Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

ដោយ Pothe Thun
01/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
94
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​នាំគ្នា​ឡើង​មក​លើ​ភ្នំ​បាខែង​នេះ ក្នុង​គោលបំណង​មើល​ថ្ងៃ​លិច​ផង និង​មក​មើល​ប្រាសាទ​ផង ប៉ុន្តែ​សម្រាប់​ការឡើង​ទៅលើ​ប្រាសាទ​ទស្សនា​ថ្ងៃ​លិច បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​កំណត់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចំនួន​តែ​៣០០​នាក់​ទេ ដែល​ឡើង​ទៅលើ​កំពូល​ប្រាសាទភ្នំបាខែង ក្នុងពេល​ទស្សនា​ម្ដងៗ ខណៈ​ដែល​ភ្ញៀវ​ទេសចរណ៍​ដទៃទៀត ដែល​ចង់​ឡើង​ទៅ​ទស្សនា​នៅ​កំពូល​ប្រាសាទភ្នំបាខែង​ដែរនោះ គឺ​ត្រូវ​រង់ចាំ​ដល់ពេល​ដែល​អ្នក​ឡើង​មុនៗ​ចុះ​មក​វិញ ទើប​អាច​អនុញ្ញាត​ឱ្យ​អ្នកថ្មី​ឡើង​បន្ត​ទៀត​បាន ឬ​អាច​មើល​ថ្ងៃ​លិច​ត្រឹម​កំពូលភ្នំ​បាន ដោយ​អាជ្ញាធរ​អប្សរា​បាន​រៀបចំ​ឲ្យមាន​កន្លែង​មើល​ថ្ងៃលិ​ចបាន​ដោយ​មិនបា​ច់​ឡើង​ទៅ​លើ​ប្រាសាទ ។​

​លោក ឡុង កុសល បាន​បញ្ជាក់ទៀតថា ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៣​រសៀល រហូត​ទៅ​ដល់​ម៉ោង​៥​ល្ងាច ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ តែង​នាំគ្នា​ឡើង​ទៅ​លើ​កំពូលភ្នំ​បាខែង ហើយ​កម្លាំង​របស់​អាជ្ញា​ធរ​អប្សរា​បាន​រាយ​បណ្ដាក់​គ្នា​ពិនិត្យ​សំបុត្រ និង​រាប់​ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​ឡើង​ទៅលើ​កំពូលភ្នំ​បាខែង ចាប់​តាំងតែ​ពី​ជើងភ្នំ រហូត​ទៅ​ដល់​ជើង​ជណ្ដើរ​នៃ​ប្រាសាទ​បុរាណ រីឯ​នៅ​ជើង​ជណ្ដើរ​នៃ​ប្រាសាទភ្នំបាខែង គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ជិត​១​ពាន់​នាក់ ដែល​ឈរ​តម្រង់​ជួរ​ដើម្បី​រង់ចាំ​ឡើង​ទៅ​ទស្សនា​នៅលើ​កំពូលភ្នំ ហើយ​មាន​មូលហេតុ​ជាច្រើន ដែល​អាជ្ញាធរ​អប្សរា​បាន​កំណត់​ចំនួន​ភ្ញៀវ​ឱ្យ​ឡើង​ទៅ​ទស្សនា​ប្រាសាទភ្នំបាខែង​នេះ ជាពិសេស គឺ​ប៉ះពាល់​ដល់​ប្រាសាទ​និង​ការអភិរក្ស ។​

