Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

រដ្ឋបាលឃុំស្វាយស បានចេញសេក្តីបំភ្លឺមួយជូនដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមពាក់ព័ន្ធទៅលើកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២២ !

ដោយ Pothe Thun
07/10/2022
នៅក្នុង ព័ត៌មានជាតិទូទៅ
រដ្ឋបាលឃុំស្វាយស បានចេញសេក្តីបំភ្លឺមួយជូនដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមពាក់ព័ន្ធទៅលើកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២២ !
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប បានចេញសេក្តីបំភ្លឺមួយជូនដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមឲ្យបានជ្រាបថា៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានហ្វេសប៊ុកផេក(Facebook Pages) ឈ្មោះខ្មែរថ្ងៃនេះ និងឈ្មោះដំណឹងក្នុងស្រុក ដែលបានធ្វើការបង្ហោះចុះផ្សាយ រូបភាពវីឌីអូអត្ថាធិប្បាយមិនប្រក្រតីនូវព័ត៌មានមិនពិត ទៅលើកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២២ របស់រដ្ឋបាលឃុំស្វាយស និងឃុំប្រាសាទ នៅសាលាឃុំប្រាសាទ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២កន្លងមក ។

 

យោងទៅតាមសេចក្តីជូនដំណឹងលេខ៖២៣៦/២២ ស.ជ.ណ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលឃុំស្វាយស និងឃុំប្រាសាទ ជូនដំណឹងស្តីពីការដេញថ្លៃកិច្ចសន្យាសំណង់។ គណ:កម្មការលទ្ធកម្មឃុំស្វាយស និងឃុំប្រាសាទ បានរៀបចំកិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដោយចាប់ផ្តើមទទួលសំណើរដេញថ្លៃនៅម៉ោង១០:០០នាទីព្រឹក និងពេលវេលាឈប់ទទួលសំណើរដេញថ្លៃនៅម៉ោង១០:១០នាទីព្រឹក (ដែលមានរយ:ពេលទទួលសំណើរដេញថ្លៃ១០នាទី) ទើបឈប់ទទួលសំណើរដេញថ្លៃ ដែលក្នុងនោះ មានក្រុមហ៊ុនបានដាក់សំណើរដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២២ គឺឃុំស្វាយស ទទួលបានសំណើរដេញថ្លៃចំនួន ៤ក្រុមហ៊ុន និងឃុំប្រាសាទ ទទួលបានសំណើរ ៤ក្រុមហ៊ុនដែរ។

ព័ត៌មានជាតិ ថ្មីៗ

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

23/10/2025
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

17/10/2025

 

បន្ទាប់មកគណ:កម្មការលទ្ធកម្មទាំងពីឃុំ បានធ្វើការបើកស្រង់តម្លៃដាក់លើក្រដាសផ្ទាំងឆាតដែលក្រុមហ៊ុននីមួយៗ បានដាក់ក្នុងសំណើរដេញថ្លៃ ហើយគណ:កម្មការលទ្ធកម្មឃុំបានពិនិត្យ និងវាយតម្លៃទៅលើសំណើររបស់ក្រុមហ៊ុននីមួយៗ ដោយមានការចូលរួមពីតំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ត្រីបច្ចេកទេសប្រចាំស្រុកវ៉ារិន និងការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ នៃរដ្ឋបាលស្រុកវ៉ារិន ក្នុងការបើកសំណើដេញថ្លៃនោះមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានចំនួនពីររូប ក្នុងនោះលោក តិ លឹមហាក់ អ្នកសារព័ត៌មានខ្មែរថ្ងៃនេះ មានមតិថា ខ្ញុំបាទមានសេចក្តីរីករាយសប្បាយចិត្តចំពោះការដេញថ្លៃគម្រោងរបស់ថ្នាក់មូលដ្ឋាន មានពីរឃុំមានពីរគម្រោង សូមឲ្យមានដំណើរការរលូន ហើយកុំឲ្យមានភាពមិនប្រក្រតី សូមឲ្យដំណើរការទៅតាមគោលការរបស់សៀវភៅរបស់ឃុំ សង្កាត់ ខ្ញុំបាទអ្នកសារព័ត៌មានមកនេះមិនមានអ្វីជំទាស់រារាំងក្នុងកិច្ចលទ្ធកម្មនោះទេ គឺមកមើលថា តើការដេញថ្លៃគម្រោងមូលនិធិឃុំ និងកម្មវិធីប្រជុំបើកសំណើដេញថ្លៃនេះ ដែលមានមតិបើកអង្គប្រជុំចាប់ពីទទួលសំណើម៉ោង ១០:០០នាទី ឈប់ទទួលសំណើម៉ោង ១០:១០នាទី ខ្ញុំបាទ ឃើញថា គណ:កម្មការបានធ្វើត្រឹមត្រូវមិនមានការខ្សឹបខ្សៀវ មិនហួសម៉ោង មិនមានការលាក់លៀម ដើម្បីហែកថវិការដ្ឋចែកគ្នាចាយនោះទេ ធ្វើទៅតាមច្បាប់ ទៅតាមគោលការរបស់រដ្ឋត្រឹមត្រូវ។ ក្រោយពីពិនិត្យធ្វើការវាយតម្លៃរួចមក ឃើញថា សំណើដេញថ្លៃនីមួយៗ គឺមានសុពលភាពគ្រប់គ្រាន់ ដែលអាចទទួលយកបាន ហើយគណ:កម្មលទ្ធកម្មឃុំបានធ្វើការប្រកាសលទ្ធផលដល់ក្រុមហ៊ុន ដែលទទួលបានជោគជ័យក្នុងការដាក់សំណើដេញថ្លៃ។

