អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្ដៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី“ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ននេះ នៅកម្ពុជាពលរដ្ឋកំពុងរស់នៅក្នុងសង្គមដែលពោពេញដោយសន្តិភាព ប៉ុន្តែបើយើងក្រឡេកមើលនៅតាមបណ្តាញសង្គមនានាវិញ វាជាសង្គ្រាមយ៉ាងក្ដៅគគុក។ ឯកឧត្ដម ប៉ែន បូណា ...