Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ

ដោយ Pothe Thun
14/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅខេត្តសៀមរាប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមកិច្ចសហការគាំទ្រមូលនិធិពីអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា (TDH) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ ដែលមានសិក្ខាកាម ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍មកពីខេត្តចំនួន១២ សរុបចំនួន ៦០នាក់។

សិក្ខាសាលានេះ រៀបចំឡើងមានគោលបំណង ពង្រឹងសមត្ថភាពបន្ថែម ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងការទំនាក់ទំនង សហការ និងស្វែងយល់ពីបញ្ហាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត និន្នាការថ្មីៗ អំពីរបៀបការពារខ្លួន តួនាទី និងរបៀបសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល នៅក្នុងទីតាំងនៃដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាផ្តល់នូវព័ត៌មានឆ្លើយតបចាំបាច់នៅពេលមានបញ្ហាកើតឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប លើកឡើងថា៖ បច្ចុប្បន្នប្រព័ន្ឋបច្ចេកវិទ្យាឌីជីថល រួមទាំងអ៊ីនធឺណិត បានផ្លាស់ប្ដូរទៅលើរបៀបរបបរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទាំងពិភពលោក។ ទោះបីជា ប្រជាពលរដ្ឋមួយចំនួនមិនមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតដោយផ្ទាល់ខ្លួនក៏ដោយ ក៏ពួកគេអាចទទួលឥទ្ធិពល និងផលប្រយោជន៍ពីការវិវត្តន៍របស់បច្ចេកវិទ្យាឌីជីថលតាមបែបខុសគ្នាៗ។ ក្នុងនោះ កុមារជាផ្នែកដែលទទួលរងឥទ្ធិពលខ្លាំងពីការផ្លាស់ប្ដូរប្រព័ន្ឋបច្ចេកវិទ្យាឌីជីថល ពិសេសអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ជាពេលដែលកុមារបានបញ្ចូលនូវបច្ចេកវិទ្យាទៅក្នុងជីវិតរស់នៅរបស់ពួកគេ ក្នុងអត្រាមួយដែលមិនធ្លាប់មានពីមុនមក។ ដំណើរការនេះបង្ហាញឱ្យឃើញ យ៉ាងច្បាស់ពីអត្ថប្រយោជន៍ និងឱកាសដែលនាំយកបច្ចេកវិទ្យាចូលមកក្នុងជីវិតរបស់កុមារ។

លោកស្រី អភិបាលរង ក៏បានលើកឡើងផងដែរ ទន្ទឹមនឹងផលវិជ្ជមានពីបច្ចេកវិទ្យាឌីជីថល យើងក៏បានទទួលរងផលជាអវិជ្ជមានមួយចំនួនផងដែរ ពីបច្ចេកវិទ្យាឌីជីថល រួមទាំងអ៊ីនធើណិត ដោយមានជនទុច្ចរិតមួយចំនួន បានឆក់ឱកាសប្រព្រឹត្តបទល្មើស រំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារតាមរូបភាពផ្សេងៗ ។

លោកស្រី Zoe de Melo ប្រធានគ្រប់គ្រងកម្មវិធីប្រចាំតំបន់ នៃអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា ( Terre Des Hommes)ទទួលស្គាល់ពីបញ្ហាដែលកើតឡើងលើកុមារ មិនថាតែកម្ពុជានោះទេ កុមារនៅលើពិភពលោកក៏រងនូវការបោកបញ្ឆោតតាមប្រព័ន្ឋអនឡាញផងដែរ។ ពាក់ព័ន្ឋទៅនឹងបញ្ហានេះ អង្គការដែនដីមនុស្សហូរឡង់ដ៍ ប្រចាំនៅកម្ពុជា បានរួមចំណែកក្នុងការងារ ការការពារកុមារកម្ពុជាពីការឆបោកតាមប្រព័ន្ឋអនឡាញនៅឆ្នាំ២០១៧ ដោយបានសហការជាមួយក្រុមប្រឹក្សាជាតិដើម្បីកុមារ និងបានជួយគាំទ្រជាមួយអង្គការដៃគូផ្សេងៗទៀត តាមរយៈការផ្សព្វផ្សាយកម្មវិធី និងចំណេះដឹងផ្សេងៗពាក់ព័ន្ឋនឹងកិច្ចគាំពារ និងការពារកុមារពីការឆបោកតាមប្រព័ន្ឋអនឡាញ។

លោកស្រី Zoe de Melo បានស្នើដល់ ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងក្រុមហ៊ុនឯកជនពាក់ព័ន្ធឯទៀត សូមចូលរួមសហការឱ្យបានជិតស្និទ្ឋជាមួយ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីជួយជនរងគ្រោះដោយសារការបោកបញ្ឆោតតាមប្រព័ន្ឋបច្ចេកវិទ្យាឌីជីថល។

ថ្លែងក្នងឱកាសនោះ ឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា៖ ថ្មីៗនេះក្រសួង បានអនុម័តនូវគោលការណ៍ណែនាំ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់ ត្រូវចូលរួមអនុវត្តន៍នូវកិច្ចការមួយចំនួន ដើម្បីរក្សាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ ក្រសួង ក៏បានធ្វើអន្តរាគមន៍ជាច្រើន ក្រៅតែពីការណែនាំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលចូលរួម យើងបានរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹង ដោយបានកិច្ចសហការណ៍ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងបានកំពុងសិក្សាពីការរៀបចំប្រព័ន្ធរាយការណ៍ និងប្រព័ន្ធស្វែងរកជំនួយបន្ទាន់រួមមួយ។

ឯកឧត្តម មានប្រសាសន៍ បន្ថែមថា៖បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំប្រែខ្លួន ទៅជាសង្គម និងសេដ្ឋកិច្ចឌីជីថលដ៏រស់រវើកមួយ។ ចក្ខុវិស័យនេះ អាចសម្រេចទៅបាន គឺអាស្រ័យនៃការចាប់យក ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងចំណោមក្រសួងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ។ ប៉ុន្តែបច្ចេកវិទ្យា ក៏ជាកាំបិតមុខ២ នាំមកនូវប្រយោជន៍ និងហានិភ័យ។ អាស្រ័យហេតុនេះ ដើម្បីអាចទទួលបានផលប្រយោជន៍ពិតប្រាកដ ទាមទារឲ្យយើងត្រូវដោះស្រាយបញ្ហាអសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដែលនេះគឺជាតួនាទី និងការទទួលខុសត្រូវដ៏ធំរបស់យើងទាំងអស់គ្នា៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: សុវត្ថិភាពតាមប្រព័ន្ធអនឡាញ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ក្រសួងវប្បធ៌ម និង វិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍រាត្រីចងចាំ ដើម្បីរំលឹកគុណអង្គរ

ក្រសួងវប្បធ៌ម និង វិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍រាត្រីចងចាំ ដើម្បីរំលឹកគុណអង្គរ

អាជ្ញាធរខេត្តសៀមរាបប្រកាសថានៅឆ្នាំ២០២៤នេះ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងទូទាំងខេត្ត

អាជ្ញាធរខេត្តសៀមរាបប្រកាសថានៅឆ្នាំ២០២៤នេះ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងទូទាំងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.