Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ខេត្តសៀមរាប ទទួលបាន​អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព​រហូតដល់ ៩២% ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស​

ដោយ Pothe Thun
23/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយ​ផ្អែក​តាម​របាយការណ៍​រប​ស់អគ្គ​លេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពីពេល​ថ្មី​នេះ បានបង្ហាញ​ឲ្យ​ដឹងថា នៅក្នុង​ខេត្តសៀមរាប មាន​អ្នកបើកបរ​ម៉ូតូ​ដោយ​ពាក់មួក​សុវត្ថិភាព បាន​ចំនួន​៩២%​ហើយ ដែល​នេះ​គឺជា​អត្រា​ខ្ពស់​ជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា ខណៈ​អ្នកជិះ​ម៉ូតូ​នៅក្នុង​ទីក្រុង​ភ្នំពេញ មានតែ​ចំនួន​៨៩%​តែប៉ុណ្ណោះ ដែលជា​អត្រា​ខ្ពស់​លំដាប់ ទី​២ ចំណែក​ខេត្ត​ផ្សេងៗ​ទៀត មាន​អ្នកជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​មាន​ត្រឹមតែ ពី ៥០ ទៅដល់​៦០% ហើយ ខេត្ត​ដែលមាន​អត្រា​អ្នកជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​ទាប​ជាងគេ​បំផុត​នោះ​គឺ ខេត្ត មណ្ឌល​គី​រី ដែលមាន​ត្រឹមតែ​៤០%​។​

​តាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​បន្ថែមថា បន្ទាប់ពី​នគរបាល​ចរាចរណ៍​ខេត្ត បាន​អនុវត្ត​យុទ្ធនាការ​មួយខែ ដើម្បី​ចាប់​ឃាត់​ម៉ូតូ មិន​ផាកពិន័យ តែ​តម្រូវឱ្យ​ទៅរក​មួក​មក​ពាក់​ទើប​ឱ្យ​បន្តដំណើរ ដែល​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៩​ខែកក្កដា ដល់ ថ្ងៃទី​១៨​ខែសីហា ដោយ បាន ត្រួតពិនិត្យ អ្នកបើកបរ ម៉ូតូ ១៥ ២១៤​គ្រឿង ហើយ​ក្នុងនោះ អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព មាន ១ ២១៧​គ្រឿង ឬ ស្មើនឹង​០.៨%​។​

​សូមបញ្ជាក់ថា ក្រោយពី​បញ្ចប់​យុទ្ធនាការ​ក្នុង​រយៈពេល​មួយខែ​កន្លងទៅនេះ នគរបាល​ចរាចរណ៍ កំពុង​ចាប់ផ្ដើម ផាកពិន័យ​ជា​ទឹកប្រាក់ ឡើងវិញ ចំពោះ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ដោយ​ត្រូវ​ពិន័យ​ប្រាក់​១​ម៉ឺន​៥​ពាន់​រៀល ហើយ​តម្រូវឱ្យ​ទៅរក​មួក​មក​ពាក់​ទើប អនុញ្ញាតឱ្យ​បន្តដំណើរ​ទៀតហើយ​ការចាប់​ផាកពិន័យ​នេះ បានចាប់ផ្ដើម ពីថ្ងៃ​ទី​១៩ ខែសីហា​កន្លងទៅ ក្នុងនោះដែរ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​សូម​សំណូមពរ ដល់​ប្អូន​ប្រជាជន​ទាំងអស់​ក្នុង​ខេត្តសៀមរាប ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ហើយ​អ្នកបើកបរ​ម៉ូតូ​ត្រូវ​បន្ត​ចូលរួម​ពាក់មួក​សុវត្ថិភាព​អោយបាន​ទាំងអស់គ្នា ដោះ​ម្បី​ទទួលបាន​អត្រា​អ្នក​ពាក់មួក​សុ​វត្តិភាព​១០០​ភាគរយ​ផងដែរ ៕

#​រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: ខេត្តសៀមរាបមួក​សុវត្ថិភាពស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ជីក្រែង​

មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ជីក្រែង​

អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ

អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បើក​សិក្ខាសាលា​ស្តីពី​ការនាំចេញ​-​នាំចូល​វត្ថុ​សិល្បៈ និង​ពិគ្រោះ​យោបល់​នៃ​ការអនុវត្ត​ប្រកា​សលេខ ១១៩ ប្រ​.​ក ដែលមាន​ទិដ្ឋភាព​រួម ដើម្បី​ទប់ស្កាត់​ការនាំចេញ​-​នាំចូល វត្ថុ​បូរាណ​ដោយ​ខុសច្បាប់

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បើក​សិក្ខាសាលា​ស្តីពី​ការនាំចេញ​-​នាំចូល​វត្ថុ​សិល្បៈ និង​ពិគ្រោះ​យោបល់​នៃ​ការអនុវត្ត​ប្រកា​សលេខ ១១៩ ប្រ​.​ក ដែលមាន​ទិដ្ឋភាព​រួម ដើម្បី​ទប់ស្កាត់​ការនាំចេញ​-​នាំចូល វត្ថុ​បូរាណ​ដោយ​ខុសច្បាប់

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.