លោក ប្រាយុទ្ធ ចាន់អូចា ប្រឈមមុខការបោះឆ្នោត ដកទំនុកចិត្តនៅក្នុងសភាជាតិ
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រឈមមុខនឹងការបោះឆ្នោតដកទំនុកចិត្ត ដែលបំផុសឡើងដោយក្រុមសមាជិកសភា មកពីគណបក្សប្រឆាំង ឆ្លើយតបចំពោះការដោះស្រាយវិបត្តិសេដ្ឋកិច្ច អំឡុងការរាតត្បាតជំងឺ COVID-19 ដែលកំពុងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ។ មុននឹងការបោះឆ្នោតដកទំនុកចិត្ត ត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ សភាថៃកាលពីថ្ងៃអង្គារម្សិលមិញបានកំណត់ពេល ០៤ថ្ងៃ ដើម្បីធ្វើការជជែកដេញដោល ទៅលើកិច្ចការងាររបស់រដ្ឋាភិបាលលោក ...