Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុម​តន្ត្រី​ស្គរ​បុរាណ​នារីច្នៃប្រឌិត​ទម្រង់​សិល្បៈ​បុរាណឲ្យមាន​ការទាក់ទាញនិង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​លើ​ស្ត្រី​ខ្មែរ​

ដោយ Pothe Thun
05/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់​ពី​សិល្បៈ​បុរាណ​ខ្មែរ ត្រូវបាន​ថែរក្សា ការពារ និង​អភិរក្ស ហើយ​មួយចំនួន​ត្រូវបាន​ដាក់​ចូល​ជា​សម្បត្តិ​អ​រូបិយ​នៃ​មនុស្សជាតិ លើសពីនោះ វា​ក៏​ជា​មូលដ្ឋាន សម្រាប់​សិក្សា​ស្រាវជ្រាវ បង្កើត​នូវ​ទម្រង់​សិល្បៈ​ថ្មី ដែល​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​។ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​នាំយក​ការសម្ដែង​សិល្បៈ​សហ​សម័យ​មួយ​បែប ដែល​ជា​ការបង្កើត​ថ្មី នូវ​ក្បាច់​រាំ និង​ចង្វាក់ភ្លេង ដោយ​នារី វ័យក្មេង​ក្រុម ផ្អែក​តាម​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​។​

​ក្រុម​ស្គរ​នារី ដែល​មាន​សមាជិក ៧​នាក់ នេះ​មានឈ្មោះ​ថា មេ​ធា ពួកគេ​មិន​ត្រឹមតែ​មាន​សមត្ថភាព​អាច​ប្រគំ​ឧបករណ៍​ភ្លេង​ចម្រុះ តែ​សិល្បការិនី​ទាំងអស់នេះ ក៏​បាន​ចូលរួម​ច្នៃប្រឌិត ក្បាច់​របាំ និពន្ធ​ចម្រៀង​ដែល​ជា​ស្នាដៃ​ថ្មី រួម​និង​សម្លេង​អន្ទង​នៃ​ស្គរ​បុរាណ​ខ្មែរ​ផងដែរ​។​

​បើ​តាម​ការឲ្យដឹង ពី​នាយក​ផ្នែក​សិល្បៈ លោក ភូ ស្សង់​បាទី​ស្ដ៍ (Jean-Baptiste PHOU) បានឲ្យដឹងថា ក្រុម​ស្គរ​នារី​មេ​ធា បាន​បង្កើតឡើង​នៅ​ខែ​មករា​ឆ្នាំ ២០១៥ ក្នុង​ខេត្ត​សៀមរាប​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​លោក​បាន​បញ្ជាក់ថា ការបង្កើត​ស្នាដៃ​ថ្មី​នៃ​របាំ​សហ​សម័យនេះ គឺ​តម្រូវ​ឲ្យ​សិល្បការិនី វាយ​ស្គរ​ដ៏​ធំ ដែល​ពីមុន​មាន​តែ​បុរស​មាន​កំលាំង​ប៉ុណ្ណោះ ទើប​អាច​វាយ​លឺ​សម្លេង​ខ្លាំង​។ គិត​មក​ទល់​ពេល​នេះ ក្រុម​ស្គរ​ដៃ​ស្ត្រី​មួយ​នេះ បាន​សម្ដែង​នៅ​អង្គការ​ស្ត្រី​នៅក្នុង​ស្រុក​មួយ និង​មួយទៀត​ក្នុង​កម្មវិធី​ជា​លក្ខណៈ​អន្តរជាតិ REPfest ដែល​ដឹកនាំ​សម្ដែង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។ ដោយ​ទទួលបាន​ភាពជោគជ័យ និង​ការគាំទ្រ ពី​សាធារណៈជន ក្រុម​សិល្បករ​-​សិល្បៈការិនី​បាន​សម្រេចចិត្ត​រួមគ្នា បន្ត​បង្កើត​ស្នាដៃ​តន្ត្រី​ថ្មីៗ​នេះ បន្ថែមទៀត ដើម្បី​ចូលរួម​ផ្លាស់ប្តូរ​ទស្សនៈ​យល់​ខុស​មួយចំនួន របស់​មហាជន​ចំពោះ​ស្ត្រី​ក្នុង​វិស័យ​សិល្បៈ​។​

​សូមជម្រាបថា ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នឹង​ត្រូវ​ទិញ​សំបុត្រ សម្រាប់​ចូល​មើល​ការសម្ដែង នៅ​រៀងរាល់​ថ្ងៃ​ពុធ សុក្រ និង​អាទិត្យ ម៉ោង ៨ ល្ងាច ក្នុង​បរិវេណ បាំ​ប៊ូ​ស្តេ​ក ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ហើយ​ថវិកា ដែល​បាន​ពី​ការលក់​សំបុត្រ សហគ្រាស​វប្បធម៌ ពិសោធ​សិល្បៈ​ខ្មែរ​អមតៈ ដែល​ជា​កម្មវិធី​មួយ របស់​អង្គការ​មិន​រក​ប្រាក់ចំណូល របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​រក្សា​ទុក​សម្រាប់​ជួយ​ដល់​សិល្បករ សិល្បការិនី​ខ្មែរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងនោះដែរ ពិសោធ​សិល្បៈ​ខ្មែរ​អមតៈ បច្ចុប្បន្ន​កំពុង​ដំណើរកា​រការ​សម្តែង​របាំ​ដោយ​ជោគជ័យ​នៅក្នុង​រាជធានី​ភ្នំពេញ នៅឯ​ឆាក​សម្តែង ក្នុង​បរិវេណ​សារមន្ទីរ​ជាតិ​ហើយក៏​មាន​រៀបចំ​សិក្ខាសាលា​របាំ ដែល​មាន​ការរៀបចំ​សម្តែង​ជា​លក្ខណៈ​ឯកជន និង​រៀបចំ​ដំណើរ​ទេសចរណ៍វប្បធម៌​ផងដែរ​។​
​អត្ថបទ​ដោយ​៖ សេង ផល្លី​
​រូបភាព វីដេអូ​៖ ខេង ឧត្តម

Tags: ក្រុម​តន្ត្រី​ស្គរ​បុរាណ​នារីព័ត៌មានខេត្តសៀមរាបស្ត្រី​ខ្មែរ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

អ្នកលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមបង្ហាញថាក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​

អ្នកលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមបង្ហាញថាក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​

ស្ត្រី​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ​

ស្ត្រី​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.