ធុងសំរាមជាង២០០ ត្រូវបានចែកជូនឃុំសង្កាត់ចំនួន៣ នៃបឹងទន្លេសាប ជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប
ធុងសំរាម ៣ប្រភេទ ដែលមានចំនួន ២៣៥ធុង ត្រូវបានអង្គការហ្វេក/FACT មន្ទីរបរិស្ថាន រួមនឹងអាជ្ញាធរខេត្តសៀមរាប ធ្វើការប្រគល់ជូនដល់ឃុំ/សង្កាត់ចំនួន៣ នៅជាប់មាត់បឹងទន្លេសាប ដើម្បីជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប ដែលពិធីប្រគល់នេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា អង្គការហ្វេក/FACT លោក យុក សេងឡុង បានឲ្យដឹងថា ...