Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានសាងសង់រួចរាល់ជាស្ថាពរហើយ

ដោយ Pothe Thun
10/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដឹកនាំក្រុមការងារគ្រប់ផ្នែកពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពការងារ នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺសម្រេចបាន១០០ភាគរយតាមផែនការ ដែលបានគ្រោងទុកហើយ នៅឡើយតែការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង, ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥.០០៣ដើម, ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍(ភ្លើងស្តុប)ចំនួន ២០ទីតាំង, ការងារដាំដើមឈើចំនួន ៣.១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ដែលទើបនឹងសម្រេចបាន ៧២,៧៤ភាគរយ។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១. ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧គីឡូម៉ែត្រ , ២. ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ពី៥ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ , ៣. ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣ គីឡូម៉ែត្រ និង ៤. ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។ ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប ២៤៨,៧២ គីឡូម៉ែត្រ , ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់មួយចំនួនទៀត ។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍បន្ថែមថា នេះជាសមិទ្ធដ៏ធំធេងសម្រាប់ខេត្តសៀមរាប ដែលជាពេលវេលាស្របគ្នាទៅនឹងថ្ងៃនៃខួបលើកទី២៣ ដែលប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយសមិទ្ឋផលដ៏ធំធេងនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងវេលាសមស្របណាមួយ តាមរយ:ការគោរពស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ។

ព័ត៌មានជាតិ ថ្មីៗ

គម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ ក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ ក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

01/06/2023
ក្រុមការងារថ្នាក់ជាតិ ដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី

ក្រុមការងារថ្នាក់ជាតិ ដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី

01/06/2023

គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៥០លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយ:ពេល ១៣ខែក្នុងការសាងសង់ ខណៈពិធីសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស និង លោក ទេស ច័ន្ទវិបុល
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ផ្លូវចំនួន៣៨ខ្សែក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប

សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប

សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រកាសជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រកាសជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

ខេត្តសៀមរាបនឹងមានរង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ និងមានផ្លូវវាងក្រុងថ្មីមួយទៀត ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរ 

ខេត្តសៀមរាបនឹងមានរង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ និងមានផ្លូវវាងក្រុងថ្មីមួយទៀត ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,074)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,732)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.