Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការបោះជំរំ ជាវិធីសាស្ត្រអប់រំបំផុសដល់យុវជនស្រឡាញ់ធម្មជាតិ និងប្រទេសជាតិ

ដោយ Pothe Thun
13/12/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ការបោះជំរំ ជាវិធីសាស្ត្រអប់រំបំផុសដល់យុវជនស្រឡាញ់ធម្មជាតិ និងប្រទេសជាតិ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកការបោះជំរំយុវជនជាសកលលើកទី៩ ក្រោមប្រធានបទ ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព នៅជើងភ្នំគូលែន ខេត្តសៀមរាប ក្នុងគោលបំណង បង្ហាញពីដំណើរការនៃការអភិវឌ្ឍរបស់យុវជនកម្ពុជា ក្នុងបរិបទដែលប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក៏ដូចជាចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ របស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើថា ការអភិវឌ្ឍយុវជន គឺជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានដ៏រឹងមាំនៅក្នុងការរក្សា សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។ យុវជន ត្រូវទទួលបាននូវបរិបទសមស្រប ការវិនិយោគ ឱកាសចូលរួម និងការផ្តល់អំណាច ដែលអាចឱ្យយុវជនអភិវឌ្ឍសក្តានុពលខ្លួនបានពេញលេញ និងចូលរួមអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ការបោះជំរំនេះដែរ ក៏ជាវិធីសាស្ត្រអប់រំយ៉ាងមានប្រសិទ្ធភាពសម្រាប់យុវជន ដែលបានផ្លាស់ប្តូរជាវិជ្ជមានលើឥរិយាបថក្នុងការសិក្សា សីលធម៌រស់នៅល្អ និងមានឧត្តមគតិស្រឡាញ់ធម្មជាតិ និងប្រទេសជាតិ។

ឯកឧត្តម បន្ថែមថា ការបោះជំរំ បង្ហាញឱ្យយុវជនយល់ដឹងកាន់តែច្បាស់ពីជីវិតរស់នៅជាសហគមន៍ជាក់ស្តែង និងបំណិនជីវិតថ្មីៗ។ ការរស់នៅជាសហគមន៍ បានបង្រៀនឱ្យយុវជន ចេះសម្របខ្លួនក្នុងបរិយាកាសជុំវិញ ចេះរៀនរស់ជាមួយគ្នា ចេះរៀនពីគ្នា ចេះជួយគ្នា និងចេះចែករំលែកគ្នា ដែលនេះជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការបណ្តុះសីលធម៌ល្អ កូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការបង្ហាញពី លោកជំទាវ ស្រួយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ជំរំយុវជនជាសកលលើកទី៩នេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែធ្នូ ដែលមានចំនួនយុវជន ចូលរួមសរុប ២១៧នាក់ ជ្រើសរើសមកពីគ្រប់រាជធានី ខេត្ត និងមកពី កាកបាទក្រហមកម្ពុជា សមាគមកាយឬទ្ធិនារីកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា យុវជនមូស្លីម និងសិស្សគថ្លង់ មកពីវិទ្យាល័យអប់រំពិសេស ជាដើម។

យុវជនដែលចូលរួមទាំងអស់ត្រូវស្នាក់ក្នុងតង់ និងធ្វើសកម្មភាពតាមសាខាជំរំរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តការងារតាមកម្មវិធី ដែលមានដូចជា៖ត្រូវចេញដំណើរដោយរថយន្តក្រុងរួមគ្នា ត្រូវបោះតង់ និង ចម្អិនអាហារដោយខ្លួនឯង រៀនសូត្របទបញ្ជាផ្ទៃក្នុងនៃកម្មវិធី ធ្វើសមាធិ ការសិក្សាពីការត្រៀមខ្លួនរស់នៅក្នុងសង្គមឌីជីថល ការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ការយល់ដឹងពីការគ្រប់គ្រងតំបន់ វប្បធម៌ប្រវត្តិសាស្ត្រ ការត្រៀមផលិតវីដេអូពីជីវិតក្នុងជំរំ ការស្វែងយល់ពីការអភិវឌ្ឍ និងជីវភាពរបស់អ្នកស្រុកបន្ទាយស្រី ជីវភាពរស់នៅរបស់កងទ័ព ស្វែងយល់ពីតម្លៃធនធានរបស់ខ្មែរជាដើម៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និងលោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: បោះជំរំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប

កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប

បុណ្យរំលឹកគុណអង្គរ បានប្រារព្ធពិធីជាផ្លូវការនៅព្រឹកមិញនេះ

ព្រឹត្ដិការណ៍រំលឹកគុណអង្គរ មិនត្រឹមតែជាបង្ហាញពីទស្សនីយភាពដ៏អស្ចារ្យនៃប្រាសាទអង្គរ តែបង្កប់នូវកិច្ចខិតខំប្រឹងប្រែងថែរក្សា និងអភិរក្សតំបន់រមណីយដ្ឋានអង្គរដ៏យូរអង្វែង

សិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ

សិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.