Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កងរាជអាវុធហត្ថ​ខេត្តសៀមរាបប្ដេជ្ញា​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់និង​ប្រឆាំង​រាល់​ការ​ញុះញង់រួម​និង​អំពើ​ក្បត់ជាតិ​ឯង​

ដោយ Pothe Thun
01/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
90
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានធ្វើការ ផ្សព្វផ្សាយ​អនុសាសន៍​១០ ចំណុច របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ ថ្ងៃកំណើត​កងទ័ពជើងគោក កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​ក្នុងឱកាស​នោះ​ដែរ ក៏​មាន​ការផ្សព្វផ្សាយ​ញ្ញត្តិ​ថ្កោលទោស​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំពោះ ទណ្ឌិត សម រង្សី ទៅ​ដល់​នាយទាហាន នាយទាហានរង នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប សំដៅ​លើកកម្ពស់ ឆន្ទៈ ស្មារតី​របស់​កងកម្លាំង​កងរាជអាវុធហត្ថ ក្នុង​ការប្ដេជ្ញា​ដាច់ខាត ការពារ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែលមាន​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្ដេជ្ញា​ការពារ​បូរណភាព​ទឹកដី ការពារ និង​រក្សា​សន្តិសុខ សុវត្ថិភាព ស្ថេរភាព នយោបាយ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ព្រម​ជាមួយ​គ្នា​នោះ កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​ប្ដេជ្ញា​ប្រឆាំង​ដាច់ខាត នូវ​រាល់​ការ​ញុះញង់​បំបែកបំបាក់ អំពើ​ក្បត់ជាតិ ក្បត់ប្រជាជន​ឯង របស់​ទណ្ឌិត សម រង្សី ផងដែរ​។​

​សូម​ជម្រាប​ដែរ​ថា អនុសាសន៍​១០ ចំណុច របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុង​ពិធី​ខួប​២០​ឆ្នាំ ថ្ងៃកំណើត​កងទ័ពជើងគោក​នោះ រួមមាន​៖
​ទី​១-​ត្រូវ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ខឿន ការពារជាតិ​របស់​ប្រជាជន ព្រោះ​កងទ័ព​កើតចេញ​ពី​ប្រជាជន និង​ដើម្បី​ប្រជាជន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ទី​២-​ត្រូវ​ចូលរួម​ជាមួយ​កម្លាំង​ផ្សេងៗ​ទៀត ដើម្បី​រក្សា​សន្តិភាព ទប់ស្កាត់​អំពើរ​អសកម្ម គ្រឿងញៀន ចោរកម្ម ការពារ​សុវត្ថិភាព​ភូមិ​ឃុំ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​សេចក្តីសុខ ជាពិសេស​រួម​គ្នា​រក្សា​សន្តិភាព​។​

​ទី​៣-​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​អំពើរ​ភេ​វរ​កម្ម ទប់ស្កាត់​អំពើរ​ប៉ុនប៉ង ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទប់ស្កាត់​មិនឲ្យ​មាន​ការ​ធ្វើប​ដិ​វត្ត​ន៍​ពណ៌ តាម​រូបភាព​ណាក៏ដោយ បើ​ឃើញ​ថា ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ គឺ​ត្រូវតែ​បង្ក្រាប​ឲ្យទាន់​ពេលវេលា​។​

​ទី​៤-​កងទ័ព​ទាំងអស់​មិន​ថា​នៅក្នុង ឬ​នៅ​ក្រៅប្រទេស​ទេ គឺ​ត្រូវ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ក្រីក្រ​ខ្វះខាត កុំ​ធ្វើឲ្យ​ប្រជាជ​នស្រក់​ទឹកភ្នែក ដោយសារ​ទង្វើ​អាក្រក់​អ្វី​មួយ​ពី​កងទ័ព​។​

​ទី​៥-​កងទ័ព​ត្រូវ​គាំទ្រ​ដល់​ផ្នែក​ច្បាប់ ដូចជា​ចូលរួម​ការពារ​ថែរក្សា​ព្រៃឈើ រក្សា​ធនធានធម្មជាតិ​ផ្សេងៗ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​នានា​។​

