នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបអះអាងថាការផ្សារភ្ជាប់សុវត្ថិភាពចរាចរណ៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាយើង
លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្សារភ្ជាប់សុវត្ថិភាពចរាចរណ៍ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាយើងខណៈពេលដែលមធ្យោបាយយានយន្តមានការកើនឡើង គ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើររាល់ថ្ងៃ ព្រោះថា គ្រាន់តែរយៈពេល១០ខែក្នុងឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៦៨ករណី ដែលមានជនរងគ្រោះសរុប១៦៥នាក់ ក្នុងនោះស្លាប់ចំនួន៧១នាក់ , របួសធ្ងន់ចំនួន៤៣នាក់ និង រងរបួសស្រាលចំនួន៥១នាក់ ដែលបញ្ហានេះ គឺជាក្តីកង្វល់របស់យើងទាំងអស់គ្នា ។ ...