កម្ពុជាត្រូវបានជ្រើសរើសជាអ្នករាយការណ៍ក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌នៃអង្គការយូណេស្កូ
មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ ឯកឧត្តម ដេវីត មាសកេត ត្រូវបានជ្រើសរើសធ្វើជាអ្នករាយការណ៍សម្រាប់គណៈកម្មការទី៤ទទួលបន្ទុកកិច្ចការវប្បធម៌និងបេតិកភណ្ឌក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌ ក្នុងខណៈដែលវេទិកានេះកំពុងតែប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។ មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងបន្ថែមថា ការជ្រើសរើសតំណាងអចិន្ត្រៃយ៍ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូជាអ្នករាយការណ៍នាពេលនេះ មិនត្រឹមតែបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមដល់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានពង្រីកកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិបន្ថែមទៀតក្នុងនាមជាប្រទេសដែលសំបូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ ហើយទន្ទឹមគ្នានេះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ...