Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ដោយ Pothe Thun
14/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការក្រសួងបរិស្ថាន លោក យុន លីនណេ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអន្តរក្រសួង និងអភិបាល អភិបាលរងឬតំណាងក្រុងស្រុក និងរដ្ឋបាលក្រុងស្រុកគោលដៅ មកពី២៥រាជធានីខេត្ត សរុបចំនួន១៤០នាក់។

សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងប្រមូលធាតុចូល បង្ហាញលទ្ឋផល កំណត់បញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្រសួងបានផ្ទេរឱ្យអនុវត្តនាពេលកន្លងមក សម្រាប់យកទៅបញ្ចូលក្នុងរបាយការណ៍បូកសរុបលទ្ឋផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាននាពេលឆាប់ៗខាងមុខនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត លោក យុន លីនណេ លើកឡើងថា៖ ដើម្បីចូលរួមចំណែ ក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងមុខងារវិស័យបរិស្ថាននិងធនធានធម្មជាតិដែលបានប្រគល់ជូនរដ្ឋបាលក្រុងខណ្ឌស្រុក រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពិនិត្យ វឌ្ឍនភាពក្នុងការអនុវត្តមុខងារវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលបានអនុវត្តដោយរដ្ឋបាលក្រុង ស្រុក កន្លងមក និងប្រមូលនូវធាតុចូលសម្រាប់ចំណុចខ្វះខាត ក្នុងការអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៃវិស័យបរិស្ថាន។

ក្នុងនាមតំណាង ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ចាយ សាមិត្ត បង្ហាញថា៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ១៨២ អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាល ក្រុង អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌសម្រាប់រាជធានីភ្នំពេញ និងអនុក្រឹត្យលេខ ១៨៤អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ ខណ្ឌ ក្រុង ស្រុក។ ក្នុង នោះ មុនងារវិស័យបរិស្ថាននិងធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានប្រគល់ជូនរដ្ឋបាលខណ្ឌ ក្រុង និងស្រុករួមមាន៖ ១.ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ២.ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ៣.ការងារគាំពារបរិស្ថាន ៤.ការងារផ្សព្វផ្សាយ និង៥.ការងារអភិវឌ្ឍដោយចីរភាព ដែលគាំទ្រដល់ការអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការវិស័យបរិស្ថាន ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម រដ្ឋលេខាធិការបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព។ ការកែទម្រងការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងវប្បធ៌ម និង វិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍រាត្រីចងចាំ ដើម្បីរំលឹកគុណអង្គរ

ក្រសួងវប្បធ៌ម និង វិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍រាត្រីចងចាំ ដើម្បីរំលឹកគុណអង្គរ

អាជ្ញាធរខេត្តសៀមរាបប្រកាសថានៅឆ្នាំ២០២៤នេះ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងទូទាំងខេត្ត

អាជ្ញាធរខេត្តសៀមរាបប្រកាសថានៅឆ្នាំ២០២៤នេះ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងទូទាំងខេត្ត

ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន៥ នៃស្រុកពួក ខេត្តសៀមរាប

ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន៥ នៃស្រុកពួក ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.