 

បន្ទាប់មក លោក តិ លឹមហាក់ អ្នកសារព័ត៌មានខ្មែរថ្ងៃនេះ បានលើកឡើងក្នុងអង្គប្រជុំថា ក្រុមហ៊ុនបានដេញថ្លៃបាន សូមឲ្យធ្វើទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវតាមពេលវេលា និងសូមឲ្យគណ:កម្មការជួយមើលពន្លឿនឲ្យឆាប់រួចឲ្យតាមបទដ្ឋានបច្ចេកទេសផង។ គណ:កម្មការលទ្ធកម្មឃុំស្វាយស សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា នៅក្នុងកិច្ចដំណើរការនៃការអនុវត្តនីតិវិធីនៃកិច្ចលទ្ធកម្ម ចាប់តាំងពីពេលដំណើរការរហូតដល់ការប្រកាសលទ្ធផល នៃការដេញថ្ល គឺពុំមានបាតុភាពអសកម្ម ឬប្រក្រតីឡើយ។ ជាមួយនោះ កិច្ចប្រជុំបើកសំណើដេញថ្លៃនោះ ក៏ពុំមានការរារាំងការបង្ខិតបង្ខំដល់អ្នកទទួលការ ឬក្រុមហ៊ុន ដែលបានចូលរួមដាក់សំណើរដេញថ្លៃនោះដែរ មិនដូចអ្វី ដែលអ្នកសារព័ត៌មាន ខ្មែរថ្ងៃនេះ និងដំណឹងក្នុងស្រុក បានចុះផ្សាយនោះទេ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើ រដ្ឋបាលឃុំស្វាយស សូមធ្វើការបំភ្លឺជូនសាធារណជនឲ្យបានជ្រាបថា តាមការពិនិត្យរបស់គណ:កម្មការលទ្ធកម្មឃើញថា ការអនុត្តនីតិវិធីលទ្ធកម្ម ដោយទីតាំងអនុវត្តកិច្ចលទ្ធកម្ម គឺស្ថិតនៅក្នុងអគាសាលាឃុំតែប៉ុណ្ណោះ។ ប្រសិនបើត្រួតពិនិត្យឃើញថា អ្នកទទួលការអនុវត្តមិនត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេសនោះទេ គឺតម្រូវអោយអ្នកទទួលការអនុវត្តឡើងវិញតាមលក្ខណ:បច្ចេកទេស ដែលបានចុះក្នុងកិច្ចសន្យាទើបរដ្ឋបាលឃុំសម្រេចទូទាត់ថវិកា ក្នុងអនុវត្តគម្រោងដល់អ្នកទទួលការ ដែលបានអនុវត្តនោះ។ អាស្រ័យហេតុជម្រាបជូនខាងលើនេះ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមេត្តាជ្រាប៕

 

អត្ថបទ និងរូបភាព: លោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

Tags: ឃុំស្វាយស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោល ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោល ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រារព្ធពិធីសូត្រមន្តបុណ្យកឋិកទានដែលត្រូវដង្ហែទៅកាន់វត្តចំនួន៩ ក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រារព្ធពិធីសូត្រមន្តបុណ្យកឋិកទានដែលត្រូវដង្ហែទៅកាន់វត្តចំនួន៩ ក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង

ទេសចរវត្តអារាម ជាផលិតផលទេសចរណ៍មួយដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានា នៅក្នុងខេត្ត !

ទេសចរវត្តអារាម ជាផលិតផលទេសចរណ៍មួយដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានា នៅក្នុងខេត្ត !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.