Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពុទ្ធសាសនូបត្ថម្ភ គ្រោងថវិកាជាង១០ម៉ឺនដុល្លា ដើម្បីជួសជុល-អភិរក្ស ព្រះវិហារបូរាណ នៅក្រុងសៀមរាប !

ដោយ Pothe Thun
07/01/2022
នៅក្នុង វប្បធម៌ និង ទេសចរណ៍
ពុទ្ធសាសនូបត្ថម្ភ គ្រោងថវិកាជាង១០ម៉ឺនដុល្លា ដើម្បីជួសជុល-អភិរក្ស ព្រះវិហារបូរាណ នៅក្រុងសៀមរាប !
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា គូសបញ្ចាក់ថា ការជួសជុលព្រះវិហារបូរាណ គឺស្ថិតក្នុងតួនាទីនៃការអភិរក្ស និងមានគុណប្រយោជន៍ភ្ជាប់ទៅនឹងការថែរក្សាអត្តសញ្ញាណតំបន់ផងដែរ ហើយការទាក់ទាញ គឺទីអារាម បាននាំយកការចាប់អារម្មណ៍នៃភ្ញៀវទេសចរ ឲ្យចូលចិត្តសិក្សាស្វែងយល់ អំពីវប្បធម៌ និងប្រពៃណី រស់នៅរបស់ខ្មែរ៕

ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើ ស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្របគ្នានឹងខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ៧មករា ១៩៧៩-២០២២ បានរៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីដំណើរការជួសជុលឡើងវិញ ក្រោមការផ្តួចផ្តើមគាំទ្រថវិកាដោយ នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ សៀង ចាន់ហេង និងគាំទ្រលើការសិក្សាបច្ចេកទេសដោយអាជ្ញាធរជាតិអប្សរា។

បើតាមព្រះយសសិរីធម្ម ចន្ទ សុវណ្ណ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ មានថេរដីកាថា គិតត្រឹមឆ្នាំ២០២២នេះ ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ មានអាយុកាលប្រហែលជាក្នុងខ្ទង់ ១៦០ឆ្នាំ និងបានឆ្លងកាត់ការដឹកនាំគ្រប់គ្រងនៃចៅអធិការចំនួន៧ជំនាន់កន្លងមកហើយដែរ។ ពេលវេលា អាយុកាល និងធម្មជាតិ បានបណ្តាឲ្យព្រះវិហារទាំងមូល ទទួលរងនូវភាពជរាទ្រុឌទ្រោម។ គ្រប់ជំនាន់នៃចៅអធិការ តែងតែមានការជួសជុលជាហូរហែរ ក៏ប៉ុន្តែប្រហែលជាពុំមានទ្រង់ទ្រាយធំដូចលើកនេះឡើយ គឺមានការជួយជ្រោមជ្រែងទាំងអ្នកជំនាញបច្ចេកទេស និងទាំងខាងសប្បុរសជនគាំទ្រផ្នែកធនធានថវិកាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលមានវត្តមានចូលរួមក្នុងពិធីបួងសួងនោះ មានប្រសាសន៍ថា ព្រះវិហារដែលមានអាយុកាលលើសពី៥០ឆ្នាំ គឺត្រូវបានរាប់បញ្ចូលថាជា សំណង់បេតិកភ័ណ្ឌរបស់ជាតិ។ សារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល បានចែងច្បាស់ថា សំណង់បូរាណត្រូវតែទទួលបាននូវការថែរក្សាអភិរក្សឲ្យបានគង់វង្ស ហើយរាល់ការជួសជុលទាំងឡាយ ត្រូវតែបានរក្សាទម្រង់ដើមទាំងស្រុង សោភណ្ឌភាព គុណភាព និងសុវត្តិភាព។ ការជួសជុលគឺជាផ្នែកមួយនៃតួនាទីសម្រាប់ជំនាញអភិរក្ស ។

ឯកឧត្តម គូសបញ្ជាក់ថា និយាយអំពីវត្តអារាម គឺមានបង្កប់អត្តសញ្ញាណនៅតាមតំបន់នីមួយៗ ដូចជានៅតាមដងស្ទឹងសៀមរាប ដែលមានវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើ វត្តព្រះឥន្ទកោសា និងវត្តរាជបូណ៌ជាដើម គឺមានបង្ហាញរចនាបថប្លែកៗពីគ្នា ក៏ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងចង្កោមរចនាបថទាំងនោះ បានបង្កប់នូវអត្តសញ្ញាណ អ្នកសៀមរាបយ៉ាងប្រាកដ ហេតុដូចនេះហើយ ទើបការជួសជុសព្រះវិហារនេះ ចាំបាច់ណាស់ដែលអ្នកជំនាញត្រូវការពេលវេលា ដើម្បីសិក្សាលម្អិតនោះ។ ពិតណាស់ វត្តអារាមគឺជាគោលដៅនៃការទាក់ទាញភ្ញៀវទេសចរ ដើម្បីស្វែងយល់អំពីវប្បធម៌ ប្រពៃណី និងការរស់នៅពីអតីតកាលនៃប្រជាពុទ្ធបរិស័ទ។ សម្លឹងឃើញកាន់តែជ្រៅជាងនេះ ការអភិរក្សទីអារាម សំខាន់គឺភា្ជប់រវាងវប្បធម៌រស់នៅនៃប្រជាជនខ្មែរ ទៅនឹងអត្តសញ្ញាណបេតិកភណ្ឌពិភពលោក-អង្គរ៕

អត្ថបទ និង រូបភាព៖ លោក ងិន គីមឡេង

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋទូទាំងខេត្តនៅថ្ងៃទី១០ ខែមករានេះ

ខេត្តសៀមរាប នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋទូទាំងខេត្តនៅថ្ងៃទី១០ ខែមករានេះ

ផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានសាងសង់រួចរាល់ជាស្ថាពរហើយ

ផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានសាងសង់រួចរាល់ជាស្ថាពរហើយ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប

សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.