​ទី​៦-​គាំទ្រ​ការប្រមូល​ចំណូល​ថិ​វ​ការ​ជាតិ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ទប់ស្កាត់​អំពើរ​ពុករលួយ ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ប្រទេស​រីកចម្រើន ព្រមទាំង​ចូលរួម​បង់ពន្ធ​បង្កើន​ដល់​ចំណូល​ជាតិ​។​

​ទី​៧-​ខិតខំ​បង្កើន​វិន័យ​កងទ័ព ឲ្យបាន​ខ្ជាប់ខ្ជួន ជា​ពិសេស​ពេល​ដែល​កម្ពុជា មាន​ឧបករណ៍​សម្ភារ​គ្រប់គ្រាន់​ហើយ តែ​បែរជា​យើង​មិន​ចេះ​ប្រើប្រាស់ ត្រូវអនុវត្ត​តាម​បទបញ្ជា និង​ត្រូវ​បង្កើន​ការហ្វឹកហាត់ ទាំង​តាម​ក្បួនខ្នាត​ទ័ព​ត្រឹមត្រូវ និង​ហាត់ប្រាណ​ដើម្បី​រក្សា​សុខ​ភាព​។​

​ទី​៨-​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សម្ភារៈ ដែល​កម្ពុជា​មាន ដើម្បី​ធានា​ថា​អាវុធ​របស់​កម្ពុជា នៅតែ​អាច​ប្រើប្រាស់ បាន​នៅពេល​ដែល​ត្រូវការ​បន្ទាន់​។​

​ទី​៩-​យកចិត្តទុកដាក់​ដល់​ជីវភាព​កងទ័ព ដូច​ជា​ជំរក​ស្នាក់នៅ ចំណីអាហារ សម្ភារៈ ត្រូវ​ផ្គត់ផ្គង់​សព្វបែបយ៉ាង​សម្រាប់​កងទ័ព ជា​ពិសេស​ត្រូវ​បង្កើន​ការសាងសង់​ផ្ទះ ដល់​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​ព្រំដែន​។​

​និង​ទី​១០-​កងទ័ព​ត្រូវ​ដើរតួនាទី ជា​អ្នកការទូត​យ៉ាងសំខាន់ ជាមួយ​ប្រទេស​ជិតខាង គឺ​រក្សា​ទំណាក់ទំនង​ជាមួយ​មិត្ត​ចាស់ និង​បង្កើន​ទំនាក់​ទង និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ​ថ្មីៗ ជាមួយ​អង្គភាព​ប្រទេជិតខាង តាមរយៈ​ការផ្លាស់ប្តូរ ទស្សនកិច្ច​គ្នា​ទៅវិញទៅមក និង​តាមរយៈ​ការផ្លាស់ប្តូរ​ចំណេះដឹង និង​យុទ្ធវិធី​ផ្សេងៗ​ជាមួយ​យ​កងទ័ព នៃ​បណ្រាល​ប្រទេស​នានា​៕

​អត្ថបទ ៖ លោក សេង ផល្លី​
​រូបភាព ៖ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​

Tags: កងរាជអាវុធហត្ថ​ព័ត៌មានខេត្តសៀមរាបរាជរដ្ឋាភិបាល​ស្របច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបជា​គោលដៅ​អភិវឌ្ឍ​អាទិភាពក្នុងចំនោម​តំបន់​បីក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

ខេត្តសៀមរាបជា​គោលដៅ​អភិវឌ្ឍ​អាទិភាពក្នុងចំនោម​តំបន់​បីក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

នគរបាល​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​០៣​នាក់រួម​នឹង​វត្ថុតាងដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​

នគរបាល​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​០៣​នាក់រួម​នឹង​វត្ថុតាងដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​

ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​បន្ទាយស្រីពេញចិត្ត​នឹង​មុខរបរ​ធ្វើ​ធូប​លក់​

ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​បន្ទាយស្រីពេញចិត្ត​នឹង​មុខរបរ​ធ្វើ​ធូប​លក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.