Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបរំពឹងថាភ្ញៀវទេសចរ​ជនជាតិ​ចិនដែលម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​​នៅ​លំដាប់​ថ្នាក់​លេខ​១ក្នុងឆ្នាំ២០១៩នេះខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១មករួចហើយ

ដោយ Pothe Thun
30/01/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
90
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប រំពឹងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​មក​កាន់​ខេត្ត​សៀមរាប​នា​ចុង​មករា​ឆ្នាំ​២០១៩​នេះ នឹង​ធ្វើឲ្យ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​កាន់តែ​មាន​កំណើន​ឡើង ខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១ ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​បរទេស​ម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​

​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​នៅ​ខេត្តសៀមរាប រយៈពេល​ពីរ​ថ្ងៃ​នា​ចុង​មករា​ឆ្នាំ​២០១៩​នេះ លោក​រំពឹង​ថា ភ្ញៀវទេសចរ​ចិន នឹង​មក​កាន់​ខេត្ត​សៀមរាប​កាន់តែ​ច្រើន​បន្ថែមទៀត ហើយ​អ្វី​ដែល​មន្ទីរ​ទេសចរណ៍ ក៏ដូចជា​អាជ្ញាធរ​ខេត្ត​កំពុងតែ​ធ្វើ គឺ​ការរៀបចំ​ក្រុង​ទេសចរណ៍​មួយ​នេះ​ឲ្យមាន​សណ្ឋាប់ធ្នាប់ សោភ័ណភាព​ល្អ ជាពិសេស​គឺ​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ទាំង​ការ​ធ្វើ​បដិសណ្ឋាកិច្ច ការផ្តល់​នូវ​អាហារ​មាន​គុណភាព និង​សុវត្ថិភាព សម្រាប់​ភ្ញៀវទេសចរ​ទាំងអស់​។​

​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Yunnan Cultural Industry Investment Holding Group k ក៏​បាន​បណ្ដាក់​ទុន​ជាង ៧០​លាន​ដុល្លារ ដើម្បី​សាងសង់​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន នៅ​ខេត្ត​សៀមរាប លើ​ផ្ទៃដី​សរុប​ប្រមាណ ៣,៣ ហិកតា ហើយ​ក្រោយពេល​សាងសង់​រួច ឧទ្យាន​នេះ​នឹង​ក្លាយជា​បណ្ដុំ​នៃ​តំបន់​ទេសចរណ៍​បែប​វប្បធម៌ សម្រាប់​បង្ហាញ​វប្បធម៌​កម្ពុជា​-​ចិន ជាពិសេស​ការបង្ហាញ​ពី​វប្បធម៌​ខ្មែរ​ព្រោះ​នៅក្នុង​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន មាន​សម្តែង​ពី​វប្បធម៌​ខ្មែរ ដូចជា​ការកសាង​អង្គរ ការ​ចម្បាំង​របស់​កងទ័ព​ខ្មែរ​ពី​សម័យ​បុរាណ និង​ការបង្ហាញ​ពី​ទំនៀម​ទំលាប់​ប្រពៃណ៍​ខ្មែរ​ជាច្រើនទៀត ហើយក៏​ជា​ចំណែក​មួយ​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​អោយ​មក​ទស្សនា​ខេត្ត​សៀមរាប​កាន់តែ​ច្រើន​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានបង្ហាញ​ថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ ខេត្ត​សៀមរាប​ទទួលបាន​ភ្ញៀវ​ទេស​សរុប​ចំនួន ៥.៨៤០.៥៦២ នាក់ កើនឡើង​៥,៣៦​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ក្នុងនោះ​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន​២.៥៩០.៨១៥​នាក់ កើនឡើង​៥,៤៣​ភាគរយ ហើយ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១ ៕

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ និង លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​ទេសចរណ៍ព័ត៌មានខេត្តសៀមរាប​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្ត​សៀមរាបនិងអង្គការ​ហ្វ្រេន្ស​អ៊ីន​ធើ​ណាសិ​នណលចុះហត្ថលេខា​រួមគា្ន​លើ​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នាជុំវិញ​ការធ្វើ​ផែនការ​អនុវត្តនិងត្រួតពិនិត្យ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កុមារ​

រដ្ឋបាល​ខេត្ត​សៀមរាបនិងអង្គការ​ហ្វ្រេន្ស​អ៊ីន​ធើ​ណាសិ​នណលចុះហត្ថលេខា​រួមគា្ន​លើ​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នាជុំវិញ​ការធ្វើ​ផែនការ​អនុវត្តនិងត្រួតពិនិត្យ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កុមារ​

អាជ្ញាធរ​ក្រុង​សៀមរាបបង្ហាញ​ពី​គម្រោង​ផែនការ​ថ្មី​សម្រាប់​គ្រប់គ្រង​សំរាម​នៅក្នុង​ក្រុងឲ្យមាន​និរន្តភាព​

អាជ្ញាធរ​ក្រុង​សៀមរាបបង្ហាញ​ពី​គម្រោង​ផែនការ​ថ្មី​សម្រាប់​គ្រប់គ្រង​សំរាម​នៅក្នុង​ក្រុងឲ្យមាន​និរន្តភាព​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ខេត្តត្រូវតែ​បន្ត​ធានា​ឲ្យបាន​ការចូលរៀន​របស់​កុមារ​ទាំង​អស់​គ្នាប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​គុណភាព​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ខេត្តត្រូវតែ​បន្ត​ធានា​ឲ្យបាន​ការចូលរៀន​របស់​កុមារ​ទាំង​អស់​គ្នាប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​គុណភាព​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.