Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ប្រាប់ថាសូម​កុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​សហភាព​អឺរ៉ុប​យក​ព​ន្ឋលើ​អង្ករ​របស់​កម្ពុជា​

ដោយ Pothe Thun
28/01/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៩ របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ថា ក្នុងខណៈពេល​ដែល​សហ​ភាព​អឺរ៉ុប បាន​សម្រេច​យក​ព​ន្ឋលើ​អង្ករ​របស់​កម្ពុជាស​ម្រាប់​ការនាំ​ចូល​ទៅ​កាន់​ទីផ្សារ​ក្នុង​បណ្ដា​ប្រទេស​នៃ​សហគម​អ៊ឺរ៉ុប​នោះ សូម​កុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​នេះ ព្រោះនេះ​ជា​ការប្រព្រឹត្តទៅ​ធម្មតា​របស់​បណ្តា​ប្រទេស​នី​មួយៗ ប្រសិនបើ​ជា​មើលឃើញ​ទៅ​ថា ប្រទេស​នោះ​មានការ​រី​ចម្រើន​អាចឈាន​ទៅ​ដល់​ការយក​ព​ន្ឋទៅ​ហើយ គឺ​ត្រូវតែ​យក ។​

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍​ទៀត​ថា បច្ចុប្បន្ននេះ ក្នុង​ក្រ​ខ័ណ្ឌ​មួយ​ប្រទេស​កម្ពុជា​យើង​មាន​កម្រិតជីវភាព ដូច GDP ក្នុង​មនុស្ស​ម្នាក់​ក្រោម​១.០០០​ដុល្លារ​អាម៉េរិក គឺ​ធនាគារ​អភិវឌ្ឍ​អាស៊ី , ធនាគារពិភពលោក ក៏ដូចជា​ធនាគារ​ដទៃ​ទៀត គឺ​គេ​អនុគ្រោះ​ឱ្យ​យើង​ខ្ចីលុយ​គេ ដោយ​មិន​គិត​ការប្រាក់ ឬក៏​យកការប្រាក់​តិច​មែនទែន គឺ​ប្រមាណ ០,១​ភាគរយ ប៉ុន្តែ​បើ​ឡើង​ខ្ពស់​ជាង​១.០០០​ដុល្លារ​អាម៉េរិក គេ​ត្រូវតែ​យកការប្រាក់​ជា​លក្ខណៈ​ពាណិជ្ជកម្ម ហេតុនេះ ទាមទារ​ឱ្យ​យើង​បង្កើន​ការអភិវឌ្ឍ​បន្ថែម​ទៀត ធ្វើយ៉ាងនា​ឱ្យ​តម្លៃ​ដើម​នៃ​ផលិតផល​របស់​យើង​ស្ថិតនៅ​ក្នុង​កម្រិត​មួយ​ប្រកួតប្រជែង​បាន​នាពេលខាងមុខ ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​យើង ។​

​ឯកឧត្តម វេង សាខុន មានប្រសាសន៍​បន្ថែម​ទៀត​ថា តាមរយៈ​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ យើង​បាន​ឈាន​បណ្តើរៗ​រហូតដល់​ឆ្នាំ​១៩៩៩ យើង​ផលិត​ស្បៀង​បាន​ប្រមាណ​ជា​៤​លាន​តោន ដែល​អាច​ដោះស្រាយ​ស្បៀង​ជូន​ប្រជាជន​បាន​ទាំងស្រុង ជាពិសេស​ទន្ទឹមនឹង​ការដាក់​ឱ្យ​អនុវត្ត​គោល​នយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេច​តេជោ យើង​ឈាន​ទៅដល់​ការផលិត​ស្បៀង​លើស​សេចក្តីត្រូវការ​នៅ​ចាប់ពី​អំឡុង​ឆ្នាំ​២០០៩​មក ស្របគ្នា​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការនាំ​អង្ករ​ចេញ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​កសិកម្មព័ត៌មានខេត្តសៀមរាប​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិនិង​បរិស្ថាននៃ​សហព័ន្ធ​រុស្សីមក​ទស្សនា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិនិង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​

រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិនិង​បរិស្ថាននៃ​សហព័ន្ធ​រុស្សីមក​ទស្សនា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិនិង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​

ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាតដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្នុង​ឃុំ​ស្រែ​ខ្វាវ​

ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាតដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្នុង​ឃុំ​ស្រែ​ខ្វាវ​

ប្រធាន​សហគមន៍ធម្មជាតិ​បឹង​ពារាំងរង​ការចោទប្រកាន់​ថា​បាន​កាន់កាប់តំបន់​បឹង​ពារាំង​ខុសច្បាប់និង​ប្រើប្រាស់​អំពើហឹង្សា​

ប្រធាន​សហគមន៍ធម្មជាតិ​បឹង​ពារាំងរង​ការចោទប្រកាន់​ថា​បាន​កាន់កាប់តំបន់​បឹង​ពារាំង​ខុសច្បាប់និង​ប្រើប្រាស់​អំពើហឹង្សា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.