Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​កម្ពុជារបស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍នៃ​ប្រទេស​ចិនក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​

ដោយ Pothe Thun
28/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ហោ មុន្នី​រ័ត្ន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ នៃ​កម្ពុជា បានឲ្យដឹងថា ៖ ក្នុងឱកាស​ដែល​ឯកឧត្តម ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់ ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ និង​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​ប្រសើរ​ឡើង ពិសេស​រួមទាំង​ការអបអរសាទរ ទិវា​ឆ្នាំ​ទេសចរណ៍ និង វប្បធម៌ ចិន​-​កម្ពុជា ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង នៅ​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ខាងមុខនេះ ។​

​យោង​តាម​កម្មវិធី ដែល​បាន​គ្រោងទុក ក្នុង​ដំណើ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប សម្រាប់​ថ្ងៃ​ទី​២៨ ខែ​មករា​នេះ ឯកឧត្ដម ឡ ស៊ូ​កាង ត្រូវបាន​អញ្ជើញ​ទស្សនកិច្ច​ប្រាង្គ​ប្រាសាទ​នានា នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឧទ្យាន​អង្គរ ដែល​ជា​សម្បត្តិ​វប្បធម៌​បេតិ​ភណ្ឌ​ពិភពលោក ដែល​ក្នុងនោះ ជា​គោលដៅ​សំខាន់​ផង​ដែរ គឺ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទតាកែវ ដែល​បាន​ទទួល​ការជួលជុល និង​ថែទាំ ក្រោម​ការឧបត្ថម្ភ​របស់​ភាគី​ចិន ។​

​គួរ​រំលឹក​ដែរ​ថា ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន គឺ​ប្រព្រឹត្តទៅ​បន្ទាប់​ពី​មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​ក្រសួង​ទេសចរណ៍ក្រសួង​វប្បធម៌​និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រតិភូ​ចិនព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ស្រុក​ពួកគាំទ្រ​ការបង្កើត​កម្មវិធី​រត់​ម៉ារ៉ាតុន​ស្រុកស្រែជា​លើកដំបូង​

អាជ្ញាធរ​ស្រុក​ពួកគាំទ្រ​ការបង្កើត​កម្មវិធី​រត់​ម៉ារ៉ាតុន​ស្រុកស្រែជា​លើកដំបូង​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ប្រាប់ថាសូម​កុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​សហភាព​អឺរ៉ុប​យក​ព​ន្ឋលើ​អង្ករ​របស់​កម្ពុជា​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ប្រាប់ថាសូម​កុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​សហភាព​អឺរ៉ុប​យក​ព​ន្ឋលើ​អង្ករ​របស់​កម្ពុជា​

រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិនិង​បរិស្ថាននៃ​សហព័ន្ធ​រុស្សីមក​ទស្សនា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិនិង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​

រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិនិង​បរិស្ថាននៃ​សហព័ន្ធ​រុស្សីមក​ទស្សនា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិនិង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.