តួកគីផ្តាច់ជីវិតក្រុមឃើដជាង២០០នាក់, អាមេរិកប្តេជ្ញាបញ្ឈប់ទង្វើតួកគីឲ្យបាន!
មន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងយោធាតួកគី និងកងកម្លាំងឃើដនៅភាគខាងជើងប្រទេសស៊ីរី ខណៈបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងស្វះស្វែងផងដែរក្នុងរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។ មន្ត្រីខាងលើបាននិយាយដូច្នេះថា «សម្រាប់គោលជំហររបស់យើង ទង្វើដែលតួកគីកំពុងបង្កឡើង គឺជាកំហុសមួយ ហើយយើងនឹងខិតខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ឈប់រឿងនេះ»។ ក្នុងករណីដែលប្រតិបត្តិការយោធាតួកគីនៅភាគខាងជើងស៊ីរី ...