បី​ផ្តូល​រដ្ឋាភិបាល ដែលជា​អ្នក​ទទួលខុសត្រូវ​ទាំងអស់ អោយ ដូលរលំ នៅ​ថ្ងៃ​ខាងមុខ ប្រៀប​ដូច​ជា​សត្វ កណ្តៀរ វា ស៊ី ខាងក្នុង​បន្តិច​ម្តងៗ រហូតដល់ រលំ​ឈើ នោះ​តែម្តង​។ ដូច​នេះ​គឺ​គេ​ធ្វើ​សង្គ្រាម​ព័ត៌មាន ក្លែងបន្លំ ដើម្បី​អោយ​ប្រជាជន បាត់​ការ ទុកចឹត្ត មកលើ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ទាំងនេះ​គឺ​ទាមទារ​អោយ មន្ត្រី​ព័ត៌មាន នៅ​គ្រប់ ជាន់​ថ្នាក់​ទាំង​អស់ នៃ​ក្រសួង​ព័ត៌មាន មិនត្រូវ​មាន​ការ​ធ្វេសប្រហេស​នោះ​ទេ ព្រោះ​ព័ត៌មាន ក្លែងបន្លំ​មាន​ច្រើន ខ​ណះ​ប្រជាជន ចេះ​យល់​ពី​ដំណឹង តែ​ដំណឹង ខ្លះ​វា​ក្តៅ ហើយ​ចាប់​យក​ភ្លាម ដោយ​ពេលខ្លះ​មិន​បាន​ពិចារណា និង​រក​ប្រភព ច្បាស់លាស់​នោះ​ទេ គឺ​ទទួល​យក​តែ​ម្តង ។ ដូច្នេះ​មន្ត្រី ព័ត៌មាន ត្រូវ​បង្ហាញ អោយ​គេ​ដឹងថា រឿង​អ្វីៗ​ទាំងអស់​តែង​មាន មុខ ២ យ៉ាងតិច ហើយ​មន្ត្រី​ព័ត៌មាន ត្រូវ​បង្ហាញ មុខ​អី​ដែល​ពិតប្រាកដ​។

អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​មន្ត្រី​ព័ត៌មាន តាម មន្ទីរ​ព័ត៌មាន ខេត្ត ក្រុង ទាំងអស់​ត្រូវ​សកម្ម​ក្នុង​ការងារ នៅពេល​មាន រឿង​អ្វីមួយ កើតឡើង​ក្នុង​ខេត្ត​របស់​ខ្លួន ត្រូវ​រក ប្រភពព័ត៌មាន ដែល​ពិត​មក​ផ្សាយ ត្រឡប់​ទៅ វិញ​អោយ​បាន​លឿន​បំផុត ជៀសវាង ការយល់ ច្រឡំ​ពីសា​ធារ​ណះ​ជន​។​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ធ្វើការ​ផ្តាំផ្ញើ ដល់ លោកជំទាវ អគ្គនាយិកា​ថ្មី វិទ្យុជាតិ​កម្ពុជា ត្រូវ​បន្ត​ពង្រឹង​ស្មារតី សាមគ្គីភាព​ផ្ទៃក្នុង អោយបាន​រឹងមាំ សហការគ្នា ដើម្បី​ជោ​គេ​ជ័យ​ការងារ ព្រោះ​ការងារ​ព័ត៌មាន មិន​អាច​អ្នក ណា ម្នាក់​ធ្វើ​តែ​ម្នាក់ ឯង​នោះ​ទេ គឺ​ត្រូវ​ការរួម​គ្នា​ទើប​បាន​ល្អ និង​គ្រប់ ជ្រុងជ្រោយ​៕

​អត្ថបទ និង រូបថត ៖ ទទ​ក​

Tags: អគ្គនាយិកា​ថ្មីនៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

ថ្ងៃនេះអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាបបើក​យុទ្ឋនាកា​ររឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភា​ពនៅ​ពេល​បើកបរ​តាម​ដងផ្លូវ​

ថ្ងៃនេះអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាបបើក​យុទ្ឋនាកា​ររឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភា​ពនៅ​ពេល​បើកបរ​តាម​ដងផ្លូវ​

កងរាជអាវុធហត្ថ​ខេត្តសៀមរាបប្ដេជ្ញា​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់និង​ប្រឆាំង​រាល់​ការ​ញុះញង់រួម​និង​អំពើ​ក្បត់ជាតិ​ឯង​

កងរាជអាវុធហត្ថ​ខេត្តសៀមរាបប្ដេជ្ញា​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់និង​ប្រឆាំង​រាល់​ការ​ញុះញង់រួម​និង​អំពើ​ក្បត់ជាតិ​ឯង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.