​លោក សុវណ្ណ ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​អង់គ្លេស​ម្នាក់ ដែល​បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ឡើង​ទៅ​ទស្សនា​ប្រាសាទភ្នំបាខែង​មាន​ឲ្យដឹងថា ប្រាសាទភ្នំ​បាខែង គឺជា​ប្រាសាទ​ដ៏​មាន​ចំណាស់​ជាង​គេ នៅក្នុង​ចំណោម​ប្រាសាទ​ទាំងឡាយ របស់​អតីត​រាជធានី​អង្គរ ហើយ​ភ្ញៀវ​ទេសចរណ៍ ដែល​ចូលចិត្ត​ឡើង​ទៅ​មើល​ប្រាសាទភ្នំ​បាខែង គឺ​ដោយសារតែ​ភាព​ទាក់ទាញ​ច្រើនយ៉ាង ដូចជា​ទេសភាព​នៅ​ពេល​ព្រះអាទិត្យ​រៀប​លិច និង​អាច​មើលឃើញ​ទេសភាព​ជាច្រើន​នៅ​ជុំវិញ​ទីក្រុង​អង្គរ​យ៉ាងច្បាស់​ផង​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​កញ្ញា លី សៀ​ហួ ជា​អ្នកទេសចរ​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ឡើង​ទៅ​ទស្សនា​ថ្ងៃ​លិច​នៅ​លើ​ភ្នំ​បាក់​ខែង​នេះ បាន​ថ្លែងថា កញ្ញា​មាន​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទិដ្ឋភាព​នៅ​លើ​ភ្នំ​បាក់​ខែង​នេះ ដូចជា​ពេល​ឡើង​ដល់​លើ​ប្រាសាទ អាច​មើលឃើញ​កំពូល​ប្រាសាទ​អង្គរ លាយឡំ​ជាមួយ​ដើមឈើ​ដ៏​ស្អាត អាច​មើលឃើញ​ថ្ងៃ​រៀប​លិច ហើយ​ពន្លឺ​ព៌ណ​ក្រហម​របស់​ព្រះអាទិត្យ​ចាំង​មកលើ​ប្រាសាទ​ដ៍​ស្រស់ស្អាត ដែល​នេះ​ជា​ទេសភាព​មួយ​កម្រ​បានឃើញ​សម្រាប់​កញ្ញា​។​

​សូមបញ្ជាក់​ថា ភ្នំ​បាខែង​មាន​កម្ពស់​ប្រវែង​៦៥​ម៉ែត្រ នៅលើ​ភ្នំ​មាន​ប្រាសាទបុរាណ តំណាង​ឱ្យ​ភ្នំ​កៃ​លាស សម្រាប់​ឧទ្ទិស​ថ្វាយ​ព្រះ​សិវៈ ដែល​ជា​អទិទេ​ពនៃ​ព្រហ្មញ្ញសាសនា កសាង​ដោយ​អតីត​ព្រះមហាក្សត្រ​ព្រះនាម​យ​សោរ​វរ្ម័ន នៅ​ចន្លោះ​ចុង​សតវត្ស​ទី​៩​និង​ដើម​សតវត្ស​ទី​១០​នៃ​គ្រិស្តសករាជ ៕

​អត្ថបទ ៖ លោក ឃុត សៅ
​រូបថត ៖ លោក លីវ សាន្ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ទេសចរព័ត៌មានខេត្តសៀមរាបភ្នំ​បាខែងអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃនេះអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាបបើក​យុទ្ឋនាកា​ររឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភា​ពនៅ​ពេល​បើកបរ​តាម​ដងផ្លូវ​

ថ្ងៃនេះអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាបបើក​យុទ្ឋនាកា​ររឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភា​ពនៅ​ពេល​បើកបរ​តាម​ដងផ្លូវ​

កងរាជអាវុធហត្ថ​ខេត្តសៀមរាបប្ដេជ្ញា​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់និង​ប្រឆាំង​រាល់​ការ​ញុះញង់រួម​និង​អំពើ​ក្បត់ជាតិ​ឯង​

កងរាជអាវុធហត្ថ​ខេត្តសៀមរាបប្ដេជ្ញា​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់និង​ប្រឆាំង​រាល់​ការ​ញុះញង់រួម​និង​អំពើ​ក្បត់ជាតិ​ឯង​

ខេត្តសៀមរាបជា​គោលដៅ​អភិវឌ្ឍ​អាទិភាពក្នុងចំនោម​តំបន់​បីក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

ខេត្តសៀមរាបជា​គោលដៅ​អភិវឌ្ឍ​អាទិភាពក្នុងចំនោម​តំបន់​បីក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.