មន្ត្រីរដ្ឋបាលជលផលសហការជាមួយកម្លាំងនគរបាលស្រុកពួក ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់បឹងទន្លេសាប
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ មន្ត្រីរដ្ឋបាលជលផលដឹកនាំដោយ លោក សំ ផាន់ណា នាយសង្កាត់ជលផលក្រឡាញ់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ដឹកនាំដោយលោកអនុសេនីយឯក ផូភឿត អធិការរង , កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកែវពណ៍ និង សមាគមន៍នេសាទកែវព៌ណ បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅត្រង់ចំណុចភូមិសាស្ត្រអូរប្រតប់ ស្ថិតនៅក្នុងភូមិកែវព៌ណ ...