Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​លួច​សម្ភារ​ភ្ញៀវ​ទេសចរណ៍​

ដោយ Pothe Thun
22/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​លួច​សម្ភារ​ភ្ញៀវ​ទេសចរណ៍​
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០១​និង​៥៤​នាទី​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ ២០១៩​នេះ មាន​ភ្ញៀវទេសចរ​ម្នាក់​ឈ្មោះ WU TIANWEN ភេទ​ស្រី អាយុ​៥៥​ឆ្នាំ សញ្ជាតិ ចិន ស្នាក់នៅ​សណ្ឋាគារ Amour D’angkor បន្ទប់​លេខ​២០៩ ស្ថិតនៅ​ក្នុងភូមិ​ខ្នារ​ថ្មី សង្កាត់ ជ្រាវ ក្រុង​សៀមរាប ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចំនួន​០៣​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង បាន​ឆក់យក​កាបូបស្ពាយ​០១​ពីលើ​ភ្លៅ​យកទៅ​បាត់ នៅត្រង់ចំនុច​ខាងត្បូង​ប្រាសាទបន្ទាយក្តី ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ខណៈដែល​ពេល​គាត់​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ ពី​បញ្ជរ​លក់​សំបុត្រ​ទស្សនា​ប្រាសាទ ទៅ​ទស្សនា​នៅ​បរិវេណ​ប្រាសាទអង្គរធំ ដែល​សម្ភារ​នៅក្នុង​កាបូប​នោះ​មាន ៖ លិខិត ឆ្លង ដែន ចំនួន ០២ ក្បាល , លុយ​ខ្មែរ​ចំនួន​៣​ម៉ឺន​រៀល , លុយ​ដុល្លារ​ចំនួន​២០០​ដុល្លារ​អាមេរិក , លុយ​ចិន​ចំនួន ៥១០០ យន់ , អត្តសញ្ញាណ​បណ្ណ​ចំនួន​០២ សន្លឹក និង បណ្ណ​ឥណទាន​ចំនួន ០៦​សន្លឹក​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមថា លុះដល់​ម៉ោង​០៤​និង​៤០​នាទី​ល្ងាច សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យ​ដែល​ជិះ​ឆក់​កាបូប​ភ្ញៀវ​ខាងលើ ហើយក៏​ដេញតាម និង​ស្ទាក់ចាប់ បន្ទាប់មក​ជនសង្ស័យ​បាន​បើក​គេចខ្លួន​ដល់​ត្រង់ចំណុច​ក្បែរ​ប្រាសាទតាព្រហ្ម ក្នុងពេលនោះ​ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ចុះ​ពីលើ​ម៉ូតូ​ហើយ​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​បាត់ រីឯ​ជនសង្ស័យ​ម្នាក់ទៀត ក៏បាន​បើក​ម៉ូតូ​គេច​រហូតដល់​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ពេល​ឃើញ​សមត្ថកិច្ច ក៏​បើក​ម៉ូតូ​ចូលក្នុង​ព្រៃ​ហើយ​ទុក​ម៉ូតូ​ចោល​រួច​គេចខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ស្វែង​រកឃើញ​និង​ឃាត់ខ្លួន​បានតែ​ម្តង ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ជនសង្ស័យ​ឈ្មោះ ម៉ៅ រតនា ហៅ​ណា​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ជា​អ្នកបើក​ម៉ូតូ ម៉ាក​ហុង​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ លេខ​តួលេខ​ម៉ាស៊ីន ៥៥០៥២៧៥ ហើយ​ក្រោយពី​ឃាត់ខ្លួន​បាន សមត្ថកិច្ច​ក៏​នាំ​ជនសង្ស័យ​ទៅយក​វត្ថុតាង ជា​កាបូប​យួរដៃ​ពណ៌​ខ្មៅ​ចំនួន​០១ ដែល​បក្ខពួក​ជនសង្ស័យ​បោះចោល ដែល​នៅក្នុង​កាបូប​នោះ រកឃើញ​មាន ៖ លិខិតឆ្លងដែន​ចំនួន​០២​ក្បាល , អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​ចំនួន​០១​សន្លឹក , កាត​ATM ចំនួន​០២ សន្លឹក , ឆ័​ត្រ​ចំនួន ០១ , កាបូបដៃ​ដាក់​ប្រាក់​ពណ៌​ខ្មៅ​ចំនួន​០១ , ប្រាក់​កាក់​ចំនួន​០៨​កាក់ , ក្រដាស់ប្រាក់​ចិន ប្រភេទ​០១​យន់ មាន​ចំនួន ៩៦​សន្លឹក , កូនសោរ​ចំនួន​០១ និង សំបុត្រ​ចូល​ទស្សនា​ប្រាសាទ ចំនួន​០១​សន្លឹក រួមទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត រីឯ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

 

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ករណី​លួច​សម្ភារ​ភ្ញៀវ​ទេសចរណ៍​សមត្ថកិច្ច​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​៥​ប្រភេទ ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​៥​ប្រភេទ ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​

ខេត្តសៀមរាប ទទួលបាន​អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព​រហូតដល់ ៩២% ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស​

ខេត្តសៀមរាប ទទួលបាន​អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព​រហូតដល់ ៩២% ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស​

មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ជីក្រែង​

មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ជីក្រែង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.