ក្រុមបាតុករហុងកុងកំពុងគំរាមកំហែងយ៉ាងខ្លាំង ចំពោះគោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃព្រហស្បតិ៍នេះបានព្រមានថា ក្រុមបាតុករនៅហុងកុងកំពុងតែបង្កការគំរាមកំហែងជាខ្លាំង ចំពោះគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» របស់ទីក្រុងស្វយ័តចិនមួយនេះ ស្របពេលដែលអំពើហិង្សាកាន់តែអាក្រក់ទៅៗ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ចាប់តាំងតែពីត្រូវបានចក្រភពអង់គ្លេស ប្រគល់មកឲ្យចិនវិញនៅឆ្នាំ១៩៩៧ ទីក្រុងហុងកុងបានស្ថិតក្រោមប្រព័ន្ធគ្រប់គ្រងពិសេសខាងលើ ...