Wednesday, April 21, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ

ដោយ Pothe Thun
23/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ
អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ
អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជា​អ​វ​ជ្ជ​មាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​ទឹកជំនន់ ខ្យល់ ព្យុះ ការហូរ​ច្រោះ​ដី គ្រោះរាំងស្ងួត និង​ជួយ​ស្រួប​យកជាតិ​ពុល​ពី​បរិយាកាស​ជាដើម និង​ផ្តល់នូវ​ផល​អនុផល​ព្រៃឈើ ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដែល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​សហគមន៍​។​គោលដៅ​យូរអង្វែង​របស់​ប្រទេសជាតិ​យើង គឺ​ការអភិរក្ស និង​ការគ្រប់គ្រង ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ប្រកបដោយ​ប្រសិទ្ធភាព និង​បានរួម​ចំណែក​ក្នុងការ​កាត់ បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឱ្យបាន​ប្រសើរឡើង​។ ធនធានធម្មជាតិ គឺជា​ប្រភពធនធាន​មួយ​ដ៏​រស់​រវើក និង​មិនចេះ​រីងស្ងួត ប្រសិនបើ​យើង ទាំងអស់គ្នា​ចេះ​គ្រប់គ្រង ការពារ និង​អភិរក្ស​ឱ្យបាន​សមស្រប​។ មួយវិញទៀត ធម្មជាតិ​ទាំងឡាយ​អាច​រស់​នៅលើ​ភពផែនដី​យើង​នេះ​បាន ដោយ មិនចាំបាច់​មាន​មនុស្ស តែម​នុស្ស សត្វ​ទាំងឡាយ មិនអាច​រស់នៅ​ដោយ​ខ្វះ​ធម្មជាតិ​បានទេ​។ នេះ​បើតាម​ប្រសាសន៍​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ក្នុង​ពិធី​ដាំ​កូនឈើ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន ស្ថិតនៅក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នៅ​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍ថា ការដាំ​កូនឈើ​នា​ថ្ងៃនេះ ឆ្លុះបញ្ចាំង​សារ​ជា ថ្មី​ម្តងទៀត នូវ​ការ​ភ្ញាក់រលឹក​របស់​ប្រជាជាតិ​យើង​ទាំងមូល ក្នុងការ​ប្រឈមមុខ​ដោះស្រាយ​គ្រោះមហន្តរាយ​បាត់បង់​ព្រៃឈើ និង​ស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​មាតុភូមិ​យើង សម្រាប់​យើង​ជំនាន់​នេះ ក៏ដូចជា​ជំនាន់​ក្រោយ យើង​ត្រូវ​ចាប់ផ្តើម​ដោយ​ឥត​បង្អែរ​បង្អង់​នូវ​ផែនការ​ស្តារ​ព្រៃឈើ និង​ការដាំ​កូនឈើ​ឡើងវិញ ជា​ខ្សែចង្វាក់​គ្រប់ទិសទី ដើម្បីឱ្យ ខេត្តសៀមរាប​របស់​យើង​រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ និង​មាន​សម្រស់​ស្រស់បំព្រង​ដោយ​រុក្ខជាតិ ពណ៌​បៃតង​ឡើងវិញ​។​

​លោក​អភិបាលរង​ខេត្ត បាន​អំពាវនាវ ដល់​អ្នក​ដែល​កំពុង បញ្ជាក់​ការផ្ទេរ​-​លក់​ដី​នៅក្នុង​ឧ​ទ្យា​ជាតិ ការកាប់បំផ្លាញ​ព្រៃឈើ ការដុត ឆ្ការ ហ៊ុ​ព័ទ្ធ​ជាដើម ដើម្បី​ចាប់យក​ដីព្រៃ សូមឱ្យ​បញ្ឈប់​ជាបន្ទាន់ ពីព្រោះ​ជា​សកម្មភាព បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត នឹង​ប្រឈមមុខ​ច្បាប់ ដែល​មិនអាច​អត់ឱន​ឱ្យបាន​។ ដោយឡែក​យើង​ត្រូវ​រួម​សាមគ្គី​គ្នា បណ្តុះ​ឡើងវិញ​នូវ​គំនិត​ស្រឡាញ់​ព្រៃឈើ ថែរក្សា​ការពារ​ព្រៃឈើ និង​បណ្តុះ​ឡើងវិញ នូវ ទស្សនៈ​សន្សំសំចៃ​ក្នុងការ​ប្រើប្រាស់​ផល​-​អនុផល​ព្រៃឈើ​គ្រប់​ប្រភេទ បណ្តុះ​ឡើងវិញ​នូវ​ស្មារតី​គោរព​ច្បាប់ ការអនុវត្ត​ច្បាប់ ដើម្បី​រួមចំណែក​កសាង​ធនធានធម្មជាតិ ជាពិសេស មាន​ព្រៃឈើ និង​សត្វព្រៃ កើនឡើង​ច្រើនជាង​មុន​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន យើង​នេះ​។ ចំពោះ​កូនឈើ​ដែល​បាន​ដាំ​រួចហើយ សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​នៅនឹងកន្លែង មេត្តា​ចូលរួម​ថែរក្សា​ឱ្យបាន​ហ្មត់ចត់​ជាប្រចាំ ដើម្បី​ធ្វើឱ្យ​កូនឈើ​ទាំងនេះ លូតលាស់ ធំធាត់​ឆាប់រហ័ស និង​ពុំ​បាត់បង់​ទៅវិញ​។​

ព័ត៌មានជាតិ ថ្មីៗ

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

20/04/2021
អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

20/04/2021

​អត្ថបទ និង រូបភាព ៖ យូ វង្ស​

Tags: ​ព្រៃឈើអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បើក​សិក្ខាសាលា​ស្តីពី​ការនាំចេញ​-​នាំចូល​វត្ថុ​សិល្បៈ និង​ពិគ្រោះ​យោបល់​នៃ​ការអនុវត្ត​ប្រកា​សលេខ ១១៩ ប្រ​.​ក ដែលមាន​ទិដ្ឋភាព​រួម ដើម្បី​ទប់ស្កាត់​ការនាំចេញ​-​នាំចូល វត្ថុ​បូរាណ​ដោយ​ខុសច្បាប់

អាជ្ញាធរខេត្ត បន្ត​ចុះ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​

អាជ្ញាធរខេត្ត បន្ត​ចុះ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​

លទ្ធផល​គំហើញ​នៃ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី

លទ្ធផល​គំហើញ​នៃ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

20/04/2021
កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

20/04/2021
ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

08/04/2021

ព័ត៌មានមើលច្រើនជាងគេ

  • បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    4822 shares
    Share 1929 Tweet 1206
  • ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

    3060 shares
    Share 1224 Tweet 765
  • មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    2280 shares
    Share 912 Tweet 570
  • ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

    1053 shares
    Share 421 Tweet 263
  • ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ

    980 shares
    Share 392 Tweet 245

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (68)
  • ​គ្រោះធម្មជាតិ (63)
  • ចំណេះដឹង និង ការអប់រំ (290)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,244)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (3,044)
  • ព័ត៌មានជាតិទូទៅ (80)
  • ព័ត៌មានអន្តរជាតិ (504)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (371)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (643)
  • សាសនា និង មនុស្សធម៌ (475)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.