មន្ត្រីសង្ឃខេត្តសៀមរាប នាំថវិកាបានពីផ្កាប្រាក់ទៅកាន់«ព្រៃសហគមន៍សង្ឃរុក្ខាវ័ន»
ថវិកាចំនួនជាង៥៨លានរៀល បានមកពីអង្គផ្កាប្រាក់មហាសាមគ្គីនៅខេត្តសៀមរាប ក្រោមព្រះតំរិះផ្តួចផ្តើមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាសមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះធម្មសិរី អភាករោ ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ មេគណខេត្ត តាមរយៈសទ្ឋាចូលរួមបរិច្ចាកពីមន្ត្រីសង្ឃខេត្ត ក្រុង ស្រុកនិងព្រះសង្ឃតាមបណ្តាវត្តមួយចំនួន ព្រមទាំងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយផងដែរ ...