Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្ថាប័ន​ធានា​គុណភាព​ជប៉ុនបង្ហាញ​ពី​ចំណុច​សំខាន់ៗសម្រាប់​ការចុះ​ធ្វើ​សវនកម្ម​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថានISO14001: 2015លើក​ទី​១ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​

ដោយ Pothe Thun
23/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ ស្ថាប័ន​ធានា​គុណភាព​ជប៉ុន ហៅ​កាត់​ថា JQA (Japan Quality Assurance) បាន​នឹង​កំពុងបើក​សវនកម្ម​ផ្ទៃ​ក្រៅ​លើក​ទី​១ លើ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ISO 14001: 2015 លើក​ទី​១ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បញ្ជាក់​នូវ​ភាព​អនុលោម​ជា​ប្រចាំ​ថ្ងៃ នៃ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន នៅក្នុង​រយៈពេល​នៃ​សុពលភាព​៣​ឆ្នាំ នៃ​ស្ដង់ដា ISO14001: 2015 បន្ដ​ពី​សវនកម្ម​ឆ្នាំ​ទៅ​មិញ​។​

​លោក ម៉ា​ម៉ូ​រុ យ៉ាម៉ាដា តំណាង​ស្ថាប័ន JQA និង​ជា​សវ​នករ បានបញ្ជាក់​ថា ចំណុច​យកចិត្តទុកដាក់​នៅ​ពេល​ធ្វើ​សវនកម្ម​ជា​ថ្មី​នេះ មាន​៥​ចំណុច គឺ​

ទី​១. ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ទាំងមូល ឆ្លើយតប​នឹង​សភាព​ការប្រែប្រួល​ផ្ទៃក្រៅ និង​ផ្ទៃក្នុង ។
ទី​២. ភាពទាក់ទង​គ្នា​ជាប្រចាំ ព្រមទាំង​លក្ខណៈ​អាចអនុវត្ត​បាន​នៃ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ឆ្លើយតប​នឹង​វិសាលភាព​នៃ​       វិញ្ញាបនប័ត្រ ។
ទី​៣. ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ព្រម​ជាមួយ​ការចាត់ចែង​បន្ដ​ការកែលម្អ ។
ទី​៤. អំណោយផល​នៃ​ការអនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​ទៅលើ​ការសម្រេច​គោល​នយោបាយ​បរិស្ថាន និង​គោលដៅ​បរិស្ថាន​         របស់​ស្ថាប័។
​ទី​៥. សវនកម្ម​លើ​ក​នេះ នឹង​ពិនិត្យ​អំពី​ស្ថានភាព​កែលម្អ​ជាប្រចាំ​តាមរយៈ​ការ​បង្វិល​កង PDCA (Plan, Do, Check, Act)​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម សុខ លក្ខិណា ប្រធាន​អង្គភាព​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្ដែង​អារម្មណ៍​រីករាយ និង​កោតសរសើរ​ចំពោះ​ការចូលរួម​របស់​មន្ត្រី​ជំនាញ ដែល​ជា​សេនាធិការ​តាម​នាយកដ្ឋាន​ទាំងអស់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចូលរួម​ជា​ប្រចាំ​ក្នុង​ការងារ​មួយ​នេះ ហើយ​បើ​ទោះបី​ការធ្វើ​សវនកម្ម​ថ្មី​នេះ​មាន​ភាពលំបាក​ខ្លះៗ​ក៏ពិតមែន តែ​មន្ត្រី​យើង បាន​ចូលរួម និង​យកចិត្តទុកដាក់​ធ្វើឱ្យ​ការងារ​នេះ​មាន​លទ្ធផល​ល្អ​នា​ពេលកន្លងមក ដូច្នេះ​តាមរយៈ​ការធ្វើ​សវនកម្ម​លើក​នេះ​រំពឹងថា មន្ត្រី​ជំនាញ​ទាំងអស់ នឹង​ខិតខំ​យកចិត្តទុកដាក់ និង​បន្ត​សហការ​ឱ្យបាន​ល្អ​ជា​មួយ​សវ​នករ ដើម្បី​ជោគជ័យ​ថែម​ទៀត ក្នុង​ការអនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ថ្មី​នេះ​។​

​គួរបញ្ជាក់​ថា នេះ​ជា​លើក​ទី​៥​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វិញ្ញាបនបត្រ​ស្ដង់ដា ISO ខណៈ លើក​ទី​១ នៅ​ឆ្នាំ​២០០៦ វិញ្ញាបនបត្រ ISO 14001 ដោយ​មាន​ស្ថាប័ន​ជប៉ុន​ទាំង​៤ មាន JQA, Sophia, ISRI, JQAI នៅ​បន្ត​ជួយ​ជា​បច្ចេកទេស​ដើម្បី​ជំរុញ​ការងារ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​នេះ​ឱ្យ​ដំណើរការ​ជា​ប្រក្រតី , លើក​ទី​២ នៅ​ឆ្នាំ​២០០៩ , លើក​ទី​៣ នៅ​ឆ្នាំ​២០១២ , លើក​ទី​៤ នៅ​ឆ្នាំ​២០១៥ ទទួលបាន​វិញ្ញាបនបត្រ ISO 14001 តាមរយៈ​ការវាយតម្លៃ និង​ផ្តល់​វិញ្ញាបនបត្រ​នេះ​ដោយ​ស្ថាប័ន JQA និង​លើក​ទី​៥ នៅ​ឆ្នាំ​២០១៨ វិញ្ញាបនបត្រ ISO 14001:2015 តាមរយៈ​ការវាយតម្លៃ និង​ផ្តល់​វិញ្ញាបនបត្រ​នេះ​ដោយ​ស្ថាប័ន JQA៕

​អត្ថបទ និង រូបថត : លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: JQA (Japan Quality Assurance)ព័ត៌មានខេត្តសៀមរាបសវនកម្ម​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថានISO14001: 2015លើក​ទី​១ស្ថាប័ន​ធានា​គុណភាព​ជប៉ុនអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​ផ្ទះ​មនុស្សធម៌​ដល់​គ្រួសារ​ក្រីក្រនៅ​ឃុំ​កំពង់​ឃ្លាំង​

ស្ត្រី​មេម៉ាយ​ទីទ័លក្រវ័យ​៥៩​ឆ្នាំគ្មាន​ផ្ទះសម្បែងទទួល​ផ្ទះ​មនុស្សធម៌ពី​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប​

ការបើក​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាបដោយសារ​ក្រុមហ៊ុន​សម្លឹង​ឃើញសក្ដានុពល​កំណើន​ភ្ញៀង​ទេសចរ​ជា​រៀងរាល់ឆ្នាំ​

ការបើក​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាបដោយសារ​ក្រុមហ៊ុន​សម្លឹង​ឃើញសក្ដានុពល​កំណើន​ភ្ញៀង​ទេសចរ​ជា​រៀងរាល់ឆ្នាំ​

អាគារ​សិក្សា​ថ្មី​របស់​អង្គការ​ជប៉ុនក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯកជួយ​លើកកម្ពស់​ការអប់រំ​កុមារ​ក្នុង​តំបន់​បេតិកភណ្ឌ​កាន់តែ​ប្រសើរ​

អាគារ​សិក្សា​ថ្មី​របស់​អង្គការ​ជប៉ុនក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯកជួយ​លើកកម្ពស់​ការអប់រំ​កុមារ​ក្នុង​តំបន់​បេតិកភណ្ឌ​កាន់តែ​ប្រសើរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.