Wednesday, July 16, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​៥​ប្រភេទ ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​

ដោយ Pothe Thun
22/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​៥​ប្រភេទ ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​វត្ថុ​បុរាណ​ចំនួន​៥​ប្រភេទ ពី​លោក​វីរ​សេនីយ៍​ត្រី ជុំ សុវណ្ណ នាយផ្នែក​នីតិវិធី នៃ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ដែល​វត្ថុ​បុរាណ​ទាំង​៥​នេះ ត្រូវបាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នាយកដ្ឋាន ដើម្បី​ចុះបញ្ជី​ទៅតាម​បច្ចេកទេស និង​រៀបចំ​សំណើរ​សម្រាប់​យកទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​នរោត្តម សីហនុ​អង្គរ ។​

​វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​នេះ រួមមាន ៖ ១. បំណែក​ដងខ្លួន​ព្រះ​ពុទ្ធរូប ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់ ៦២ សង់ទីម៉ែត្រ , ទទឹង ៣៨ សង់ទីម៉ែត្រ និង​កម្រាស់​១៨ សង់ទីម៉ែត្រ , ២. បំណែក​កញ្ចាំង​ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៤៣​សង់ទីម៉ែត្រ , ទទឹង​៣៤ សង់ទីម៉ែត្រ និង​កម្រាស់ ៣០ សង់ទីម៉ែត្រ , ៣. បំណែក​ភ្នែន​ទេវរូប ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​១១ សង់ទីម៉ែត្រ , ទទឹង​១១​សង់ទីម៉ែត្រ និង​កម្រាស់​៩ សង់ទីម៉ែត្រ , ៤. កុលាលភាជន៍​(​ថូ​) ធ្វើ​ពី​ដី​ដុត កម្ពស់​២៥ សង់ទីម៉ែត្រ និង​ទទឹង​២០ សង់ទីម៉ែត្រ និង ៥. កុលាលភាជន៍​(​ខួច​) ធ្វើ​ពី​ដី​ដុត កម្ពស់​៧,៥ សង់ទីម៉ែត្រ និង​ទទឹង​៨ សង់ទីម៉ែត្រ ។​

​នៅក្នុង​ពី​ធី​នោះ លោក ឈូក សុ​ម៉ា​ឡា បាន​លើកឡើងថា វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ គឺ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ទទួលបាន​តាមរយៈ​ប្រជាជន​ដែល​ប្រទះឃើញ​ដោយ​ចៃដន្យ​ក្នុង​តំបន់​ខ្លួន​រស់នៅ ហើយ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​សមត្ថកិច្ច​ដើម្បី​យកមក​រក្សាទុក ហើយ​បន្ទាប់ពី​ទទួលបាន អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ បានប្រគល់ ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង និង​ថែរក្សា ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការសម្អាត ដើម្បី​តម្កល់ទុក​នៅ​សារមន្ទីរ ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

15/07/2025
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

15/07/2025

​លោក ឈូក សុ​ម៉ា​ឡា បាន​ឲ្យ​ដឹង​បន្ថែមថា រមណីយដ្ឋាន​អង្គរ សម្បូរ​បុរាណ​ដ្ឋា​ន មាន​សំណល់​បុរាណវិទ្យា​ទាំង​លើដី និង​ក្រោម​ដី ដូច្នេះ តាងនាម​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ សូម​ចូលរួម​ថែរក្សា ហើយ​ជៀសវាង​ការជីក​កកាយ ឬ ឈួ​ស​ឆាយ​ទីតាំង​បុរាណ​ដ្ឋា​ន និង រាយការណ៍​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងរ​កណី​បាន​ជួបប្រទះ​នូវ​បុរាណវត្ថុ​ទាំងនោះ ។​

​លោក ឈូក សុ​ម៉ា​ឡា បាន​ឲ្យ​ដឹង​បន្ថែមទៀតថា អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​យកចិត្តទុកដាក់​ការពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដែលជា​របស់​យើងទាំងអស់គ្នា ពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ថែរក្សា​តាមរយៈ​ការប្រគល់​ឬ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច ដែល​សកម្មភាព​នេះ សរ​បញ្ជាក់​ឱ្យឃើញ​ពី​ការយល់ដឹង​ពី​តម្លៃ​នៃ​មរតក​ដូនតា និង​ចង់​ថែរក្សា​ឱ្យ​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​​វត្ថុ​បុរាណអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ទទួលបាន​អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព​រហូតដល់ ៩២% ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស​

ខេត្តសៀមរាប ទទួលបាន​អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព​រហូតដល់ ៩២% ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស​

មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ជីក្រែង​

មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ជីក្រែង​

អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ

អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    33 shares
    Share 13 Tweet 8
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    32 shares
    Share 13 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    29 shares
    Share 12 Tweet 7
  • គម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    24 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (733)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,929)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,292)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,087)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,039)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.