Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រធាន​មន្ទីរ​ធនធានទឹកនិង​ឧត្តុនិយម​ខេត្តសៀមរាប​៖ស្រូវប្រាំងជាង​២​ម៉ឺន​ហិច​តាក្នុង​ស្រុក​ក្រុង​៦កំពុង​ត្រូវបាន​ជួយសង្គ្រោះ​

ដោយ Pothe Thun
24/01/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
98
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាមរយៈ​សារាចរណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ បាន​ណែនាំ​ឲ្យ​ប្រជាកសិករ​គួរ​រក្សា​ទឹក​ទុក និង​ធ្វើ​ស្រែប្រាំង​តែ​ម្ដង​ប៉ុណ្ណោះ ដោយ​ជំនួស​មកវិញ​នូវ​ដំណាំ​រួមផ្សំ​មកវិញ​។ ជាក់ស្ដែង​នៅ​ដើមឆ្នាំ​២០១៩​នេះ ផ្ទៃ​ដី​ធ្វើស្រែ​ប្រមាណ​២​ម៉ឺន​ហិច​តា ក្នុង​ស្រុក​ក្រុង​ចំនួន​៦ នៃ​ខេត្ត​សៀមរាប រួមមាន ស្រុក​សូទ្រនិគម ស្រុក​ក្រឡាញ់ ស្រុក​ប្រាសាទបាគង ស្រុក​ជីក្រែង ស្រុក​ពួក ក្រុង​សៀមរាប ត្រូវបាន​មន្ទីរ​ធនធានទឹក កំពុង​បូមទឹក​ជួយសង្គ្រោះ​។​

​ក្នុង​សារាចរណ៍​ដដែល​នេះ ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​រក្សា​ទឹក​ទុក​នៅ​តាម​មូលដ្ឋាន និង​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។​

​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ លោក នួន គ្រឺ​ស្នា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ប្រព័ន្ធ​ស្រោចស្រព ក្នុង​ស្រុក​ក្រុង​ទាំង​១២ នៃ​ខេត្ត​សៀមរាប ទាំងអស់​មាន ១៥០​ប្រព័ន្ធ ក្នុង​នោះ​ប្រព័ន្ធ​ធំ​មាន ៦​ប្រព័ន្ធ មធ្យម ៩៧​ប្រព័ន្ធ និង​តូច​មាន ៤៧​ប្រព័ន្ធ ដែល​ស្រោចស្រព​បាន​លើ​ផ្ទៃដី​ដាំ​ស្រូវ ប្រហែល ៦៥​ភាគរយ នៅ​ទូទាំង​ខេត្ត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក នួន គ្រឺ​ស្នា បាន​អះអាង​ថា តាមរយៈ​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​ថា​ខេត្ត​សៀមរាប​នឹង​ប៉ះពាល់​ការខ្វះ​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំងហើយ​មន្ទីរ​បាន​ជូនដំណឹង​ទៅ​តាម​មូលដ្ឋានតាំងពី​ខែ​វិច្ឆិកាឆ្នាំ​២០១៨មកម្ល៉េះ​​។

លោក នួន គ្រឹ​ស្នា បាន​បន្ថែមថា កាលពី​ឆ្នាំ​២០១៨ ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវប្រាំង​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប ក៏​បាន​ជួបប្រទះ​នឹង​ការខ្វះខាត​ទឹក​ផងដែរ ដូច្នេះ​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម បាន​ត្រៀម​លក្ខណៈ​រួចជាស្រេច ដើម្បី​យក​មក​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​

 

​លោក​បាន​បញ្ជាក់ថា ស្រុក​ដែល​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ខ្លាំង សម្រាប់​បង្កបង្កើន​ផល​ស្រូវប្រាំង មានស្រុក​ក្រឡាញ់ ស្រុក​ពួក ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង​។ ហើយ​នៅ​ដើមឆ្នាំ​២០១៩​នេះ មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម បាន​ធ្វើការ​ជួយ​សង្គ្រោះ​ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវ​ដោយ​៖
• នៅ​ស្រុក​ក្រឡាញ់ មន្ត្រី​ជំនាញ​របស់​មន្ទីរ បាន​បូមទឹក​ពី​ស្ទឹង​ស្រែង យក​មក​ទុក​ក្នុង​អាង​រក្សា​ទឹក សម្រាប់​ជួយ​ក្នុង​ឃុំ​សំបួរ ដែល​ឃុំ​នេះ ក៏​ធ្លាប់បាន​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ដែរ​កាលពី​ឆ្នាំ​២០១៨​។​

• នៅ​ស្រុក​ពួក ឃុំ​ល្វា ការបង្កបង្កើន​ផល​ផ្ទៃដី​ធ្វើស្រែ បាន​កើនឡើង​លើស​ពី​ឆ្នាំមុន ប្រហែល​ដប់​ដង ៤០០-៥០០​ហិច​តា ដែល​ធ្វើ​ឲ្យ​ជួប​បញ្ហា ដូចនេះ មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បូមទឹក​ពី​ផ្នែក​ខាងលើ​ស្ទឹង​សៀមរាប សង្គ្រោះ​ផ្ទៃដី​ធ្វើស្រែ​បាន​ប្រមាណ ៧០​ភាគរយ​ហើយ និង​កំពុង​បន្ត​បូម​ជួយ​សង្គ្រោះ​បន្ត​ទៀត​។​

• នៅ​ស្រុក​សូទ្រនិគម ដោយសារ​ឆ្នាំនេះ​ទឹកទន្លេ​ឆាប់​ស្រ​ក មន្ទីរ​បាន​បូមទឹក​ពី​ព្រែក​កំពង់​ឃ្លាំង ក្នុង​ឃុំ​ដាន​រុន រក្សាទុក​ក្នុង​អាងទឹក​មួយ តាម​ការសន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ នៅពេល​ខាងមុខ ឃុំ​ចំនួន​ពីរ គឺ​ឃុំ​គៀន​សង្កែ និង ដាន​រុន អាច​ប៉ះពាល់ ផ្ទៃដី​កសិកម្ម​ប្រហែល ៧០០​ហិច​តា​។​

• នៅ​ស្រុក​ជី​ក្រែង មន្ត្រី​ជំនាញ​បាន​សង្កេតឃើញថា ស្ទឹង​ជីក្រែង​ចាប់ផ្ដើម​ស្រក​ចុះ​ជា​បណ្ដើរៗ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការខ្វះខាត​ទឹក មន្ត្រី​ជំនាញ​បាន​បូម​ទឹកជា​ដំណាក់ៗ យក​មក​រក្សាទុក​ក្នុង​អាង​នៅ​ផ្នែក​ខាងលើ ដើម្បី​ងាយ​ស្រូល​ដល់​ប្រជាពលរដ្ឋ​ផ្នែក​ខាងក្រោម បង្ហូរ​ចូល​ស្រែ​។​

 

​ឆ្លើយតប​នឹង នឹង​ការជួយ​សង្គ្រោះ​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ក៏បាន​លើកឡើង​ដែរ​ថា ថ្វីត្បិតតែ​មាន​ទឹក​នៅ​ក្នុង​អាង ប៉ុន្តែ​ប្រជាកសិករ​នៅ​ផ្នែក​ខាង​ក្រោម​ពុំ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​បូម​បញ្ចូល​ស្រែ​ទេ ដោយសារ ប្រជា​កសិករ​នៅ​ផ្នែក​ខាងលើ​ភាគច្រើន បូម​ច្រើនពេក ធ្វើ​ឲ្យ​ផ្នែក​ខាងក្រោម​ខ្វះ​ទឹក និង​បណ្ដាល​ឲ្យ​ស្រូវស្កក​-​ងាប់ មួយវិញទៀត ដោយសារ​ទឹក​មិន​គ្រប់គ្រាន់​ការដាំដុះ​ស្រូវប្រាំង ក៏ត្រូវ​អូសបន្លាយ​រហូតដល់​ខែវស្សា ទើប​មាន​ទឹក​សម្រាប់​ដាំ​ដុះ​។ ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ជួយ​រក្សា​ទឹក​ជូន​ប្រជាកសិករ​នៅ​ផ្នែក​ខាងក្រោម​ផង​។​

 

​តាម​ការ​ឲ្យដឹង​ពី​ប្រធាន​មន្ទីរ​ធនធានទឹក និង ឧត្តុនិយម និង មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប នៅក្នុង​ខែ​មករា​នេះ ក្រុមមន្ត្រី​ជំនាញ​របស់​មន្ទីរ​នី​មួយៗ នឹង​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តាម​ស្រុក​ចំនួន​បួន​នេះ រួមមាន ស្រុក​ក្រឡាញ់ ស្រុក​ពួក ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង ដើម្បី​ធ្វើ​ការវាយតម្លៃ និង​បង្កើន​កម្លាំង​ជួយសង្គ្រោះ​បន្ថែមទៀត​។​

​អត្ថបទ​៖ សេង ផល្លី​

Tags: កសិកម្មព័ត៌មានខេត្តសៀមរាប​មន្ទីរ​ធនធានទឹកនិង​ឧត្តុនិយម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌល​ស្រាវជ្រាវដំបូងបង្អស់​របស់​កម្ពុជាបញ្ជាក់​ថា​កេ​សរកូលជា​រុក្ខជាតិ​ដ៏​សំខាន់សម្រាប់​ទ្រទ្រង់​បរិស្ថាននិង​ឧស្សាហកម្ម​

មជ្ឈមណ្ឌល​ស្រាវជ្រាវដំបូងបង្អស់​របស់​កម្ពុជាបញ្ជាក់​ថា​កេ​សរកូលជា​រុក្ខជាតិ​ដ៏​សំខាន់សម្រាប់​ទ្រទ្រង់​បរិស្ថាននិង​ឧស្សាហកម្ម​

គម្រោង​សាងសង់​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​ដ៏​ធំ​មួយ​នៅ​ខេត្ត​សៀមរាបនឹង​ត្រូវ​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​២០២០

គម្រោង​សាងសង់​ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌​កម្ពុជា​-​ចិន​ដ៏​ធំ​មួយ​នៅ​ខេត្ត​សៀមរាបនឹង​ត្រូវ​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​២០២០

ថ្ងៃរសៀល​ម្សិលមិញសកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​សៀមរាបបើក​ការប្រឡងប្រជែង​សមត្ថភាព​ភាសា​ជប៉ុន​អង្គរ វគ្គ​ទី​៩

ថ្ងៃរសៀល​ម្សិលមិញសកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​សៀមរាបបើក​ការប្រឡងប្រជែង​សមត្ថភាព​ភាសា​ជប៉ុន​អង្គរ វគ្គ​ទី​៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.