Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលខេត្ត​សៀមរាបសរសើរ​សមាគម​ចុងភៅ​កម្ពុជា​ក្នុង​ការលើកស្ទួយ​ពី​ប្រពៃណីវប្បធម៌​របស់​ជាតិ​

ដោយ Pothe Thun
23/01/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
449
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មាន ប្រសាសន៍ថា រយៈកាល​កន្លងមក សមាគម​ចុងភៅ​កម្ពុជា​បានបង្ហាញ​នូ​ភាព​ដ៏​ប៉ិនប្រសព្វ​របស់ខ្លួន តាមរយៈ​ការចូលរួម​យ៉ាង​សកម្ម ក្នុង​លើកស្ទួយ​ពី​ប្រពៃណី វប្បធម៌​ជាតិ ទាំង​នៅក្នុង​តំបន់ និង ឆាក​អន្តរជាតិ សម្រាប់​ការ​ចម្អិន​អាហារ ព្រោះ​បញ្ហា​នេះ គឺជា​កត្តា​ចម្បង​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដោយ​ផ្តោត​សំខាន់​ទៅ​បញ្ហា​អនាម័យ សុវត្ថិភាព​ចំណីអាហារ ព្រម​ទាំង​គុណភាព ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ បាន​ធ្វើឲ្យ​កម្ពុជា កាន់តែ​មាន​ភាពល្បីល្បាញ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាគម​ចុងភៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ឡុង ប៉ូ​រ៉ា ប្រធាន​សមាគម នៅ​សាលាខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀត​ថា ម្ហូបអាហារ គឺជា​សិល្បៈ​មួយ​ប្រកបទៅដោយ​វិជ្ជាជីវៈ​កម្រិត​ខ្ពស់ នៃ​ការយល់ដឹង​របស់​ចុងភៅ​ម្នាក់ៗ ដែល​ធ្វើ​ទៅ​តាម​មុខ​ជំនាញ​របស់​ខ្លួន ដោយ​ទទួលខុសត្រូវ​ខ្ពស់ ដូច្នេះ​តាមរយៈ​នេះ សូម​ឲ្យ​សមាគម​ចុងភៅ​កម្ពុជា គួរ​រួម​សហការ​គ្នា ជាមួយ​អ្នក សារព័ត៌មាន​ក្នុងស្រុក និង ក្រៅ​ស្រុក ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​បង្ហាញ​នូវ​ស្នាដៃ​របស់​កូន​ខ្មែរ​យើង ព្រោះ​ខេត្តសៀមរាប​យើង គឺ​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍ ចូលមក​ពី​គ្រប់​មជ្ឈដ្ឋាន​នៅលើ​ពិភពលោក ឲ្យ​កាន់តែស្គាល់ ច្បាប់​អំពី​វប្បធម៌ នៃ​សិល្បៈ​ក្នុងការ​ចម្អិន​ម្ហូបអាហារ​របស់​ចុងភៅ​កម្ពុជា ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត : លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាបសមាគម​ចុងភៅ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​ផ្ទះ​មនុស្សធម៌​ដល់​គ្រួសារ​ក្រីក្រនៅ​ឃុំ​កំពង់​ឃ្លាំង​

ម្សិលមិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបប្រគល់​ផ្ទះ​មនុស្សធម៌​ដល់​គ្រួសារ​ក្រីក្រនៅ​ឃុំ​កំពង់​ឃ្លាំង​

អាជ្ញាធរ​ជាតិ​អប្សរាសាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ពី​បង្គន់ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​

អាជ្ញាធរ​ជាតិ​អប្សរាសាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ពី​បង្គន់ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​

ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទDBSTប្រវែង៤.៣០០ម៉ែត្រផ្លូវ​ពី​ឃុំ​សសរស្តម្ភទៅ​ស្រុក​អង្គរ​ជុំកំពុង​ធ្វើ​ការជួសជុល​

ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទDBSTប្រវែង៤.៣០០ម៉ែត្រផ្លូវ​ពី​ឃុំ​សសរស្តម្ភទៅ​ស្រុក​អង្គរ​ជុំកំពុង​ធ្វើ​ការជួសជុល​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.