Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​បន្ទាយស្រីពេញចិត្ត​នឹង​មុខរបរ​ធ្វើ​ធូប​លក់​

ដោយ Pothe Thun
05/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អ្នកស្រី ហុំ មឿន រស់នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា អ្នកស្រី​មាន​ការពេញចិត្ត​ទៅ​នឹង​មុខរបរ​ធ្វើ​ធូប​លក់ ព្រោះ​បាន​អាស្រ័យ​ជីវិត​នឹង​មុខរបរ​នេះ ហើយ​ម្យ៉ាងទៀត ក៏​ជា​មុខរបរ​ដែល​បាន​បន្តវេន​ពី​ម្តាយ​របស់​គាត់​រហូតដល់​សព្វថ្ងៃ ក្រោយ​ពី​ម្តាយ​ដួល​បាក់ដៃ ដែល​ពុំ​អាច​បន្ត​ការងារ​នេះ​កើត ។​

​អ្នកស្រី មឿន បានឲ្យដឹង​ទៀតថា ចំពោះ​ធូប​ដែល​គាត់​ធ្វើ​លក់​នេះ ថ្វី​ត្បិត​មិន​មាន​រូបរាង​តូចឆ្មារ​ស្អាត​ល្អ ដូច​ធូប​ដែល​នាំចូល​ពី​ក្រៅប្រទេស​ក៏​ពិតមែន ប៉ុន្តែ​អ្នក​ភូមិ​ជិត​ឆ្ងាយ​តែង​មក​ទិញ​យក​ទុក​អុជ ជាប្រចាំ ព្រោះ​គេ​បានដឹងថា ធូប​គាត់​ធ្វើ គឺជា​ប្រភេទ​ធូប​ធម្មជាតិ គ្មាន​លាយឡំ​ជាតិគីមី ប្រើ​តែ​រុក្ខជាតិ ប្រទាល ឬ​ថ្នាំ​រុក្ខជាតិ ដែល​សុទ្ធសឹង​ជា​រុក្ខជាតិ​ថ្នាំបុរាណ ប្រទាល​ក្រអូប ពូកែ​ស័ក្តិសិទ្ធិ ដូច​ជា​ដើម​ប្រាក់ ដើម​ពោល្យំ ពុំ​សែន មើម​ប្រោះ​តា​សេ វ័ល្លិ៍​ឆ្នូត សំបោ​បាយ និង​ស្លឹក​កំប៉ោ​ជាដើម ហើយ​ពេល​អុជ​ធូប ឆេះ​ល្អ មាន​ក្លិនក្រអូប ជួយ​ឱ្យ​ស្មារតី​ធូរស្រាល កាត់បន្ថយ​ការនឿយហត់ ជាពិសេស​មិន​ប៉ះពាល់​ដល់​សុខភាព​។​

​សូមបញ្ជាក់​ថា មុខរបរ​នេះ នៅ​មាន​បន្តធ្វើ​រហូតដល់​សព្វ​ថ្ងៃ​ក្នុង​ចំនួន​តិចតួច​គ្រួសារ​ប៉ុណ្ណោះ ដោយ​ចំណេះ​ជំនាញ​នេះ​ក៏​ជាការ​ផ្ទេរមរតក​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ប៉ុន្តែ​របៀប​ផលិត​និង​វត្ថុធាតុដើម​ធ្វើ​ធូប មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ត្បិត​របៀប​ធ្វើ​ធូប​ចេះ​តៗ​គ្នា ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយ​បន្សល់​សម្រាប់​ផលិត​ប្រើ​ក្នុង​គ្រួសារ​ផង និង​ជា​មុខរបរ​សម្រាប់​ចិញ្ចឹមជីវិត​ផង ហើយ​ពួកគាត់ ក៏​អាច​រក​ទិញ​និង​លក់ដូរ​បាន​យ៉ាង​ងាយស្រួល​នៅតាម​ទីផ្សារ វត្ត​អារាម និង​បុណ្យទាន​នៅ​តាម​ភូមិ​ជាដើម ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ធូបព័ត៌មានខេត្តសៀមរាបរបរ​ធ្វើ​ធូប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​តន្ត្រី​ស្គរ​បុរាណ​នារីច្នៃប្រឌិត​ទម្រង់​សិល្បៈ​បុរាណឲ្យមាន​ការទាក់ទាញនិង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​លើ​ស្ត្រី​ខ្មែរ​

ក្រុម​តន្ត្រី​ស្គរ​បុរាណ​នារីច្នៃប្រឌិត​ទម្រង់​សិល្បៈ​បុរាណឲ្យមាន​ការទាក់ទាញនិង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​លើ​ស្ត្រី​ខ្មែរ​

អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

អ្នកលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមបង្ហាញថាក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​

អ្នកលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមបង្ហាញថាក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.