Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

នគរបាល​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​០៣​នាក់រួម​នឹង​វត្ថុតាងដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​

ដោយ Pothe Thun
05/02/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន គឺ ១. ឈ្មោះ ព្រេ​ម ប្រុស ភេទ​ប្រុស ឆ្នាំ​កំណើត​២០០៤ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ជួញដូរ​និង​ចាត់ចែង ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ២. ឈ្មោះ សូរ វ៉​ច ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៩ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ជាប់​ពាក់ព័ន្ធ​នឹង​ករណី​សម្រួល​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង ០៣. ឈ្មោះ រិទ្ធ ពន្លក ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន រួម​នឹង​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន មាន​ម្សៅ​មេតំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​០២​កញ្ចប់ ស្មើ​នឹង​ទំងន់​០,៨​ក្រាម​(​ទាំង​សំបក​) និង ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង ត្រូវបាន​អង្គភាព​នគរបាល​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ចូន​ខ្លួន​ទៅ​សាលា​ដំបូងខេត្ត នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹង​ទៀតថា ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ក្នុង​ប្រតិបត្តិការ​មួយ​របស់​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដែល​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ជួញដូរ និង​ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​លំនៅដ្ឋាន​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​
​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី នា​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យ​ដឹង​បន្ថែមទៀតថា បើទោះបីជា មាន​ការយកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង ក្នុង​ការបង្ក្រាប​ពី​សំណាក់​កងកម្លាំង​មាន​សមត្ថកិច្ច​យ៉ាងណាក្ដី ក៏​ការធ្វើ​ចរាចរ និង ការប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​នៅតែ​កើតមាន​ឡើង ទាំង​ជនជាតិខ្មែរ និង ជនជាតិ​បរទេស ក្នុងនោះ​ក៏​មាន​ស្រទាប់​យុវវ័យ​មួយចំនួន​ផង​ដែរ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​សមត្ថកិច្ច​នៅតែ​បន្ត​ការបង្ក្រាប​ជាប់​ជាប្រចាំ និង គ្រប់ពេលវេលា ៕

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គ្រឿងញៀព័ត៌មានខេត្តសៀមរាបសមត្ថកិច្ច​នគរបាល​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​បន្ទាយស្រីពេញចិត្ត​នឹង​មុខរបរ​ធ្វើ​ធូប​លក់​

ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​បន្ទាយស្រីពេញចិត្ត​នឹង​មុខរបរ​ធ្វើ​ធូប​លក់​

ក្រុម​តន្ត្រី​ស្គរ​បុរាណ​នារីច្នៃប្រឌិត​ទម្រង់​សិល្បៈ​បុរាណឲ្យមាន​ការទាក់ទាញនិង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​លើ​ស្ត្រី​ខ្មែរ​

ក្រុម​តន្ត្រី​ស្គរ​បុរាណ​នារីច្នៃប្រឌិត​ទម្រង់​សិល្បៈ​បុរាណឲ្យមាន​ការទាក់ទាញនិង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​លើ​ស្ត្រី​ខ្មែរ​

អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.